តើចិន ចង់បានអ្វី ពីសង្គ្រាមរវាង អ៊ីស្រាអែល-ហាម៉ាស?

នៅពេលដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់កាន់តែមានភាពតានតឹង ការអភិវឌ្ឍន៍មិនទំនងមួយបានលេចឡើង ពោលគឺប្រទេសចិនដើរតួជាឈ្មួញកណ្តាលនៃសន្តិភាព។ 

តាមដានយើងតាមរយៈ Telegram CPN Daily

អ្នកការទូតកំពូលរបស់ចិន លោក Wang Yi បានពិភាក្សាអំពីជម្លោះជាមួយមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោន កាលពីចុងសប្តាហ៍ ចំពេលមានការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់កាន់តែធំ។ អាមេរិក​បាន​សន្យា​ថា​ខ្លួន​នឹង​សហការ​ជាមួយ​ចិន​លើ​ការ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ។

លោក Wang ក៏បាននិយាយទៅកាន់សមភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីនរបស់លោកផងដែរ បន្ទាប់ពីបេសកជនពិសេសមជ្ឈិមបូព៌ារបស់ចិន លោក Zhai Jun បានហោះហើរទៅកាន់តំបន់ដើម្បីជួបមេដឹកនាំអារ៉ាប់។ គួរបញ្ជាក់ថាប្រទេសចិណ ​ក៏​ជាប្រទេសមួយដែល​គាំទ្រ​ខ្លាំង​បំផុត​នៃ​បទ​ឈប់​បាញ់​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​អង្គការ​សហ​ប្រជាជាតិ ផងដែរ។

យ៉ាងណាមិញប្រទេសចិននៅតែមានក្តីសង្ឈឹម ក្នុងការចូលទៅក្នុងទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួនជាមួយអ៊ីរ៉ង់ដែលគាំទ្រក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា និងហេសបូឡានៅលីបង់ ដើម្បីបន្ថយស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។ រាល់សកម្មភាពរបស់ចិនខាងលើនេះ មានអ្នកជំនាញជាច្រើនបានមើលឃើញថា វាអាចមករដ្ឋ​មន្ត្រី​អាមេរិក​បាន​ដាក់​សម្ពាធ​លើ​លោក Wang ​«ក្នុងការ​ជំរុញ​ឲ្យ​មាន​ភាព​ស្ងប់​ស្ងាត់​»​ជាមួយ​នឹង​ប្រជាជន​អ៊ីរ៉ង់​​ នេះបើយោងតាមការរាយការណ៍របស់ កាសែត Financial Times កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣។

ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អ៊ីរ៉ង់ ហើយកាលពីដើមឆ្នាំនេះ ទីក្រុងប៉េកាំងបានធ្វើការសម្របសម្រួលដ៏កម្រមួយរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតថែមទៀតផង។ យ៉ាងណាមិញខាងទីក្រុងតេអេរ៉ង់និយាយថា ខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងទំនាក់ទំនងជាមួយចិន ដើម្បីដោះស្រាយស្ថានការណ៍នៅក្នុងតំបន់ហ្គាហ្សា។

បើទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងរបស់ចិន គឺត្រូវបានពិភពលោកមើលឃើញថា គឺដោយសារតែរដ្ឋាភិបាលចិនមានទំនាក់ទំនងខ្ពស់ជាមួយតួអង្គទាំងអស់នៅក្នុងជម្លោះ ហេតុដូច្នោះហើយទើបភាគីទាំងសងខាងយល់ថា ចិនគឺជាអាជ្ញារកណ្តាលដ៏ស្មោះត្រង់។

តែបើយើងសង្កេតមើលទៅលើគោលនយោបាយការបរទេសចិន យើងនឹងដឹងថា ប្រទេសចិនពិតជាមានទំនាក់ទំនងវិជ្ជមានជាមួយប៉ាឡេស្ទីន អារ៉ាប់ តួកគី និងអ៊ីរ៉ង់ ខណៈដែលសហរដ្ឋអាមេរិកក៏កំពុងតែមានទំនាក់ទំនងល្អជាមួយអ៊ីស្រាអែលដូចគ្នាដែរ ហើយពួកគេទាំងពីរនេះ គឺពិតមានលទ្ធភាពក្នុងការនាំកីឡាករទាំងអស់មកកាន់តុពិភាក្សា”។

ប៉ុន្តែ​បើយោងតាមអ្នក​សង្កេតការណ៍​ផ្សេង​ទៀត​ចង្អុល​បង្ហាញ​ថា ចិន​នៅ​តែ​ជា​អ្នក​លេង​តិចតួច​ក្នុង​នយោបាយ​មជ្ឈិមបូព៌ាតែប៉ុណ្ណោះ។

ព្រោះថា”ប្រទេសចិនមិនមែនជាអ្នកដើរតួសំខាន់លើបញ្ហាមួយនេះទេ។ ប្រសិនបើយើងនិយាយអំពីសេចក្តីថ្លែងការណ៍ដំបូង របស់ចិន ដោយស្តីពីជម្លោះនៅ មជ្ឈឹមបូព៌ាវិញបានឲ្យដឹងថា អ៊ីស្រាអែលមានភាពខឹងសម្បារ និង”ខកចិត្តយ៉ាងខ្លាំង” បន្ទាប់ពីដឹងថា ចិនមិនបានថ្កោលទោសលើក្រុមហាម៉ាស់ ហើយក៏មិននិយាយអំពីសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែលដែរ។

