យោងតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីទី 3 ខែវិច្ឆិកា បានឲ្យដឹងថា មានទាហ៊ានរបស់អ៊ុយក្រែនមួយចំនួនដែលកំពុងស្ថិតនៅភាគខាងកើតអ៊ុយក្រែន ទីបំផុតបានដេកលក់នៅព្រឹកមួយដោយភាពអស់កម្លាំងពីការប្រយុទ្ធឥតឈប់ឈរក្នុងការប្រឆាំងនឹងកងកម្លាំងរុស្ស៊ីនៅក្នុងព្រៃស្រល់ក្បែរ Kreminna ។
ហើយការសម្រាករបស់គាត់ទាំងនោះមិនទាន់បានប៉ុន្មានផង ស្រាប់តែមួយម៉ោងក្រោយមក ពួកគាត់ក៏បានក្រោកឡើងដើម្បីទប់ទល់នៅការបាញ់ប្រហារថ្មីដែលបានផ្ទុះឡើងជាបន្តទៀត។
បើយោងតាមការសម្ភាសមួយទៅលើយោធាអ៊ុយក្រែនម្នាក់ លោក Istoryk ដែលត្រូវបានសម្គាល់ដោយសញ្ញាហៅទូរស័ព្ទរបស់គាត់ លោកបាននិយាយថា “យើងមានការប្រយុទ្ធគ្នាអស់រយៈពេលជាង 20 ម៉ោង” ។ គាត់បានប្រាប់អ្នកយកព័ត៌មាន Reuters ថា កាលពីថ្ងៃព្រហស្បតិ៍នេះយើងបាន “ប្រយុទ្ធមិនឈប់ឈរ ជាមួយនឹងការវាយប្រហាររបស់រុស្ស៊ីឥតស្រាកស្រាន តែពួកយើងនៅតែទប់ទល់ដល់ទីបញ្ចប់”។ សម្រាប់ពួកយើងដែលជាទាហ៊ានជួរមុខពិតជាត្រូវកាសម្រាកដើម្បីមានកំលាំងប្រយុទ្ធតទៅទៀត”។
គួរបញ្ជាក់ថា ការពិពណ៌នារបស់គាត់អំពីការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ និងភាពអស់កម្លាំងដែលគាត់ និងអង្គភាពរបស់គាត់ វាគឺជាបញ្ហាប្រឈមដែលអ៊ុយក្រែនកំពុងតែជួបប្រទះ ហើយវាក៏ជាភាពតានតឹងដ៏ធំមួយនៃសង្រ្គាមខណៈដែលអ៊ុយក្រែនកំពុងស្វែងរកធនធានមានបន្ថែមទៀតដើម្បីយកឈ្នះ។
ជាការពិតណាស់ទាហ៊ានរបស់អ៊ុយក្រែនបានដឹងហើយថា រុស្ស៊ីមានកងទ័ពធំជាង និងមានសព្វាវុធ និងគ្រាប់រំសេច្រើនជាងខ្លួនយ៉ាងណានោះ។ ហើយអ្វីទាំងអស់នេះក៏បានលេចឡើងជាសំណួរដែលមនុស្សជាច្រើនតែងតែសួរថា តើអ៊ុយក្រែនអាចវាយលុកពួកឈ្លានពានតែម្នាក់ឯង ប៉ុន្តែប្រយុទ្ធសម្រាប់មនុស្សទាំងអស់គ្នា បើទោះបីវាជាជម្លោះបង្ហូរឈាមដ៏បំផុតមួយនេះបានកើតឡើងនៅអឺរ៉ុបក៏ដោយនោះ?
