សារព័ត៌មាន newsweek បានទទួលនូវរបាយការណ៍ថ្មីមួយដែលបានព្រមានថា អង្គការណាតូត្រូវតែមានសមត្ថភាពធ្វើសង្រ្គាមដ៏ធំមួយជាមួយរុស្ស៊ីក្នុងរយៈពេលពីប្រាំទៅប្រាំបួនឆ្នាំ ដើម្បីបដិសេធទីក្រុងមូស្គូនូវ “បង្អួចនៃឱកាស” ដើម្បីពង្រីកសង្រ្គាមដោយបើកចំហរបស់ខ្លួនលើអ៊ុយក្រែន បន្ទាប់មកវាក៏ក្លាយទៅជាការប្រឈមមុខដាក់គ្នាកាន់តែទូលំទូលាយជាមួយសម្ព័ន្ធមិត្តលោកខាងលិច។
កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ អង្គការ NATO បានសម្រេចចិត្តយ៉ាងប្រថុយប្រថានមួយក្នុងការលេងហ្គេមសង្គ្រាម ជាមួយនឹងរុស្ស៊ី។ បើទោះបីជា NATO បានដឹងច្បាស់ថា ទីក្រុងមូស្គូគឺមានសមត្ថភាពធ្វើសង្រ្គាមដ៏មហន្តរាយនៅលើប្រទេសអ៊ុយក្រែនក៏ដោយនេះបើយោងតាមសំណើដែលបានចេញផ្សាយដោយក្រុមប្រឹក្សាអាល្លឺម៉ង់ដោយស្តីពីទំនាក់ទំនងបរទេស (DGAP) នៅដើមខែនេះ។
តែបើយោងតាមរយៈអ្នកយកការណ៍ដោយសំង៉ាត់បានឲ្យដឹងថា ខាងរុស្ស៊ីនឹងធ្វើឱ្យ ប្រទេសដែលជាសមាជិក ណាតូ ទទួលរងនូវការកំហែងដ៏ធំបំផុត និងបន្ទាន់បំផុតពីប្រទេសរបស់ខ្លួន ។
“ប្រសិនបើ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានឹងត្រូវបញ្ចប់ក្នុងប្រទេសអ៊ុយក្រែន ម្ល៉េះរបបនៅទីក្រុងមូស្គូប្រហែលជាត្រូវការពេលវេលាចន្លោះពី 6 ទៅ 10 ឆ្នាំ ដើម្បីបង្កើតកងកម្លាំងប្រដាប់អាវុធសារឡើងវិញ។ ហើយក្នុងរយៈពេលនោះ អាឡឺម៉ង់ និងអង្គការណាតូត្រូវតែអនុញ្ញាតឱ្យកងកម្លាំងប្រដាប់អាវុធរបស់ពួកគេរារាំងនូវវឌ្ឍភាពនោះ ហើយប្រសិនបើចាំបាច់វិញ ណាតូត្រូវតែប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ហើយការសម្រេចចិត្តបែបនោះវាក៏ព្រោះតែ ពួកគេចង់កាត់បន្ថយហានិភ័យនៃសង្រ្គាមមួយផ្សេងទៀតដែលកើតឡើងនៅក្នុងទ្វីអឺរ៉ុប។
បើទោះជាយ៉ាងណាក៏ដោយ ក៏ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមន្ត្រីកំពូលរបស់គាត់ បានកំណត់ម្តងហើយម្តងទៀតថា ពួកគេនឹងធ្វើការលុកលុយលើប្រទេសអ៊ុយក្រែន ដើម្បីជាឈ្នាន់ក្នុងការប្រឆាំងនឹង ” ពួកលោកខាងលិច ” ជាពិសេសជាងនេះទៅទៀតនោះ គឺរុស្ស៊ីចង់បង្ហាញឲ្យអាមេរិកដឹងថា រុស្ស៊ីគឺជាប្រទេសមួយដែលមានសមត្ថភាពផ្តាច់ខ្លួនចេញពីសេដ្ឋកិច្ចរបស់ពួកគេ។