ប្រទេសអ៊ីស្រាអែលពិតជាមិនអាចគ្រប់គ្រងកំហឹង បន្ទាប់ពី រដ្ឋមន្ត្រីការបរទេសកំពូលរបស់ចិន បាននិយាយថា អ៊ីស្រាអែលបានអនុវត្តន៍ “ហួសពីវិសាលភាពនៃការការពារខ្លួន” ។

បើទោះជាចិនដឹងថា ដំបូងឡើយ ខ្មាន់កាំភ្លើងក្រុមហាម៉ាស់បានបើកការវាយប្រហារ មកលើអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃទី 7 ខែតុលា ដោយបានសម្លាប់មនុស្សជាង 1,400 នាក់ និងចាប់ចំណាប់ខ្មាំងយ៉ាងហោចណាស់ 239 នាក់ ក៏ដោយនោះ។

ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានធ្វើការវាយប្រហារសងសឹកទៅលើតំបន់ហ្គាហ្សា ដែលក្នុងនោះប្រជាជនប៉ាឡេស្ទីនប្រមាណ 8,000 នាក់ត្រូវបានសម្លាប់ នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស។ ឥឡូវនេះ អ៊ីស្រាអែលក៏បានបញ្ជូនទាហ៊ាន និងរថក្រោះចូលទៅក្នុងទឹកដីហ្គហ្សាដើម្បីវាយប្រហារតាមដីគោកផងដែរ។

ចិនគឺជាប្រទេសមួយ ដែលមានភាព​អាណិតអាសូរ​យ៉ាង​ចំហ​ជា​យូរ​មក​ហើយ​ចំពោះ​បុព្វហេតុ​ប៉ាឡេស្ទីន។

បើយើងរំលឹកឡើងមកវិញខ្លះកាលពីមុន ស្ថាបនិកបក្សកុម្មុយនិស្តចិន លោក ម៉ៅ សេទុង បានបញ្ជូនអាវុធទៅឱ្យប៉ាឡេស្ទីនក្នុងការគាំទ្រដល់ចលនា “រំដោះជាតិ” នៅជុំវិញពិភពលោក។ លោកម៉ៅ ថែមទាំងបានប្រៀបធៀបអ៊ីស្រាអែលទៅនឹងកោះតៃវ៉ាន់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ដែលជាមូលដ្ឋាននៃចក្រពត្តិនិយមលោកខាងលិច។

ក្នុង​ទសវត្សរ៍​ក្រោយ​មក ចិន​បាន​បើក​ទំនាក់ទំនង​សេដ្ឋកិច្ច និង​មាន​លក្ខណៈ​ធម្មតា​ជាមួយ​អ៊ីស្រាអែល ដែល​បច្ចុប្បន្ន​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​រាប់​ពាន់​លាន​ដុល្លារ។

ប៉ុន្តែចិនបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននៅតែបន្តគាំទ្រប៉ាឡេស្ទីន។ នៅក្នុងសុន្ទរកថារបស់ពួកគេស្តីពីជម្លោះចុងក្រោយនេះ មន្ត្រីចិន និងសូម្បីតែប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។

ជា​ផ្លូវការ ចិន​បាន​បដិសេធ​មិន​វាយប្រហារ​អាមេរិក​ចំពោះ​ការ​គាំទ្រ​អ៊ីស្រាអែលនោះទេ។ ប៉ុន្តែនៅពេលជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកំពុង “ចាប់ផ្តើមការឆ្លើយតបជាតិនិយម ដោយភ្ជាប់អ្វីដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ា ជាមួយនឹងការគាំទ្ររបស់សហរដ្ឋអាមេរិកលើអ៊ីស្រាអែល”។

ដោយក្នុងនោះខាងកាសែតយោធាចិន PLA Daily បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទ “បន្ថែមប្រេងដល់ភ្លើង” – វោហាសាស្ត្រមួយនេះវាដូចគ្នាទៅនឹងពាក្យដែលទីក្រុងប៉េកាំងធ្លាប់រិះគន់ក្រុងវ៉ាស៊ីនតោន ចំពោះការជួយក្រុង Kyiv ក្នុងសង្គ្រាមអ៊ុយក្រែន។ 

ដូច្នេះហើយសម្រាប់បញ្ហាធំជាងនេះទៅទៀតដែលពិភពកំពុងតែព្រួយបារម្ភនោះ គឺហានិភ័យរបស់ទីក្រុងប៉េកាំង ដែលត្រូវបានគេមើលឃើញថា ចិននឹងទាញយកផលប្រយោជន៍នៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់។

ប្រទេសចិន ដែលជាអ្នកគាំទ្រប៉ាឡេស្ទីន ប្រាកកដជាស្វែងរកកពិន្ទុឲ្យប្រទេសមួយនេះ ដោយជាការសហការជាមួយបណ្តាប្រទេសអារ៉ាប់ អ្វីទាំងនេះហើយ វាគឺវិធីសាស្រ្ត (cookie-cutter) របស់ចិន។

ដោយ លោក Wang គ្រាន់តែធ្វើការ​អះអាង​ថា ចិន​គ្រាន់តែ​ស្វែងរក​សន្តិភាព​សម្រាប់​មជ្ឈិមបូព៌ា ហើយ​គ្មាន​ផលប្រយោជន៍​អាត្មានិយម​ចំពោះ​លក្ខខណ្ឌ​ប៉ាឡេស្ទីននោះ​ទេ។

Reporter:
scroll to top