បើយោងតាមរយៈមេបញ្ជាការអ៊ុយក្រែន លោក Valery Zaluzhnyi បានពិពណ៌នាអំពី “ភាពជាប់គាំង” នៅលើសមរភូមិនៅក្នុងបទសម្ភាសន៍មួយដែលបាន ចេញផ្សាយ នៅសប្តាហ៍នេះ ដោយលោកបាននិយាយថា សង្រ្គាមដែលអូសបន្លាយនឹងបង្កបានជាភាពរីករាយសម្រាប់រុស្ស៊ី។
លោក Zaluzhnyi បាននិយាយថា នៅពេលនេះយើងមានតែសមត្ថភាពថ្មីប៉ុណ្ណោះ រួមទាំងការផ្គត់ផ្គង់បន្ថែមទៀតពីសម្ព័ន្ធមិត្តលោកខាងលិច ក៏ដូចជាយន្តហោះគ្មានមនុស្សបើកដែលផលិតក្នុងស្រុក ដែលអាចផ្តល់តុល្យភាពមកវិញនៅក្នុងការបន្តប្រយុទ្ធ។
តែលោកក៏បាននិយាយរៀបរាប់ទៀតថា ស្របពេលជាមួយនឹងការមកដល់នៃភ្លៀងធ្លាក់តាមរដូវ ដែលធ្វើឱ្យយើងកាន់តែពិបាកក្នុងការឈានទៅមុខដោយដើរលើភក់ជ្រាំ ព្រោះកាលពីរដូវក្តៅនោះយើងបានរំដោះទឹកដីបានតិចតួចបំផុត គឺតិចជាងការរំពឹងទុករបស់ទីក្រុង Kyiv ។
យ៉ាងណាមិញ ខាងអ្នកយកព័ត៌មានរ៉យទ័រ បានទទួលនូវព័ត៌មានជាច្រើនពីក្រុមយោធាជួរមុខរបស់ទីក្រុងគីវ ដោយពួកគេទាំងនោះបាននិយាយរៀបរាប់ពីបទពិសោធន៍ដ៏ក្រៀមក្រំ របស់គាត់ជាមួយនឹងស្នាមញញឹមឈ្នះៗ។
តែពេលក្រុមការអងាររ៉យទ័រសួរពួកគាត់ថា តើគាត់អាចបន្តប្រយុទ្ធបានមួយឆ្នាំទៀតឬក៏២ឆ្នាំទៀតដែរ? ពេលនោះពួកគាត់បានឆ្លើយថា៖ «ខ្ញុំមិនដឹងថា តើពួកយើងអាចនៅមានកំលាំងតស៊ូបានដល់ពេលណានោះទេ។
បើយោងតាមអ្នកបម្រើការនៅក្នុងកងវរសេនាតូចកាំភ្លើងនៃកងពលតូចមេកានិចទី 67 នៅក្នុងព្រៃ Serebryanskyi ក្នុងតំបន់ Luhansk បាននិយាយថា នៅក្នុងខេត្តភាគច្រើនត្រូវបានកាន់កាប់ដោយជនជាតិរុស្ស៊ី។
ដីជុំវិញផ្លូវទៅកាន់ Luhansk គឺមានស្នាមរណ្ដៅចេញពីសំបកដែលចូលមក ហើយដើមឈើដែលឆេះបានខ្ទេចពាក់កណ្តាលពីការផ្ទុះ។
ការប្រយុទ្ធគ្នាប្រភេទនេះកំពុងផ្ទុះឡើងនៅតាមជួរជួរមុខ ដែលរត់ចេញពីព្រំដែននៅក្បែរតំបន់ Belgorod របស់រុស្ស៊ីនៅភាគឦសានរហូតដល់សមុទ្រខ្មៅនៅភាគខាងត្បូង។
តែក្នុងករណីមួយនេះ ខាងរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ ដោយឯករាជ្យបានទេ ប៉ុន្តែទាហានរាប់ម៉ឺននាក់បានស្លាប់នៅក្នុងសមរភូមិជាង 20 ខែនៃជម្លោះដែលបង្ហាញថាគ្មានសញ្ញានៃការបញ្ចប់។
ក្រោយការវាយលុករបស់អ៊ុយក្រែនចំនួនប្រាំខែក្រោយមកនេះ គោលដៅរបស់ទីក្រុងគីវ គឺនៅតែជាសុបិនដ៏សែនឆ្ងាយ ព្រោះថាកងកម្លាំងអ៊ុយក្រែនឥឡូវនេះបានស្ថិតនៅចម្ងាយប្រហែល 80-90 គីឡូម៉ែត្រពីឆ្នេរសមុទ្រ ដោយអមជាមួយនឹងការការពារយ៉ាងតឹងរឹងពីសំណាក់ភាគីរុស្ស៊ី បើគិតរហូតមកដល់ពេលនេះ រុស្ស៊ីនៅតែអាចរក្សាជំហររបស់ខ្លួនបានយ៉ាងរឹងមាំ។
បើទោះបីជាការប្រយុទ្ធវាហាក់នៅឆ្ងាយពីសមរភូមិយ៉ាងណាក៏ដោយ តែអ៊ុយក្រែននៅតែខិតខំស្វះស្វែងកម្ចាត់ប្រព័ន្ធការពារដែនអាកាស យន្តហោះ និងទ្រព្យសម្បត្តិកងទ័ពជើងទឹករបស់រុស្ស៊ី ដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយដែលជាការផ្គត់ផ្គង់ដោយលោកខាងលិច ព្រោះអ៊ុយក្រែននៅតែមានសង្ឃឹមថា ការវាយប្រហារបែបនេះនឹងធ្វើឱ្យសត្រូវពិបាកក្នុងការគាំទ្រកងទ័ពជួរមុខ។
ទន្ទឹមនឹងនោះ រុស្ស៊ីបានបន្តការទម្លាក់គ្រាប់បែករបស់ខ្លួនលើអ៊ុយក្រែនដោយប្រើយន្តហោះគ្មានមនុស្សបើក និងមីស៊ីល នៅក្នុងអ្វីដែលខ្លួននិយាយថា វាជាយុទ្ធនាការយោធាដែលមានគោលដៅ បើទោះបីជាវិធីស្រាស្ត្រមួយនេះបានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់យ៉ាងណាក៏ដោយ។