ក្រុមហេសបូឡាហ៍ របស់ប្រទេសលីបង់បាននិយាយថា ខ្លួនបានបើកការវាយប្រហារដំណាលគ្នាតែម្តង ទៅលើទីតាំងអ៊ីស្រាអែលក្បែរតំបន់ព្រំដែនជាមួយលីបង់កាលពីថ្ងៃសៅរ៍ ខណៈដែលអ្នកស្រុកនៅលីបង់ភាគខាងត្បូងបានរាយការណ៍ថា អ៊ីស្រាអែលបានវាយប្រហារដ៏ខ្លាំងក្លាបំផុតនៅលើប្រទេសលីបង់ក្បែរព្រុំដែនប្រទេសរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ រ៉យទ័រកាលពីថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣។
ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍នៃការប៉ះទង្គិចគ្នានៃតំបន់ព្រំដែន បានឲ្យដឹងថា អ៊ីស្រាអែលបានបើកការវាយប្រហាដោយយន្តហោះចម្បាំងរបស់ខ្លួន ក្នុងគោលដៅតម្រុងទៅក្រុមហេសបូឡាស អ៊ីស្រាអែលបាននិយាយទៀតថា វាគ្រាន់តែជាឆ្លើយតបទៅនឹងការវាយប្រហារមុននេះបន្តិចពីសំណាក់លីបង់តែប៉ុណ្ណោះ តែការឆ្លើយតបនៅមានច្រើនទៀត ដែលកងទ័ពអ៊ីស្រាអែលកំពុងតែត្រៀម ដូចជារការវាយប្រហារតាមអាកាសជាមួយនឹងកាំភ្លើងធំ និងការបាញ់ផ្លោងរថក្រោះជាដើម។
បើយោងតាមប្រភពលីបង់ដែលដឹងពីការវាយប្រហាររបស់ Hezbollah បាននិយាយថា ក្រុមនេះបានបាញ់មីស៊ីលដ៏មានអានុភាពដែលមិនទាន់ប្រើក្នុងការប្រយុទ្ធ ដោយនិយាយថាវាបានវាយប្រហារទៅលើទីតាំងរបស់ប្រទេសអ៊ីស្រាអែលវិញ ដោយធ្វើការឆ្លងកាត់ព្រំដែនពីភូមិ Ayta al-Shaab និង Rmeich ។
ប្រភពដដែលបាននិយាយទៀតថា ក្រុមហេសបូឡាហ៍កំពុងតែត្រៀមបាញ់ប្រហារទៅលើកងកម្លាំងអ៊ីស្រាអែល ដែលស្ថិតនៅទូទាំងតំបន់ព្រំដែនលីបង់-អ៊ីស្រាអែលតែម្តង។ បើយើងរំលឹកឡើងមកវិញខ្លះៗពីមានតានតឹងរវាង អ៊ីស្រាអែលនិង លីបង់ វាបានលេចចេញជារូបរាងតាំងពីសង្គ្រាមនៅក្នុងឆ្នាំ ២០០៦ មកម្ល៉េះ ប៉ុន្តែវាត្រូវបានរារាំងដោយសារពិបាកឆ្លងកាត់ព្រុំប្រទល់ ក៏ដូចជាប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល។
មេដឹកនាំក្រុម Hezbollah លោក Sayyed Hassan Nasrallah នៅក្នុងសុន្ទរកថាដំបូងរបស់លោក ចាប់តាំងពីសង្គ្រាមហាម៉ាស-អ៊ីស្រាអែល បានចាប់ផ្តើម លោកបាន និយាយកាលពីថ្ងៃសុក្រថា ការកើនឡើងនៅជួរមុខលីបង់ នឹងអាស្រ័យលើព្រឹត្តិការណ៍នៅតំបន់ហ្គាហ្សា និងសកម្មភាពរបស់អ៊ីស្រាអែលថាតើប្រទេសមួយនេះនឹង ឆ្ពោះទៅរកប្រទេសលីបង់ដែរឬក៏អត់។
បើយោងតាមប្រភពសន្តិសុខ និងសាក្សីនៅក្នុងប្រទេសលីបង់ បានរាយការណ៍ពីការថា ឥឡូវនេះប្រទេសលីបង់កំពុងតែរងនូវការវាយប្រហារដ៏ធ្ងន់បំផុតពីសំណាក់អ៊ីស្រាអែល។ លីបង់នាពេលនេះ គឺហ៊ុំព័ទ្ធទៅដោយផ្សែងយ៉ាងក្រាស់ក្រាល សាក្សីបាននិយាយទៀតថា ពួកគាត់បានឃើញផ្សែងខ្មៅងងឹតបានហក់ឡើងដល់អាកាសដែលនៅក្បែរទីប្រជុំជន Khiyam ក្នុងលីបង់។ ដោយក្នុងនោះខាងសារព័ត៌មានរ៉យទ័រ ក៏ទទួលបាននៅវីដេអូមួយ ដែលត្រូវបានគេចែករំលែកដោយក្រុមអ្នកសុ្រក Khiyam Soheil Salami នោះផងដែរ ហើយវីដេអូបានបង្ហាញយ៉ាងច្បាស់ថា វាគឺជាការវាយប្រហារតាមផ្លូវអាកាសរបស់អីស្រាអែល។
ជនជាតិលីបង់ម្នាក់ លោក Fouad Khreis បាននិយាយទៅកាន់ Reuters ថា នៅក្នុងតំបន់ Khiyam ឥឡូវនេះបានរង”នូវការបាញ់ផ្លោងគ្រាប់បែកពីអ៊ីស្រាអែលកាន់តែខ្លាំងឡើង ពោលគឺ «គ្រាប់បែកចំនួន ៤ គ្រាប់បានធ្លាក់នៅជាយក្រុងឃីយ៉ាម ផ្ទួនៗ តែនៅក្នុងនោះមិនមានអ្នករងរបួសនោះទេ។
គួរបញ្ជាក់ថា កងទ័ពអ៊ីស្រាអែលបាននិយាយថា ក្នុងចំណោមគោលដៅដែលពួកគេបានវាយប្រហារនោះគឺមាន “ហេដ្ឋារចនាសម្ព័ន្ធភេរវជន ឃ្លាំងផ្ទុកគ្រាប់រ៉ុក្កែត និងជាបរិវេណរបស់ក្រុម Hezbollah”។
ខាងអ៊ីស្រាអែលបាននិយាយទៀតថា ខ្លួនមិនមានការចាប់អារម្មណ៍ចំពោះជម្លោះនៅព្រំដែនភាគខាងជើងរបស់ខ្លួនឡើយ។ ព្រោះថាសកម្មរបស់យើងនាពេលនេះ វាគឺក្រែនរំលឹករបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីខែមុន លោកបានព្រមានក្រុម Hezbollah ថា អ៊ីស្រាអែលនឹងបើការប្រឆាំងនៅតាមសមរភូមិជាសង្គ្រាមលើកទីពីរ ប្រសិនបើមានការគាំទ្រ លើក្រុមហាម៉ាសតាមតំបន់ណាមួយ ដោយលោកបាននិយាយថា បើក្រុមមួយនេះនៅតែធ្វើដូច្នេះទៀត អ៊ីស្រាអែលនឹងបើកការតបតទ្រង់ទ្រាយធំជាមិនខាន “មិនអាចនឹកស្មានដល់” ដែលនឹងធ្វើឱ្យមាន “ការបំផ្លិចបំផ្លាញ” លើប្រទេសលីបង់។