កងកម្លាំងការពារអ៊ីស្រាអែលបាននិយាយនៅព្រឹកថ្ងៃអាទិត្យថា យន្តហោះចម្បាំងរបស់ខ្លួនបានវាយប្រហារទៅលើគោលដៅរបស់ក្រុមហាម៉ាសប្រមាណ 450 កន្លែង នៅក្នុងហ្គាហ្សាក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ រួមទាំងការវាយប្រហារនៅជិតមន្ទីរពេទ្យ Shifa ដែលជាកន្លែងធំបំផុតមួយរបស់ហ្គាហ្សា ខណៈដែលទីនោះកំពុងតែមានការប្រមូលផ្តុំដោយអ្នកជំងឺ និងជនស៊ីវិលដែលស្វែងរកទីជំរក នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣។
អ្នកនាំពាក្យរបស់យោធាអ៊ីស្រាអ៊ែល បាននិយាយថា IDF កំពុង “ពង្រីកប្រតិបត្តិការរបស់ខ្លួន” មុនពេលជំរុញអ្នកស្រុកឱ្យនៅឆ្ងាយពី “បន្ទាយរបស់ក្រុមហាម៉ាស” ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ក្រុមភេរវករ Hamas បានដឹងពីចេតនារបស់អ៊ីស្រាអ៊ែលក្នុងការបែងចែករវាងភេរវករ និងជនស៊ីវិល ហេតុដូច្នេះហើយទើបក្រុម Hamas បានធ្វើប្រតិបត្តិការនៅខាងក្នុងអគាររបស់ជនស៊ីវិលនោះ។
បើយោងតាមរយៈអ្នកនាំពាក្យដដែលបានឲ្យដឹងទៀតថា៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដែលបានព្រមានថាសង្រ្គាមអាចនឹងមានរយៈពេលវែង និងពិបាក ព្រោះក្រុម Hamas កំពុងតែព្យាយាមបង្កប់ខ្លួនជាមួយនឹងជនស៊ីវិល។
អ្នកនាំពាក្យបាននិយាយបន្ថែមទៀតថា៖ «ក្រុមហាម៉ាស់បានវាយប្រហារជនស៊ីវិលអ៊ីស្រាអែល ខណៈពេលដែលពួកគេទាំងនោះកំពុងតែពួនបាញ់ចេញពីចំណោមជនស៊ីវិល Gazan»។ ហេតុដូច្នេះហើយ អ៊ីស្រាអែល ក៏តែងតែបញ្ជាក់ម្តងហើយម្តងទៀតថា “ការប្រយុទ្ធរបស់យើងគឺជាមួយក្រុមហាម៉ាស មិនមែនជាមួយប្រជាជនហ្គាហ្សា”នោះទេ។
យ៉ាងណាមិញកាលពីថ្ងៃសៅរ៍ ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សា ដែលត្រូវបានគ្រប់គ្រងដោយក្រុមហាម៉ាស់ ប៉ុន្តែបានផ្តល់ទិន្នន័យជាប្រវត្តិសាស្ត្រស្តីពីការស្លាប់ និងរបួស បាននិយាយថា Gazans ប្រហែល 7,700 ដែលភាគច្រើនជាស្ត្រី និងកុមារបានស្លាប់ចាប់តាំងពីយុទ្ធនាការរបស់អ៊ីស្រាអែលដើម្បីលុបបំបាត់អង្គការសកម្មប្រយុទ្ធបានចាប់ផ្តើម។ គួរបញ្ជាក់ថា នៅថ្ងៃសៅន៍នោះដដែល ក្រុមហាម៉ាស់បានសន្យាថា ខ្លួននឹងប្រឈមមុខនឹងការវាយប្រហាររបស់អ៊ីស្រាអែលជាមួយនឹង “កម្លាំងពេញលេញ” ។