លោកស្រី Paetongtarn Shinawatra គឺជាមេដឹកនាំនៅក្នុងគណបក្សកាន់អំណាចនាពេលបច្ចុប្បន្ន គឺបក្សភឿថៃ បច្ចុប្បន្នលោកស្រីទើបតែទទួលបានទួនាទីថ្មីមួយទៀត គឺជាអនុប្រធានគណៈកម្មាធិការជាតិស្តីពីយុទ្ធសាស្ត្រថាមពលទន់ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍ថាមពលទន់ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តកាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣។
បើយោងតាមរយៈសារព័ត៌មានក្នុងស្រុកខាងលើនេះបានឲ្យដឹងទៀតថា លោកនាយករដ្ឋមន្ត្រីស្រេតថា ថាវីស៊ីន បានលើកពីសមត្ថផលថ្មីៗ ដែលស្ថិតនៅក្រោមការដឹកនាំរបស់គណបក្សភឿថៃ តួរយ៉ាងលោកបានសរសើរដល់រឿងភាពយន្តមួយរឿងដែលមានចំណងជើងថា Sap-Pa-Rer (The Undertaker) គឺអាចរកប្រាក់ចំណូលបានច្រើនជាង 500 លានបាតទៅទៀត បើយើងគិតចាប់តាំងពីវាចាក់បញ្ចាំងនៅតាមរោងកុនក្នុងស្រុកកាលពីដើមខែនេះមក។
ប្រាក់ចំណូលដែលថៃទទួលបានពីវិស័យខ្សែភាពយន្តនេះទៀតសោត គឺវាទាក់ទងទៅនឹងយុទ្ធសាស្ត្រ និងការអភិវឌ្ឍន៍ខាងផ្នែកថាមពលទន់ស្ទើរទាំងអស់។ រដ្ឋាភិបាលថៃបានធ្វើការគូសបញ្ជាក់ថា ការរីចម្រើនៃវិស័យរឿងភាពយន្ត គឺជាគំនិតផ្តួចផ្តើម និងដឹកនាំដោយលោកស្រី Paetongtarn Shinawatra។
លោកបាននិយាយបន្តទៀតថា ដោយសារតួនាទីរបស់នាងនៅក្នុងគណៈកម្មាធិការទាំងនេះហើយ ទើបយើងទទួលបាននូវភាពជោគជ័យ នៃគោលនយោបាយទន់មួយនេះ ម្យ៉ាងវិញទៀត ការងារមួយនេះ វាក៏ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា វាជាជំហ៊ានដ៏ធំមួយដើម្បីឆ្ពោះទៅមុខក្នុងអាជីពនយោបាយរបស់នាងផងដែរ។
យ៉ាងណាមិញចំពោះកាសែត បាងកកប៉ុស្តិ៍ ក៏បានជួបពិភាក្សាជាមួយបុគ្គលដែលទទួលខុសត្រូវក្នុងការអនុវត្តគោលនយោបាយថាមពលទន់អំពីគោលបំណងរបស់ពួកគេ និងអ្នកពាក់ព័ន្ធផ្សេងទៀតអំពីការរំពឹងទុករបស់ពួកគេផងដែរ។
បើយោងយោងតាមលោកបណ្ឌិត Surapong Suebwonglee សមាជិកនៃគណៈកម្មាធិការជាតិស្តីពីការអភិវឌ្ឍន៍ថាមពលទន់ បាននិយាយថា គំនិតផ្តួចផ្តើមខាងនេះ គឺមានគោលបំណងជួយប្រទេសថៃឱ្យរួចផុតពីអន្ទាក់ដែលមានប្រាក់ចំណូលមធ្យម។
ដោយលោកបានមានប្រសាសន៍ទៀតថា រចនាសម្ព័ន្ធសេដ្ឋកិច្ចបច្ចុប្បន្នទំនងជាមិនផ្តល់ដំណោះស្រាយទេ ហើយការសិក្សាទៅលើរចនាសម្ព័ន្ធសេដ្ឋកិច្ចនៃប្រទេសផ្សេងទៀត សម្រាប់កម្មករដែលគ្មានជំនាញគឺ ជាការពិតណាស់ពួកគេនឹងទទួលបានប្រាក់កម្រៃទាប។
