ការចំណាយរបស់ប្រទេសចិនលើគម្រោងអភិវឌ្ឍន៍ពិភពលោកកំពុងតែខិតជិតទៅដល់តួរលេខដែលមានតម្លៃស្មើនឹង 1 ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក ទិន្នន័យនេះបើយើងគិតចាប់តាំងពីសតវត្សចុងក្រោយនេះ ដែលជាហេតុធ្វើអោយទីក្រុងប៉េកាំងបានក្លាយជាអ្នកផ្តល់ហិរញ្ញប្បទានហិរញ្ញវត្ថុដ៏ធំបំផុតនៅក្នុងពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣។
បើយើងគិតត្រឹមក្នុងរយៈពេល 18 ឆ្នាំ ដោយជាការចាប់ផ្តើមនៅឆ្នាំ 2000 វិញ ប្រទេសចិនបានចំណាយយ៉ាងហោចណាស់ 843 ពាន់លានដុល្លារលើគម្រោងជាង 13,000 កន្លែងគឺនៅទូទាំង 165 ប្រទេស នេះបើយោងតាមមូលដ្ឋានទិន្នន័យរបស់ មន្ទីរពិសោធន៍ស្រាវជ្រាវ AidData នៅ William & Mary ដែលជាសាកលវិទ្យាល័យសាធារណៈនៅរដ្ឋ Virginia ។
ការស្រាវជ្រាវ AidData គឺមានគោលបំណងបំភ្លឺអំពីសកម្មភាពនៃការផ្តល់ប្រាក់កម្ចីដែលមានភាពមិនច្បាស់របស់ប្រទេសចិន ក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម។ ដោយក្នុងនោះទិន្នន័យបានបង្ហាញថា ប្រទេសចិនបានបង្កើនការចំណាយរបស់ខ្លួនយ៉ាងខ្លាំងក្លា លើគម្រោងអភិវឌ្ឍន៍អន្តរជាតិចាប់តាំងពីការចាប់ផ្តើមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវប្រកបដោយមហិច្ឆិតារបស់ខ្លួនក្នុងឆ្នាំ 2013 និងរហូតដល់ឆ្នាំនៃការប្តេជ្ញាចិត្តគឺឆ្នាំ 2017 ដែលជាតួរលេខមួយ លើសពីប្រទេសមហាលអំណាចសហរដ្ឋអាមេរិកទៅទៀត។
យ៉ាងណាមិញ ការចំណាយលើការអភិវឌ្ឍន៍របស់ចិននៅតាមតំបន់ បើយោងតាមតួរលេខដែល ក្រុមអ្នកស្រាវជ្រាវរបស់ AidData ទទួលបានរួមមាន៖
អាស៊ី មាន (2,801 គម្រោង) ចិនបានចំណាយទឹកប្រាក់ប្រមាណ 245,666,000,000 ដុល្លារសហរដ្ឋអាមេរិក
អាហ្រ្វិកមាន (5,152គម្រោង) ចិនបានចំណាយទឹកប្រាក់ប្រមាណ 207,386,000,000 ដុល្លារ
អាមេរិកមាន (1,284គម្រោង) ចិនបានចំណាយទឹកប្រាក់ប្រមាណ192,142,000,000 ដុល្លារ
អឺរ៉ុប មាន (521 គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ150,232,000,000 ដុល្លារ
មជ្ឈិមបូព៌ា មាន (340គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ $36,231,000,000
អូសេអានី មាន (726គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ11,136,000,000 ដុល្លារ
ពហុតំបន់ មាន(25គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ $100,000,000
ការចំណាយលើការអភិវឌ្ឍន៍របស់ប្រទេសចិនតាមវិស័យ
គម្រោងត្រូវបានចាត់ថ្នាក់តាមគោលដៅចម្បងរបស់ពួកគេរួមមាន៖
ឧស្សាហកម្ម រ៉ែ និងសំណង់ មាន (៥៤៧ គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ 254,249,000,000 ដុល្លារ
ថាមពល មាន(867 គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ 209,648,000,000 ដុល្លារ
ការដឹកជញ្ជូន និងការផ្ទុក មាន(1,003 គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ$122,390,000,000
ពហុវិស័យផ្សេងទៀត មាន (194 គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ 80,883,000,000 ដុល្លារ
ទំនាក់ទំនង មាន(492គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ 40,981,000,000 ដុល្លារ
ជំនួយថវិកា (49គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ26,473,000,000 ដុល្លារ
ហេដ្ឋារចនាសម្ព័ន្ធសង្គម (749គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ 20,145,000,000 ដុល្លារ
សកម្មភាពទាក់ទងនឹងបំណុល (226គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ19,763,000,000 ដុល្លារ
សេវាធនាគារ និងហិរញ្ញវត្ថុ (103គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ $13,323,000,000
ការផ្គត់ផ្គង់ទឹក និងអនាម័យ (263គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ 10,823,000,000 ដុល្លារ
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (601គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ 8,207,000,000 ដុល្លារ
រដ្ឋាភិបាល និងសង្គមស៊ីវិល (1,257គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ ៧.២៧០.០០០.០០០ ដុល្លារ
គោលនយោបាយ និងបទប្បញ្ញត្តិពាណិជ្ជកម្ម (89គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ 6,741,000,000 ដុល្លារ
សុខភាព (1,448គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ 5,644,000,000 ដុល្លារ
ការអប់រំ (1,691គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ 4,887,000,000 ដុល្លារ
អាជីវកម្ម និងសេវាកម្មផ្សេងទៀត (75 គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ 3,948,000,000 ដុល្លារ
មិនបានបែងចែក/ មិនបញ្ជាក់ (71គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ 2,887,000,000 ដុល្លារ
ជំនួយទំនិញ (34គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ 1,687,000,000 ដុល្លារ
ការឆ្លើយតបបន្ទាន់ (843គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ $1,624,000,000
ជំនួយអាហារ (146គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ1,013,000,000 ដុល្លារ
ការការពារបរិស្ថាន (61គម្រោង) ចិនបានចំណាយទឹកប្រាក់ប្រមាណ $173,000,000
ជំនួយការកសាងឡើងវិញ (25គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ $125,000,000
ការត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយ (8គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ $11,000,000
កម្មវិធីប្រជាជន និងសុខភាពបន្តពូជ (7 គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ ២,០០០,០០០ ដុល្លារ
គម្រោងត្រូវបានចាត់ថ្នាក់តាមគោលដៅចម្បងរបស់ពួកគេ។ ប្រភេទវិស័យគឺផ្អែកលើប្រព័ន្ធចាត់ថ្នាក់ពីអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។