កាលពីថ្ងៃអាទិត្យ នៅពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ជំនួបអ្នកទាំងពីរនោះ គឺបានពិភាក្សាទៅលើវស័យការពារជាតិ ព្រោះថាកូរ៉េខាងជើង អាចនិងធ្វើការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល ដែល”ស្រដៀងទៅនឹងយុទ្ធសាស្ត្ររបស់ហាម៉ាស” នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ចាប់តាំងពីក្រុមហាម៉ាស់បានបើកការវាយប្រហារឆ្លងព្រំដែនយ៉ាងព្រៃផ្សៃលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី 7 ខែតុលា វាបានធ្វើឲ្យអ្នកនយោបាយរបស់ប្រទេសកូរ៉េខាងត្បូងជាច្រើនបានព្រួយបារម្មណ៍ថា ទីក្រុងព្យុងយ៉ាងអាចនឹងមានគោលបំណងដូចគ្នានឹងពួកហាម៉ាស់ ដើម្បីវាយប្រហារលើកូរ៉េខាងត្បូង។
ជាការពិតណាស់បច្ចុប្បន្នប្រទេសកូរ៉េខាងត្បូងគឺមានមានហានិភ័យខ្ពស់ ពីការឆ្លៀតឳកាសក្នុងការវាយប្រហារណាមួយពីសំណាក់កូរ៉េខាងជើង។
សង្គ្រាមរវាងក្រុមម៉ាស និងប្រទេសអ៊ីស្រាអែល វាបានធ្វើឲ្យគ្រប់គ្នានៅក្នុងពិភពលោកបានដឹងថា វាគឺជាសង្គ្រាមកូនកាត់។ បើយោងតាមការសិក្សាស្រាវជ្រាវទៅលើក្រុមហាម៉ាស់នៅថ្ងៃដែលពួកគេបានបាញ់រ៉ុក្កែតចំនួន 5,000 គ្រាប់ទៅកាន់ប្រទេសអ៊ីស្រាអែល ព្រមទាំងកាំភ្លើងធំ ១៦ ០០០ ដើម គឺត្រូវបានក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងដឹងថា វាគឺជាអាវុធរបស់ទីក្រុងព្យុងយ៉ាង។
ម្យ៉ាងទៀតសម្រាប់អ្វីដែលក្រុមហាម៉ាស់បានធ្វើនៅហ្គាហ្សា វាក៏ជាកាច្នៃប្រឌិតរបស់កូរ៉េខាងជើងផងដែរ ជាឩទាហរណ៍ដូចជាការ ការស្វែងរកឃ្លាំងស្តុកអាវុធ និងប្រើប្រាស់យុទ្ធសាស្ត្រក្នុងការលុកលុយជាដើម។
តើអ្វីទាំងអស់នេះ វាគឺជាការសាកល្បងរបស់កូរ៉េខាងជើងពិតមែនឬ?
គួររំលឹកថា ប្រទេសកូរ៉េខាងជើង មានភាពតានតឹងជាមួយនឹង កូរ៉េខាងត្បូងអស់ជាច្រើនទសវត្សរ៍មកហើយ តែគ្រាន់តែភាពតានតឹងនាពេលបច្ចុប្បន្ននេះវាកាន់តែមានកម្រិតខ្ពស់ជាងមុនតែប៉ុណ្ណោះ។
បើយោងតាមរយៈលោក Hong Min នាយកស្រាវជ្រាវកូរ៉េខាងជើង សម្រាប់ការបង្រួបបង្រួមជាតិ បាននិយាយថា “ខណៈពេលដែលក្រុមហាម៉ាសកំពុងតែពឹងផ្អែកជាចម្បងលើគ្រាប់រ៉ុក្កែតរយៈចម្ងាយខ្លី និងប្រភេទកាំភ្លើងធំ ដែលជាការផ្គត់ផ្គង់របស់កូរ៉េខាងជើងគឺវាពិតជាមានចំនួនច្រើនណាស់។ ហេតុដូច្នេះហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងព្យុងយ៉ាង កំពុងតែផ្តោតលើការកែលម្អ និងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន តែប៉ុណ្ណោះ ជាពិសេសដូចដែល លោក គីម ជុងអ៊ុន ធ្លាប់បានអះអាងថា ខ្លួនកំពុងបង្កើតមីស៊ីលផ្លោងរយៈចម្ងាយខ្លី ដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រឲ្យបានជោគជ័យ។ នេះមានន័យថា កូរ៉េខាងជើងឥឡូវគ្មានហេតុផលក្នុងការប្រើកលល្បិចស្រដៀងគ្នានឹងក្រុមហាម៉ាស មកលើកូរ៉េខាងត្បូងនោះទេ។
ជាងនេះទៅទៀត កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបញ្ជាក់ម្តងហើយម្តងទៀតថា ប្រសិនបើមានការវាយប្រហារណាមួយបានកើតឡើងលើកូរ៉េខាងត្បូង ថ្ងៃនោះហើយវាគឺជាបញ្ចប់នៃរបបផ្តាច់ការ គីម ជុងអ៊ុន។
ទោះបីជាយ៉ាងនេះក្តី រាល់ការវាយប្រហារដែលបានកើតឡើងលើអ៊ីស្រាអែល វានូវតែជាកង្វល់ចំពោះរដ្ឋាភិបាលអភិរក្សនិយមនៅក្នុងប្រទេសកូរ៉េខាងត្បូងជានិច្ច។ ព្រោះបើយើងរំលឹកឡើងមកវិញបន្តិចនៅការបំពានរបស់មេដឹកនាំកូរ៉េខាងជើងជាច្រើនដងលើកិច្ចព្រមព្រៀងកាលពីក្នុងឆ្នាំ 2018 វាក៏បានធ្វើឲ្យប្រទេសទាំងពីរមានការប៉ះទង្គិចគ្នាជាញឹកញាប់។
ហេតុដូច្នេះហើយការផ្តោតអារម្មណ៍របស់លោក Yoon Suk-yeol នាពេលនេះ គឺធ្វើយ៉ាងណាដើម្បីបង្កើនការការពាររបស់ខ្លួនឲ្យកាន់តែខ្លាំងជាងមុនបន្ថែមទៀត ហើយវាក៏ស្ថិតនៅក្រោមការគាំទ្រពីសហរដ្ឋអាមេរិកដដែល។