រហូតមកដល់ពេលនេះ ភាពតានតឹងរវាងអង្គការណាតូ និងរុស្ស៊ី កំពុងតែកើនឡើងជាបណ្តើរៗហើយ។ ដោយក្នុងនោះគេសង្កេតឃើញថា មានអាវុធរបស់ណាតូមួយចំនួនត្រូវបាន អ៊ុយក្រែនយកមកប្រើប្រាស់ដើម្បីវាយកម្ទេចអង្គភាពរុស្ស៊ីថែមទៀតផង។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ក៏ទីក្រុងម៉ូស្គូបានកម្លាចវិញដោយជាការបាញ់បង្ហោះអាវុធនុយក្លេអ៊ែររបស់ខ្លួនផងដែរ។ យ៉ាងណាមិញ សម្រាប់មធ្យោបាយជាបន្តបន្ទាប់របស់ណាតូ គឺមិនមានអ្វីក្រៅតែពីការពង្រីកយោធារបស់ខ្លួនទៅកាន់តំបន់ព្រំដែនរុស្ស៊ីកាន់តែច្រើននោះទេ។ ហើយរាល់ការរឹតបន្តឹង ទាំងនោះក៏ដោយសារតែខ្លួនទទួលបានជំនួយ ពីសហភាពអឺរ៉ុប ដ៏ធំដែរ។ ហេតុដូច្នេះហើយទើបណាតូបានជ្រើសរើសជម្រើសយុទ្ធសាស្ត្រក្នុងការប្តេជ្ញាចិត្តធ្វើសង្គ្រាមត្រជាក់ ជាជាងក្តៅ។
តែបើយោងតាមរយៈ លោក Andrus Merilo មេបញ្ជាការកងពលតូចលេខ ១ អេស្តូនី បានប្រាប់ Newsweek នៅដើមឆ្នាំនេះថា កងវរសេនាតូច និងកងពលតូចរុស្ស៊ីនាពេលអនាគតនឹងមានបទពិសោធន៍ច្រើនជាងយើងទៅទៀត ព្រោះពួកគេបានរៀនពីរបៀបបិទការប្រយុទ្ធតាមរយៈការឈឺចាប់ ។
ម្យ៉ាងទៀត “ប្រទេសរុស្ស៊ីកំពុងប្រើប្រាស់ប្រាក់ចំណូលដែលបានមកពីការនាំចេញប្រេង និងឧស្ម័នរបស់ខ្លួន យកមកអភិវឌ្ឍនផ្នែកឧស្សាហកម្មអាវុធរបស់ខ្លួនឲ្យក្លាយទៅជាឧស្សាហកម្មសង្រ្គាម” ។ ទន្ទឹមនឹងនោះ រុស្ស៊ីក៏បាននាំចូលអាវុធ និងគ្រាប់បែកពីសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាអ៊ីរ៉ង់ និងកូរ៉េខាងជើងជាដើម។
តែទន្ទឹមនឹងនោះអ៊ុយក្រែនក៏មានដៃគូរមួយយ៉ាងល្អផងដែរ ព្រោះពួកលោកខាងលិច តែងតែផ្តល់ជំនួយដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការទប់ទល់នឹងប្រទេសរុស្ស៊ីជានិច្ច។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អង្គការណាតូបានបង្ហាញពីសកម្មភាពដែលធ្វើឲ្យពិភពបានដឹងថា អង្គការដ៏ធំមួយនេះបានធ្វើការចល័តដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដ៏ខ្លាំងក្លាពីសំណាក់ប្រទេសរុស្សី។
អង្គការណាតូបានបរិច្ចាក រថក្រោះ ព្រមទាំងកាំភ្លើងធំជាច្រើន មិនត្រឹមតែប៉ុណ្ណោះ អង្គការមួយនេះបានផ្តល់យន្តហោះចម្បាំងដ៏មានឥទ្ធិពលឲ្យទៅប្រទេសអ៊ុយក្រែន ដើម្បីប្រឆាំងនឹងកងកម្លាំងរុស្ស៊ីថែមទៀតផង។
បើទោះជាយ៉ាងណាក៏ដោយ សម្រាប់សហភាព អឺរ៉ុប គឺនៅតែត្រូវការ “តុល្យភាព” បន្ថែមទៀត ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជួយដល់អ៊ុយក្រែន ហេតុដូច្នេះហើយអ្វីដែលជាវិធានការបន្ទាប់ ពួកគេនិង សហរដ្ឋអាមេរិក ត្រូវតែបន្ថែមការរឹតបន្តឹង ដែលជាការដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បី “រារាំងការអភិវឌ្ឍសេដ្ឋកិច្ចរបស់រុស្ស៊ី” ។