អ្នកទេសចរម្នាក់បានបាត់បង់ជីវិត និងបីនាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីស្ពានកញ្ចក់មួយបានបាក់ក្នុង ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ។ សោកនាដកម្មដែលបានកើតឡើងនៅឯ The Geong នោះផងដែរ វាគឺជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយមមួយ ដោយវាមានទីតាំងស្ថិតនៅក្នុងព្រៃមួយក្នុង Central Java ជាមួយនឹងកំពស់ប្រមាណ 30 ហ្វីត តែជាអកុសល្យការបាក់ស្ពានមួយនេះ វាបានកើតឡើងនៅពេលដែលមានភ្ញៀវទេសចរប្រហែល 11 នាក់បានដើរឆ្លងកាត់ផ្លូវ។
គួរបញ្ជាក់ថាក្នុងចំណោមជនរងគ្រោះទាំងអស់ គឺមានមនុស្សពីរនាក់អាចតោងជាប់ទៅនឹងគ្រោងស្ពាន ខណៈពីរនាក់ទៀតបានធ្លាក់មកដល់ដី ដោយក្នុងនោះមានម្នាក់ត្រូវបានគេប្រកាសថាស្លាប់ភ្លាមៗ បន្ទាប់ពីការធ្លាក់។
យោងតាម កាសែត The Jakarta Post បានឲ្យដឹងថា អ្នកគ្រប់គ្រងស្ពានត្រូវបានទាក់ទងភ្លាមៗ បន្ទាប់ពីការទាក់ទាញបានបើកជាផ្លូវការក្នុងខែមេសា គឺបន្ទាប់ពីអ្នកទស្សនាចំនួន 5 ភាគរយបានបង្ហោះតាមអ៊ីនធឺណិតបង្ហាញពីការព្រួយបារម្ភអំពីស្តង់ដារសុវត្ថិភាពរបស់ស្ពាន។
យ៉ាងណាមិញសម្រាប់អ្នកគ្រប់គ្រងនៅទីនោះផ្ទាល់ ក៏ត្រូវបានចោទប្រកាន់ថាមិនបានបង្ហាញការប្រជុំដែលបានស្នើសុំអំពីស្តង់ដារសុវត្ថិភាពរបស់ស្ពាននោះទេ ប៉ុន្តែបែរជាជ្រើសរើសមធ្យោបាយដោយការបញ្ជូនអ្នកតំណាងឲ្យទៅជំនួសវិញ។
នេះបើយោងតាមការចុះផ្សាយរបស់ Daily Beast កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