សង្គ្រាមអ៊ីស្រាអែល-ហាម៉ាសបានក្លាយជាប្រធានបទដ៏ក្តៅគគុករបស់ក្រុមអ្នកវិភាគនយោបាយស្ទើតែគ្រប់បណ្តាលប្រទេសនៅក្នុងពិភពលោក ជាពិសេសគឺប្រទេសទាំងឡាយណាដែលប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខពីប្រទេសជិតខាង។ បើយោងតាមការសិក្សាស្រាវជ្រាវអំពីជម្លោះរវាងប្រទេសជិតខាងវិញ បានបង្ហាញថា ចំពោះប្រទេសដែលតែងតេចង់បង្កជម្លោះ គឺតែងតែព្យាយាមពង្រឹងសមត្ថភាពក្នុងការធ្វើសង្គ្រាមរបស់ខ្លួនជានិច ក៏ដូចជាការបង្ហាញជាយុទ្ធសាស្ត្រដើម្បីកម្ចាត់សត្រូវរបស់ពួកគេជាដើម នេះបើយោងតាមទីភ្នាក់សារព័ត៌មានយ៉ុនហាប់ នៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
បច្ចុប្បន្នខាងប្រទេសកូរ៉េខាងត្បូងកំពុងតែខិតខំរៀនសូត្រពីមេរៀននៃការបរាជ័យនៃផ្នែកស៊ើបការណ៍ដោយសម្ងាត់របស់អ៊ីស្រាអែល និងដើម្បីជួសជុលនូវចំណុចខ្វះខាតរបស់ខ្លួនទាំងខាងវិស័យការពារតាមបណ្តាញសង្គមអ៊ីនធឺណេត និងនុយក្លេអ៊ែរ ព្រោះថាអ្វីៗទាំងអស់នាពេលនេះ សុទ្ធតែអាចកើតឡើងបានគ្រប់ពេល ប្រសិនបើយើងមានចន្លោះប្រហោងណាមួយពិត នោះកូរ៉េខាងជើងពិតជាឆ្លៀតឳកាស។
បើយោងតាមរយៈសេវាស៊ើបការណ៍សម្ងាត់ជាតិ (NIS)បានឲ្យដឹងថា ទន្ទឹមនឹងការប្រយុទ្ធគ្នានៅមជ្ឈឹមបូព៌ាកំពុងតែកើតឡើងនោះ កូរ៉េខាងជើងបែរជាព្យាយាមស្វែងរកប្រាក់ចំណេញពីសង្គ្រាម ខណៈដែលខ្លួនមើលឃើញថាជម្លោះនេះជាឱកាសមួយដើម្បីលក់អាវុធទៅឱ្យរដ្ឋទាំងឡាយណាដែលគាំទ្រក្រុមភេរវករ ដើម្បីជាការប្រឆាំងនឹងទណ្ឌកម្មដែលដាក់ដោយពួកលោកខាងលិច។ ប្រទេសកូរ៉េខាងជើងក៏បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការប្រើប្រាស់ជម្លោះរបស់អ៊ីស្រាអែល និងក្រុមហាម៉ាធ្វើជាកន្លែងសម្រាប់សាកល្បងអាវុធយុទ្ធសាស្ត្ររបស់ខ្លួនថែមទៀតផង។
ប្រភពខាងលើនេះបានឲ្យដឹងទៀតថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងព្យាយាមទាញយកផលប្រយោជន៍ពីសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស់សម្រាប់គោលបំណងបង្ហាញពីសក្តានុពលរបស់ខ្លួន។ ដោយក្នុងនោះខាង NIS បានប្រមូលភ័ស្តុតាជាច្រើនដែលអាចបដញ្ជាក់ថា លោក គីម ជុងអ៊ុន បានដឹកនាំសមាជិកសភារបស់គាត់ឱ្យស្វែងរកមធ្យោបាយដើម្បីជួយដល់ប្រទេសប៉ាឡេស្ទីនជាមួយនឹងកញ្ចប់ជំនួយ ដោយមិនទាន់ដឹងពីលក្ខខណ្ឌនៃការដោះដូរ ។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ត្រូវបានដកស្រង់សម្តីដោយនិយាយថា “ការពិសោធន៍យោធា” របស់លោក គីម បានបង្ហាញឲ្យយើងដឹងថា វាគឺជាការពង្រឹងសមត្ថភាពខាងផ្នែកយោធា និងជាការដាក់បង្ហាញឲ្យពិភពលោកបានដឹងថាសមត្ថភាពនៃកាំភ្លើងធំរបស់ខ្លួនគឺពិតជាមានរយៈចម្ងាយឆ្ងាយ ហើយថែមទាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការវាយប្រហារគោលដៅ ហើយវាគឺពិតជំនួយដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតសម្រាប់ក្រុមពួកហាម៉ាស។
NIS ក៏បានឲ្យដឹងទៀតថា កូរ៉េខាងជើងអាចនឹងព្យាយាមលក់អាវុធទៅឱ្យប្រទេសទីបី ខណៈប្រទេសនេះធ្លាប់បានលក់អាវុធប្រឆាំងរថក្រោះ និងគ្រាប់រ៉ុក្កែតទៅឱ្យក្រុមហាម៉ាស់ និងហេសបូឡាកន្លងមក នេះបើយោងតាមសមាជិកសភារបស់កូរ៉េខាងជើង។
មានទិន្នន័យជាច្រើនធ្លាប់បានបង្ហាញថា កូរ៉េខាងជើងបានលក់សព្វាវុធទៅឱ្យក្រុមហាម៉ាស់ និងហេសបូឡា ព្រោះកូរ៉េខាងជើងចង់ពួកបន្លាចកូរ៉េខាងត្បូងជាដើម។
ការលក់អាវុធរបស់កូរ៉េខាងជើងទៅឱ្យក្រុមសកម្មប្រយុទ្ធរ៉ាឌីកាល់ និងរដ្ឋដែលគាំទ្រក្រុមហាម៉ាសទាំងអស់ គឺមិនមែនចង់បង្កការគម្រាមកំហែងដល់កូរ៉េខាងត្បូងតែមុខនោះទេ តែក៏ជាការសម្ញែងដល់ដល់សហរដ្ឋអាមេរិកផងដែឬ ខណៈដែលកូរ៉េខាងជើងត្រូវបានគេរំពឹងថានឹងប្រើប្រាស់ពីកិច្ចព្រមព្រៀងសព្វាវុធ ដើម្បីអភិវឌ្ឍអាវុធប្រល័យលោកបន្ថែមទៀត ដែលនាំឱ្យមានការគំរាមកំហែងដល់ផ្នែកសន្តិសុខពិភពលោកកាន់តែខ្លាំងឡើង។