កាលពីថ្ងៃទី ២៧ ខែតុលា ខាងសារព័ត៌មាន Reuters បាននិយាយថា យន្តហោះគ្មានមនុស្សបើកពីរគ្រឿងផ្ទុះកក្រើកពេញទីក្រុងអេហ្ស៊ីបកាលពីថ្ងៃសុក្រ នៅក្នុងហេតុការនោះផងដែរ ខាងប្រទេសអ៊ីស្រាអែលបាននិយាយថា វាជាចលនារបស់ពួកក្រុម Houthi ដែលគាំទ្រដោយប្រទេសយេម៉ែន ព្រោះពួកគេមានចេតនាចង់បញ្ចូនដ្រុនទាំងនោះពីសមុទ្រក្រហម ដើម្បីទៅវាយប្រហារអ៊ីស្រាអែល។
គួរបញ្ជាក់ថា ការផ្ទុះនោះវាបានធ្វើឱ្យមានមនុស្ស ៦ នាក់រងរបួស ម្យ៉ាងវិញទៀត អាជ្ញាធររបស់អេហ្ស៊ីបក៏មិនទាន់អាចបញ្ជាក់ពីការទទួលខុសត្រូវ ពីប្រទេសណាមួយនៅឡើយ។
ប៉ុន្តែទន្ទឹមនឹងនោះ ខាងក្រសួងការបរទេសអ៊ីស្រាអែលបានអះអាងថា វាជាសកម្មភាពរបស់ក្រុម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ ហើយពួកគេទាំងនោះបានបាញ់យន្តហោះគ្មានមនុស្សបើកនិងកាំជ្រួច “ក្នុងបំណងធ្វើឱ្យអន្តរាយដល់អ៊ីស្រាអែលតែប៉ុណ្ណោះ”។
អ្នកនាំពាក្យយោធាអេហ្ស៊ីប លោកវរសេនីយ៍ឯក Gharib Abdel-Hafez បាននិយាយថា យន្តហោះគ្មានមនុស្សបើកចំនួនពីរគ្រឿង ត្រូវបានបាញ់ចេញពីសមុទ្រក្រហមភាគខាងត្បូង ឆ្ពោះទៅភាគខាងជើង ដូច្នេះគេអាចសន្មត់ថា ការបាញ់ចេញនោះគឺចេញពីភាគខាងត្បូងនៃសមុទ្ររបស់ប្រទេសយេម៉ែន ព្រោះអ៊ីស្រាអែលស្ថិតនៅខាងជើង។
យោធាអេហ្ស៊ីបបាននិយាយបន្តទៀតថា ក្នុងនោះមានយន្តហោះគ្មានមនុស្សបើកមួយគ្រឿង បានធ្លាក់ចូលទៅក្នុងអគារដែលនៅជាប់នឹងមន្ទីរពេទ្យមួយក្នុងទីក្រុង Taba នៃប្រទេសអេហ្ស៊ីប ដែលជាទីតាំងមួយនៅជាប់ជាមួយព្រំដែនប្រទេសអ៊ីស្រាអែល ឩប្បតិវហេតុនោះវាបានបណ្តាលឲ្យមនុស្សប្រាំនាក់រងរបួសនៅព្រឹកព្រលឹមថ្ងៃសុក្រម្សិលមិញនេះ។
ទន្ទឹមនឹងនោះ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បាននិយាយថា ឧទ្ធម្ភាគចក្រប្រយុទ្ធត្រូវបានរុះរើនៅពេលដែល “ការគំរាមកំហែងពីលើអាកាសត្រូវបានគេប្រទះឃើញនៅក្នុងតំបន់សមុទ្រក្រហម” ។
លោកបានបន្ថែមថា “តាមការយល់ដឹងរបស់យើង ការវាយប្រហារដែលបានកើតឡើងនៅក្នុងប្រទេសអេហ្ស៊ីប គឺមានប្រភពចេញពីការគំរាមកំហែង ហើយការវិនិច្ឆ័យមួយនេះ” គឺលោកបានបន្ថែមនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយ មុនពេលក្រសួងការបរទេសរបស់អ៊ីស្រាអែលបានចាត់ទុកថា យន្តហោះគ្មានមនុស្សបើកនោះវាជារបស់ក្រុម Houthi ទៅទៀត។
បច្ចុប្បន្នយោធាអេហ្ស៊ីបបាននិយាយថា “កម្លាំងទ័ពអាកាស និងកម្លាំងការពារដែនអាកាស កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាដែនអាកាសអេហ្ស៊ីប លើគ្រប់ទិសដៅយុទ្ធសាស្ត្រ”។
ចំនែកឯអ្នកនាំពាក្យអ៊ីស្រាអែលបាននិយាយថា “អ៊ីស្រាអែលនឹងធ្វើការជាមួយអេហ្ស៊ីប និងសហរដ្ឋអាមេរិក ដើម្បីពង្រឹងការការពារក្នុងតំបន់ ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីតំបន់សមុទ្រក្រហម”។
គួររំលឹកថា សហរដ្ឋអាមេរិកបាននិយាយកាលពីសប្តាហ៍មុនថា នាវាចម្បាំងរបស់កងទ័ពជើងទឹករបស់ខ្លួនដែលប្រចាំនៅសមុទ្រក្រហម គឺបានស្ទាក់ចាប់មីស៊ីលដែលបាញ់ដោយក្រុម Houthi ជាច្រើនគ្រាប់ ដោយខាងអាមេរិកបាននិយាយទៀតថា មីស៊ីល និងដ្រុនទាំងនោះ គឺមានគោលដៅឆ្ពោះទៅរកប្រទេសអ៊ីស្រាអែល។
ជាក់ស្តែងអ្វីដែលជាក្តីកង្វល់នាពេលនេះ គឺនៅក្នុងតំបន់ដែលមានព្រំប្រទល់ជាប់និងអ៊ីស្រាអែល ដូចជា កាហ្សា និងអេហ្ស៊ីប ដែលត្រូវប្រឈមមុខនឹងជម្លោះដែលបានផ្ទុះឡើងបន្ទាប់ពីការវាយលុកថ្ងៃទី 7 ខែតុលារបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល និងការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់នៅតំបន់ហ្គាហ្សាស្ទ្រីប។
ទីក្រុងគែរបានធ្វើការតស៊ូមតិយ៉ាងលេចធ្លោសម្រាប់លំហូរជំនួយចូលទៅក្នុងហ្គាហ្សា ការដោះលែងចំណាប់ខ្មាំងរបស់ក្រុមហាម៉ាស និងបទឈប់បាញ់។
តែកាលពីថ្ងៃពុធ ក្រុមហាម៉ាស់បាននិយាយថា ខ្លួនបានកំណត់គោលដៅលើទីក្រុងអ៊ីឡាតរបស់អ៊ីស្រាអែល ឆ្លងកាត់ព្រំដែនពីតាបា ជាមួយនឹងកាំជ្រួចមួយនៅក្នុងអ្វីដែលហាក់ដូចជាការវាយប្រហាររបស់ប៉ាឡេស្ទីនចម្ងាយឆ្ងាយបំផុតរបស់ក្រុមអ៊ីស្លាមចាប់តាំងពីថ្ងៃទី 7 ខែតុលាកន្លងមក។