អតីតសមាជិកក្រុម (G)I-DLE គឺកញ្ញា Soojin បានប្រកាសចេញអាល់ប៊ុមទោលរបស់នាង ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី 8 ខែវិច្ឆិកា។ ការវិលត្រឡប់មកវិញលើកនេះ គឺបានធ្វើឡើងបន្ទាប់ពីនាងបានចាកចេញពីក្រុមចម្រៀងស្រីក្នុងរយៈពេលពីរឆ្នាំប្រាំបីខែ ចំពេលដែលនាងមានការចោទប្រកាន់ពីបទប្រើអំពើហិង្សានៅក្នុងសាលា។
កាលពីថ្ងៃព្រហស្បតិ៍ ភ្នាក់ងារថ្មីរបស់ Soojin គឺផលិតកម្ម BRD Entertainment បានបង្ហាញ វីដេអូ Trailerថ្មីមួយ នៅលើ Channel YouTube ផ្លូវការរបស់ Soojin និងប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនទៀត។ បើយោងតាមតាមរយៈវីដេអូមួយនេះផងដែរ វាបានផ្តល់នូវព័ត៌មានលម្អិតរួមទាំងចំណងជើងជាភាសាកូរ៉េរបស់អាល់ប៊ុម ព្រមទាំងកាលបរិច្ឆេទចេញផ្សាយថែមទៀតផង។
Soojin បានផ្តួចផ្តើមការវិលត្រឡប់មកវិញរបស់នាង ដោយជាការលេងសើចចំពោះអ្នកគាំទ្ររបស់នាងកាលពីថ្ងៃពុធជាមួយនឹងវីដេអូមួយដែលមានឈ្មោះថា “BLACK FOREST” និងបានបង្ហាញពីផែនការបន្ថែមទៀតក្នុងការចេញផ្សាយខ្លឹមសារជាបន្តបន្ទាប់រហូតដល់ការចេញអាល់ប៊ុមមួយនេះផងដែរ។
យ៉ាងណាមិញក្រុមអ្នកគាំទ្របានសម្ដែងការរំពឹងទុកបន្ទាប់ពីការប្រកាសនេះ ដោយគូរស្របគ្នានឹងបទ “HWAA” ដែលនាងធ្លាប់បានសម្ដែងអំឡុងពេលនាងសម្ដែងក្នុងក្រុម (G)I-DLE។
បើទោះជាយ៉ាងណាក៏ដោយ មតិសាធារណៈដែលទាក់ទងនឹងតារាចម្រៀងរូបនេះ គឺនៅតែពីអតីតកាលរបស់នាង តួយ៉ាងដូចជាការការចោទប្រកាន់ដ៏រ៉ាំរ៉ៃនៃអំពើហឹង្សាក្នុងសាលា ដែលបានកើតឡើងដំបូងក្នុងខែកុម្ភៈ ឆ្នាំ 2021។
ដំបូងឡើយ នៅលើបណ្តាញអ៊ីនធឺណេតរបស់ប្រទេសកូរ៉េខាងត្បូង បានចោទប្រកាន់ថា Soojin បានចូលរួមក្នុងអំពើហឹង្សាក្នុងសាលារៀន អំឡុងពេលនាងរៀនថ្នាក់មធ្យមសិក្សា។ ហើយស្ថានការណ៍ក៏កាន់តែតានតឹងឡើង គឺនៅពេលដែលតារាសម្តែង Seo Shin-ae បានអះអាងថា នាងគឺជាជនរងគ្រោះម្នាក់នាពេលនោះ។
ភាពចម្រូងចម្រាសទាំងអស់នោះ ដល់ទីបំផុតវាបាននាំឱ្យតារាចម្រៀងស្រីរូបនេះ ស្ម័គ្រចិត្តចាកចេញពី (G)I-DLE ក្នុងខែសីហាឆ្នាំដដែល។
Soojin បានព្យាយាមលុបឈ្មោះរបស់នាងដោយបង្ហាញការរកឃើញពីគណៈកម្មាធិការពិគ្រោះអំពីអំពើហឹង្សានៅសាលា ដែលពីមុនបានរកឃើញថានាងមិនមានទោសនោះទេ។ តែបើទោះជាយ៉ាងនេះក្តី នៅពេលដែលនាងប្តឹងពីបទបរិហារកេរ្តិ៍លើបុគ្គលដែលបានចោទប្រកាន់នាងវិញនោះ ក្រុមប៉ូលីសបានសម្រេចមិនបញ្ជូនសំណុំរឿងនេះទៅអយ្យការនោះទេ ដោយពួកគេបានលើកហេតុផលថា ការអះអាងនេះមិនមែនជាការក្លែងក្លាយនោះទេ។ ក្រោយមក Soojin បានជ្រើសរើស ការបញ្ចប់សកម្មភាពផ្លូវច្បាប់នាពេលនោះ។
យ៉ាងណាមិញ បន្ទាប់ពីការបង្ហាញខ្លួនរបស់ Soojin ដោយការចាប់ផ្តើមជាថ្មីម្តងទៀតនៅក្នុងអាជីពជាតារាចម្រៀងម្តងទៀត គឺដោយសារតែនាងបានចុះកិច្ចសន្យាផ្តាច់មុខជាមួយភ្នាក់ងារនាបច្ចុប្បន្នរបស់នាងដូចដែលបានរៀបរាប់ខាងលើនេះ។
ទន្ទឹមនឹងការចេញរបស់ Soojin ពី (G)I-DLE ក្រុមមួយនេះក៏នៅតែបន្តភាពជោគជ័យរបស់ខ្លួន ដោយបានផ្តល់នូវមេហ្គាហឺតដូចជា “TOMBOY” និង “Nxde” (2022) ទោះបីជាមានការផ្លាស់ប្តូរនៅក្នុងក្រុមក៏ដោយ។