កងកម្លាំងគាំទ្ររហ័ស(RSF) ដែលស្ថិតនៅទូទាំងតំបន់ភាគខាងលិច និងភាគខាងត្បូងនៃប្រទេសស៊ូដុង បានបំបែកភាពជាប់គាំងជាច្រើនខែក្នុងសង្រ្គាមជាមួយនឹងភាពជឿនលឿនរបស់ខ្លួន។
បើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានឲ្យដឹងថា បច្ចុប្បន្នកងកំលាំងប៉ារ៉ា RSF បានទទួលការរីកចំរើនគួរឲ្យកត់សម្គាល់ ហើយវាក៏ត្រូវបានអ្នកជំនាញជាច្រើនបានរំពឹងទុកថា ស៊ូដង់អាចទទួលរងនូវការបែកបាក់មួយផ្សេងទៀត បន្ទាប់ពីការបាត់បង់ស៊ូដង់ខាងត្បូង។
ការប្រយុទ្ធដណ្តើមអំណាចរវាងកងទ័ពស៊ូដុង និងក្រុមគាំទ្ររហ័សប៉ារ៉ា RSF វាបានជាប់គាំងចាប់តាំងពីខែមេសាមកម្ល៉េះ។ ហើយការស្លាប់នៃចំនួនប្រជាជនដ៏ច្រើនលើសលប់ គឺកើតឡើងដោយសារតែការវាយប្រហារវាងមេដឹកនាំទាំងពីរ ដើម្បីដណ្តើម តែវាក៏បង្ករឲ្យ កុមារជាច្រើបានស្លាប់ដោយភាពអត់ឃ្លាន។
តែបើទោះជាយ៉ាងណាក៏ដោយ ក៏ប្រមុខ RSF ឧត្តមសេនីយ៍ Mohamed Hamdan Dagalo ដែលគេស្គាល់ថា Hemedti បាននិយាយនៅក្នុងអាស័យដ្ឋានវីដេអូមួយចេញផ្សាយកាលពីថ្ងៃទី 4 ខែវិច្ឆិកាថា “នៅក្នុងទីក្រុងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង យើងមិនមានអ្វីដែលត្រូវធ្វើជាមួយរដ្ឋាភិបាលទេ” “អ្នករស់នៅក្នុងទីក្រុងគួរតែដឹងថា តើពួកគេគួរជ្រើសរើសអ្នកណាហើយនៅពេលនេះ “។ លោកបានបន្តទៀតថា ឥឡូវនេះវាមិនមានហានិភ័យភ្លាមៗនៃការបំបែកប្រទេសស៊ូដង់នោះទេ ព្រោះវាមិនទាន់ដល់ទីបញ្ចប់នៃសង្គ្រាម។
គួរបញ្ជាក់ថាទាហានប៉ារ៉ានៅក្នុងខែនេះ បានចូលដល់បេះដូងនៃមូលដ្ឋានទ័ពរថពាសដែកនៅភាគខាងត្បូងទីក្រុង Khartoum ដែលជាមូលដ្ឋានធំបំផុតរបស់កងទ័ពស៊ូដង់ ហើយពួកគេក៏បានចូលកាន់កាប់មូលដ្ឋានមួយទៀតនៅក្នុងស្រុក Jebel Awlia បើទោះបីជាកងទ័ពបានវាយបកវិញយ៉ាងណាក៏ដោយ។
ជាការពិតណាស់ក្រុមប៉ារ៉ា RSF គឺចង់ទាមទារទឹកដីឱ្យបានគ្រប់គ្រាន់ ដើម្បីប្រកាសជ័យជម្នះជាឯកតោភាគី ដែលមាននៅលើទឹកដី Darfur និងKhartoum ថាជារបស់ខ្លួន។
តែបើយោងតាមក្រុមអ្នកវិភាគបាននិយាយថា ភាពអស់កម្លាំងរបស់កងទ័ពរបស់ស៊ូដង់ហាក់ដូចជាបានជំរុញឱ្យមានការវិលត្រឡប់ទៅកាន់កិច្ចចរចាបទឈប់បាញ់ ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតនៅទីក្រុង Jeddah ដែលត្រូវបានផ្អាកនៅក្នុងខែមិថុនា និងបានបន្តកាលពីខែមុន។
ក្រុមអ្នកសង្កេតការណ៍បាននិយាយថា វឌ្ឍនភាពនៃ RSF បានធ្វើឱ្យកាន់តែស៊ីជម្រៅនូវវិបត្តិមនុស្សធម៌ដែលអង្គការសហប្រជាជាតិប៉ាន់ស្មានថា ក្រុមរបស់ពួកគេបានសម្លាប់មនុស្សច្រើនជាង 9,000 នាក់ និងបានជម្លៀសប្រជាជនជាង 6 លាននាក់ ក្នុងចំណោមប្រជាជនសរុប 49 លាននាក់។
ម្យ៉ាងទៀតជនស៊ីវិលដែលរស់នៅក្បែរមូលដ្ឋានទ័ពនៅ Khartoum តែងតែរាយការណ៍ថា នៅទីនោះគឺមានការប៉ះទង្គិចគ្នាមិនឈប់ឈរ។
នៅក្នុងការកាន់កាប់ RSF ដែលស្ថិតនៅ El Geneina ក្នុង West Darfur ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា នៅទីនោះមានមនុស្សយ៉ាងហោចណាស់ 1,300 នាក់ត្រូវបានសម្លាប់ ក្នុងខែនេះ ខណៈដែល RSF និងកងជីវពលសម្ព័ន្ធមិត្តកាន់តែទទួលការរីកចម្រើន។