លោក Vladimir Solovyov ដែលជាពិធីករទូរទស្សន៍ដ៏លេចធ្លោបំផុតរបស់ប្រទេសរុស្ស៊ី ហើយក៏ជាមនុស្សម្នាក់ដែលត្រូវបានគេកត់សម្គាល់ថា លោកគឺបុគ្គលមួយរូបដែលតែងតែឃោសនាឲ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នាពេលថ្មីៗនេះលោកបាននិយាយថា ប្រទេសរុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ “ភ្លាមៗ” នៅក្នុងព្រឹត្តិការណ៍នៃជម្លោះដែលមានភាពកាន់តែតានតឹងជាមួយសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ( ណាតូ ) នេះបើយោងតាមការចុះផ្សាយរបស់ newsweek កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។
ការគំរាមកំហែងរបស់រុស្ស៊ីជុំវិញជម្លោះនុយក្លេអ៊ែរដ៏មានសក្តានុពលជាមួយលោកខាងលិច បានកើនឡើងក្នុងអំឡុងពេលនៃការលុកលុយរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ ឆ្នាំ 2022។ ដោយខាងមន្ត្រីវិមានក្រឹមឡាំង ជាមួយនឹងមេដឹកនាំយោធា ព្រមទាំងអ្នកឃោសនាប្រព័ន្ធផ្សព្វផ្សាយដ៏មានឥទ្ធិពលបានលើកឡើងថា អាវុធនុយក្លេអ៊ែរបស់រុស្ស៊ីអាចនឹងត្រូវបានដាក់ពង្រាយដើម្បីប្រឆាំងនឹងបណ្តាលប្រទេសរបស់ពួកលោកខាងលិច។ ហើយសកម្មភាពមួយនេះវាក៏ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអាឡឺម៉ង់ ផងដែរបើធៀបនឹងការបន្តផ្តល់ជំនួយដល់អ៊ុយក្រែន បើទោះបីជាប្រទេសទាំងបីនេះដឹងច្បាស់ថា រាល់បណ្តាលប្រទេសដែលលូកដៃច្បាស់ណាស់ថានឹងទទួលនូវការគំរាមកំហែងយ៉ាងណាក៏ដោយ។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ លោកពូទីន បានផ្អាកជាបណ្តោះអាសន្ននូវការចូលរួមរបស់ប្រទេសលោក នៅក្នុងសន្ធិសញ្ញា New START ដែលរួមគ្នាជាមួយសហរដ្ឋអាមេរិក។ ហើយកាលពីខែមីនាវិមានក្រុមឡាំងក៏បានប្រកាសថាទីក្រុងមូស្គូនឹង សាងសង់កន្លែងផ្ទុកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស ដែលជាប្រទេសត្រូវបានគ្រប់គ្រងដោយ លោក ពូទីន ។
និងចំណែកឯកាលពីថ្ងៃអាទិត្យម្សិលមិញនេះ គណនីឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី ឈ្មោះ The Kremlin Yap បានផ្សព្វផ្សាយនៅក្នុង X ថា លោក Vladimir Solovyov គឺកំពុងតែប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍ថ្មីៗពីថ្នាក់ដឹកនាំណាតូ។ ហើយជាពិសេសជាងនេះទៅទៀតនោះ លោក Vladimir Solovyov បានលើកឡើងពីការអត្ថាធិប្បាយពីលោក Peter Nielsen មេបញ្ជាការកងកម្លាំង NATO នៅក្នុងប្រទេសលីទុយអានី ដែលបានស្នើថា Kaliningrad នឹងត្រូវបានរារាំងនៅក្នុងព្រឹត្តិការណ៍នៃជម្លោះរុស្ស៊ី-ណាតូកាន់តែទូលំទូលាយ។
គួរបញ្ជាក់ថា Kaliningrad វាគឺជាទីក្រុងកំពង់ផែរុស្ស៊ីដ៏សំខាន់មួយនៅលើសមុទ្របាល់ទិក វាមានទីតាំងស្ថិតនៅ Kaliningrad Oblast ដែលជាទឹកដីដាច់ដោយឡែកពីប្រទេសរុស្ស៊ី ហើយវាត្រូវបានព័ទ្ធជុំវិញដោយប្រទេសលីទុយអានី និងប៉ូឡូញ។
ភ្លាមៗនោះ លោក Vladimir Solovyov បាននិយាយថា រុស្ស៊ីគឺមានឃ្លាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រជាច្រើន ប្រសិនបើមានការប៉ះទង្គិចគ្នាពិតមែននោះ តើនឹងមានអ្វីកើតឡើង?
បើទោះជាយ៉ាងណាក៏ដោយបើយោងតាមមាត្រា 5 នៃកិច្ចព្រមព្រៀង NATO បានចែងថា រាល់ប្រទេសដែលជាសមាជិកខ្លួន ប្រសិនបើមានការវាយប្រហារណាមួយបានកើតឡើងក្នុងចំណោមបណ្តាលប្រទេសរបស់ពួកគេនោះ ណាតូបនឹងចាត់ទុកថា វាជាការវាយប្រហារមកលើក្រុមសមាជិកទាំងអស់ដូចគ្នា ហើយសមាជិកភាពទាំងអស់និងផ្តល់ជំនួយយោធាភ្លាមៗដើម្បីជាការរឆ្លើយតប។ ដូច្នេះ ការវាយប្រហារដោយរុស្ស៊ីប្រឆាំងនឹងសមាជិកមួយក្នុងចំណោមសមាជិកទាំងនេះ វានឹងនាំមកនូវជម្លោះអន្តរជាតិកាន់តែទូលំទូលាយជាមិនខាន។
យ៉ាងណាមិញចំពោះការអត្ថាធិប្បាយរបស់ លោក Solovyov អំពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ដើម្បីជាការឆ្លើយតបទៅនឹងជម្លោះជាមួយប្រទេសដែលជាសមាជិកណាតូ វាគឺជាការគំរាមកំហែងទៅលើសមាជិកណាតូយ៉ាងពិតប្រាកដ។
ហើយប្រសិនបើជម្លោះរវាងសហព័ន្ធរុស្ស៊ី និងអង្គការណាតូ” កើតឡើងពិតមែននោះ តើ”ជម្លោះនេះអាចគ្រាន់តែជំហ៊ានក្នុងការប្រើប្រាស់នុយក្លេអ៊ែរពិតមែនឬ? នេះជាមូលហេតុដែលប្រជាជននៅទីក្រុង Stockholm និង Tallinn [រដ្ឋធានីរបស់អេស្តូនី] បានសួរថា ‘តើប្រទេសរុស្ស៊ីពិតជាត្រូវការវាណាស់មែនទេ?’ តើអ្នកស្រមៃមើលការផ្ទុះនុយក្លេអ៊ែរនៅក្រោមទឹកនៅលើដងផ្លូវនៃទីក្រុង Tallinn ឬ Stockholm ដែលនឹងបោកបក់ទីក្រុងរបស់អ្នកដោយរលកដែរឬទេ?តើអ្នកស្រមៃថាសមុទ្របាល់ទិកទាំងមូលអាចផ្ទុកដោយមីនរបស់យើងដែរឬទេ? យើងអាចនឹងបោះចោលមីនជាច្រើនដែលវាត្រូវចំណាយពេលអ្នក១០ឆ្នាំដើម្បីកម្ទេចវា ប្រសិនបើរុស្ស៊ីនៅតែមានមធ្យោបាយធ្វើដូច្នេះទៀត» ។