លោកវេជ្ជបណ្ឌិត Surapong មានប្រសាសន៍ថា “ការផ្លាស់ប្តូរមួយដើម្បីឆ្ពោះទៅកាន់វិស័យដែលត្រូវការកម្មករដែលមានជំនាញខ្ពស់ និងការច្នៃប្រឌិតគឺមានសារៈសំខាន់ខ្លាំងណាស់។ យើងនឹងត្រូវផ្លាស់ប្តូរកម្លាំងពលកម្មរបស់យើងឡើងវិញដើម្បីឱ្យពួកគេបំពេញតម្រូវការទីផ្សារ វាជាមូលហេតុចម្បងនៃគោលនយោបាយមួយនេះ” ។
គួរបញ្ជាក់ថា គោលនយោបាយថាមពលទន់របស់រដ្ឋាភិបាលនឹងគាំទ្រគំនិតផ្តួចផ្តើម “គ្រួសារមួយ អំណាចទន់មួយ” របស់ភឿថៃ ដែលផ្អែកលើគំនិតដែលថា បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល យ៉ាងហោចណាស់សមាជិកគ្រួសារម្នាក់គួរតែអាចរកប្រាក់ចំណូលបានយ៉ាងតិច 200,000 បាតក្នុងមួយឆ្នាំ។ ដោយលោកបានមានប្រសាសន៍ថា ក្នុងចំណោមឧស្សាហកម្មដែលមានសក្ដានុពលយ៉ាងធំធេងក្នុងការទ្រទ្រង់សេដ្ឋកិច្ចច្នៃប្រឌិតមានដូចជា ទីផ្សាចំណីអាហារ កីឡា ម៉ូដ តន្ត្រី និងភាពយន្ត ហើយរដ្ឋាភិបាលត្រូវតែពង្រឹងពួកគេដើម្បីឱ្យពួកគេអាចប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក។
នៅក្នុងចំណោមគោលនយោបាយទន់ខាងលើនេះ យើងអាចនិយាយបានថា “ខ្សែភាពយន្តគឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយក្នុងការផ្សព្វផ្សាយផលិតផលផ្សេងទៀតផងដែរ។ ជាឩទាហរណ៍ បើយើងក្រឡេកទីមើលប្រទេសកូរ៉េខាងត្បូង វិស័យឩហ្សាកម្មតន្ត្រីរបស់ប្រទេសមួយនេះ គឺពិតជាមួយដល់រដ្ឋាភិបាលបានច្រើនណាស់ ក្នុងការស្វែងរកចំណូលពីការប្រគុំតន្ត្រីនៅក្នុងពិភពលោក បើទោះបីជាពួកគេមិនប្រើប្រាស់ភាសារអង់គ្លេសក៏ដោយ។
ហេតុដូច្នេះហើយ លោកបណ្ឌិត Surapong បានបន្លឺសំឡេងនៃសុទិដ្ឋិនិយមអំពីគោលនយោបាយនេះ ដោយចង្អុលបង្ហាញថា ឧស្សាហកម្មចំនួន 11 វាគឺជាយុទ្ធសាស្ត្រថាមពលទន់។
ទន្ទឹមនឹងនោះ រដ្ឋាភិបាលបានរំពឹងយ៉ាងមុតមាំថា គោលនយោបាយនេះនឹងបង្កើតចំណាប់អារម្មណ៍ទូទាំងពិភពលោក ដែលបណ្តាលឱ្យមានការកើនឡើងនៃវិស័យទេសចរណ៍ និងតម្រូវការសម្រាប់ផលិតផលទាំងនេះដែលប៉ាន់ស្មានថាមានចំនួន 10 ពាន់ពាន់លានបាតក្នុងមួយឆ្នាំ ព្រមទាំងប្រាក់ចំណូលប្រចាំឆ្នាំ 200,000 បាតក្នុងមួយគ្រួសារ។
កក្តាមួយទៀតយើងជឿជាក់ថា លោកស្រី Paetongtarn គឺជាអ្នកទទួលខុសត្រូវលើការងារទាំងអស់នេះ ដោយលោកស្រីបាននិយាយថា លោកស្រីមានការប្តេជ្ញាចិត្តក្នុងការប្រែក្លាយគោលនយោបាយទៅជាសកម្មភាព ហើយការងាររបស់នាងគឺជាជំហ៊ានដ៏សំខាន់ក្នុងអាជីពនយោបាយរបស់លោកស្រី។