នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ​និយាយ​ថា ការ​ខិតខំ​ប្រឹងប្រែង​កាត់​បន្ថយការស្លាប់របស់​ជន​ស៊ីវិល​មិន​បាន​ជោគជ័យ​នោះទេ ក៏ព្រោះតែ​ក្រុម​ហាម៉ាស់

ទាហ៊ានអ៊ីស្រាអែលបានរកឃើញ កំណាត់ផ្លូវរូងក្រោមដី ដែលប្រើដោយក្រុមហាម៉ាសនៅមន្ទីរពេទ្យ Al Shifa នៃតំបន់ហ្គាហ្សា ខណៈដែលនាយករដ្ឋមន្រ្តីលោក Benjamin Netanyahu បាននិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីការពារជនស៊ីវិលប៉ាឡេស្ទីន “មិនអាចទទួលបាននូវជោគជ័យ” គឺដោយសារតែក្រុមហាម៉ាសមកបញ្ឈប់ការផ្លាស់របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅរកកន្លែងមានសុវត្ថិភាព នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

អ៊ីស្រាអែលបានអះអាងថា ក្រុមហាម៉ាស់បានរក្សាទុកអាវុធ និងគ្រាប់រំសេវ ព្រមទាំងចំណាប់ខ្មាំងនៅក្នុងបណ្តាញផ្លូវរូងក្រោមដីក្រោមនៃមន្ទីរពេទ្យ Al Shifa ដោយពួកគេមានចេតនាប្រើប្រាស់អ្នកជំងឺ និងជនភៀសខ្លួនរាប់ពាន់នាក់ដែលស្នាក់នៅទីនោះមកធ្វើជាខែល។

លោក Netanyahu ក៏បានសួរមួយរសំណួរមួយទៅកាន់ពិភពលោក ក៏ដូចជាក្រុមហាម៉ាស់តាមរយៈស្ថានីយ៍ទូរទស្សន៍ CBS News របស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ថា តើការសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ និងជនជាតិអ៊ីស្រាអែលនៅក្នុងសង្គ្រាមជិតប្រាំមួយសប្តាហ៍របស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស វានឹងបញ្ឆេះការស្អប់ក្នុងចំណោមមនុស្សជំនាន់ថ្មីដែរមែនទេ?

លោក Netanyahu បាន​និយាយ​ថា ការ​ប៉ុនប៉ង​របស់​អ៊ីស្រាអែល​ក្នុង​ការ​កាត់​បន្ថយគ្រោះថ្នាក់សម្រាប់​ជន​ស៊ីវិល​មិនអាចទទួល​បាន​ជោគជ័យ​ បើមិនមែនជាការរារាំងដោយ​ក្រុម Hamas នោះ ម្ល៉េះពួកគេក៏មិនមានគ្រោះដូច្នេះដែរ។ លោកបានមានប្រសាសន៍បន្តទៀតថា”ការស្លាប់របស់ជនស៊ីវិលវាសុទ្ធតែជាសោកនាដកម្មមិនថាជាជនជាតិណាក៏ដោយ។ កងទ័ពអ៊ីស្រាអែលបានព្យាយាមធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីអោយជនស៊ីវិលរួចផុតពីគ្រោះថ្នាក់ តែវាគឺស្ថិតក្នុងស្ថានភាពមួយខណៈដែលក្រុមហាម៉ាសកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាបក្សពួកខ្លួនឱ្យនៅជាមួយនឹងជនស៊ីវិលជានិច្ច” ។

យ៉ាងណាមិញខាងកងទ័ពអ៊ីស្រាអែល​បាន​បញ្ចេញ​វីដេអូមួយ ​ដែល​​បង្ហាញពីបណ្តាញពី​ផ្លូវ​ចូល​ផ្លូវ​រូង​ក្រោម​ដី​មួយ​នៅ​តំបន់​ខាង​ក្រៅ​នៃមន្ទីពេទ្យ​ Al Shifa ដែល​ជា ​មន្ទីរពេទ្យ​ធំ​បំផុត​របស់​ Gaza ។

ប៉ុន្តែបើទោះជាយ៉ាងនេះក្តី សម្រាប់អ្នកយកការណ៍របស់ Reuters មិនអាចផ្ទៀងផ្ទាត់បានភ្លាមៗនោះទេ ព្រោះបើយោងតាមរយៈវីដេអូបានបង្ហាញពីរូបភាពនៃផ្លូវរន្ធជ្រៅមួយនៅក្នុងដី ដែលពោរពេញទៅដោយសំរាម និងព័ទ្ធជុំវិញដោយកម្ទេចថ្មបេតុង និងខ្សាច់។ ប្រសិនបើយើងសម្លឹងយូទៅ វាហាក់ដូចជាតំបន់នេះត្រូវបានគេជីកកកាយ ឬត្រូវបានរថយន្តឈូសឆាយរួចទៅហើយ ដើម្បីអាចបង្ហាញរូបរាងនៅផ្ទៃខាងក្រោយ។

តែបើយោងតាមរយៈកង​ទ័ពវិញ​បាន​និយាយ​ថា កង​ទ័ព​របស់​ខ្លួន​ក៏​បាន​រក​ឃើញ​រថយន្ត​មួយ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ដែល​មាន​អាវុធ​មួយ​ចំនួន​ធំផងដែរ។

ចំនែកឯក្រុមហាម៉ាស់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ការអះអាងដោយមន្ទីរបញ្ចកោណ និងក្រសួងការបរទេសសហរដ្ឋអាមេរិកដែលថាក្រុមរបស់ខ្លួនបានប្រើប្រាស់បន្ទីពេទ្យ Al Shifa សម្រាប់គោលបំណងយោធានោះ “យើងពិតជាចង់និយាយ វាគឺជារឿងមិនពិត ហើយវាក៏ជារឿងដ៏គួរឲ្យអស់សំណើចថែមទៀតផង ព្រោះថាក្រុមហាម៉ាស់ មិនទន់ខ្សោយដល់ម្លឹងនោះទេ” ។

ទន្ទឹមនឹងការឆ្លើយតបមួយនេះគឺវាជាប់ពាក់ព័ន្ធទៅនឹងអ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា សហរដ្ឋអាមេរិកមាន ទំនុកចិត្តលើការវាយតម្លៃ ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ខ្លួនលើសកម្មភាពរបស់ក្រុមហាម៉ាសនៅក្នុងមន្ទីរពេទ្យ Al Shifa ហើយនឹងមិនចែករំលែក ឬបញ្ជាក់លម្អិតអំពីរឿងទាំងអស់នោះទេ។

Reporter:
scroll to top