ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា ក្រុមតារាចម្រៀងស្រី K-pop Blackpink កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការចរចារកុងត្រាថ្មីជាមួយនឹងផលិតកម្មចាស់របស់ពួកគេ។ ប៉ុន្តែបើយោងតាមការដកស្រង់សម្តីពីអ្នកយកការណ៍របស់ Yonhap បាននិយាយថា ការបន្តកិច្ចសន្យាគ្រប់គ្រងបុគ្គលរបស់ពួកគេ “នៅតែមានភាពមិនច្បាស់លាស់” ។
អ្នកគាំទ្រកំពុងរង់ចាំព័ត៌មានយ៉ាងអន្ទះសារ និងមានការរំពឹងទុកអំពីអ្វីដែលតារាមួយក្រុមនេះនឹងធ្វើ ព្រោះបើយើងគិតចាប់តាំងពីកិច្ចសន្យារបស់ Blackpink ជាមួយ YG Entertainment បានផុតកំណត់តាំងពីក្នុងខែសីហាមកអ្វីៗនូវតែមិនទាន់មានការបកស្រាយនៅឡើយ។
យ៉ាងណាមិញសម្រាប់សមាជិកទាំងបួននាក់របស់ក្រុមនារីមួយនេះរួមមាន Jisoo, Lisa, Jennie និង Rosé ពួកគេទាំងអស់នេះបានរក្សាភាពស្ងៀមស្ងាត់បានយ៉ាងល្អ ដែលធ្វើឲ្យគ្រប់មជ្ឈដា្ឋននៃសារព័ត៌មានទាំងអស់មិនអាចដឹង សូម្បីតែតម្រុយដែលស្តីអំពីស្ថានភាពកុងត្រាក៏ដោយនោះ។
បើយើងនិយាយពីរបាយការណ៍ថ្មីៗនៅលើប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងវិញ គឺភាគច្រើនតែងតែនិយាយអំពីភាពមិនច្បាស់លាស់ ហើយគ្រប់អ្វីៗទាំងអស់ដែលពួកគេបានចុះផ្សាយ គឺទាក់ទងតែនឹងការចរចាកិច្ចសន្យាដដែលៗ ហើយការចុះផ្សាយបែបនេះវាបានជំរុញឱ្យអ្នកគាំទ្រក្រុមមួយនេះ ទទួលបាននូវអារម្មណ៍មួយថា ក្រុមចម្រៀង Blackpink អាចនឹងបែកគ្នា។
យ៉ាងណាមិញខាងកាសែត Munhwa Ilbo បានរាយការណ៍កាលពីថ្ងៃច័ន្ទថា សមាជិកក្រុម Blackpink បានយល់ព្រមបន្តសកម្មភាពក្រុមរបស់ពួកគេនៅក្រោមផលិតកម្ម YG Entertainment ដដែល។ ការសែតមួយនេះបានសរសេរទៀតថា បើទោះជាយ៉ាងណាក៏ដោយ ក្រុមនារីដ៏លេចធ្លោមួយនេះ នឹងមិនបន្តកិច្ចសន្យាផ្តាច់មុខរបស់ពួកគេឡើយ។ ត្រង់ចំនុចនេះផងដែរ ប្រភពមួយនេះបញ្ជាក់ថា កុងត្រាថ្មីមួយនេះគឺមានន័យថា អ្នកទាំងបួននឹងមានសេរីភាពគ្រប់គ្រាន់បើសិនជាផលិតកម្មតម្រូវឲ្យច្រៀងចម្រៀងបែប Solo ឬក៏ជាក្រុមនោះ លុះត្រាតែពួកគេយល់ព្រមជាមុនសិន។
- បច្ចុប្បន្ន ក្រុមនារី Blackpink បានក្លាយទៅជាកំពូលតារាចម្រៀងនៅលើវិថីនៅអាស៊ី
ផលិតកម្ម YG Entertainment ដែលជាអ្នកគ្រប់គ្រងក្រុម Blackpink គឺចាប់តាំងពីក្រុមនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2016 មកម្ល៉េះ។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ផលិតកម្មខាងលើនេះបាននិយាយថា បច្ចុប្បន្នយើងនូវមិនទាន់មានសេចក្តីប្រកាសមួយនឹងត្រូវបានធ្វើឡើងនោះទេ លុះត្រាតែការចរចារបស់ពួកយើងត្រូវបានបញ្ចប់ជាមុនសិន។
បើទោះជាយ៉ាងណាក៏ដោយ មានអ្នកគាំទ្រក្រុម Blackpink ជាច្រើនបានទទូចនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ពួកគេសូមអង្វរដល់តារារបស់ពួកគេ កុំបែកក្រុមអី។
អ្នកគាំទ្រម្នាក់បានសរសេរទៀតថា “Blackpink សូមបន្តការជួបជុំរបស់អ្នក វាជាក្តីសុខរបស់ពួកយើង” ។
អ្នកគាំទ្រមួយចំនួនទៀតបានសរសេរទៀតថា “ខ្ញុំពិតជាសោកស្ដាយណាស់ បើBlackpink ត្រូវបានរំសាយពិតមែននោះ” ទាំងនេះគឺយើងទទួលបានពីក្រុមអ្នកគាំទ្រដែលបានបញ្ចេញមតិនៅក្រោមការបង្ហោះថ្មីៗបំផុតនៅលើទំព័រ Instagram ផ្លូវការរបស់ក្រុម។
Blackpink បានក្លាយជាក្រុមតារាស្រី K-pop ដ៏ធំបំផុតនៅក្នុងពិភពលោក ហើយសមាជិកម្នាក់ៗរបស់ពួកគេគឺសុទ្ធសឹងតែជាតារាល្បី មិនថាការបកស្រាយចម្រៀង ឬក៏ចំណោះដឹងនោះទេ។
គួររំលឹកថា កុងត្រារបស់ពួកគេបានផុតកំណត់ ខណៈដែលសមភាគីខាងបុរសគឺក្រុម BTS កំពុងឈប់តែសម្រាក ដោយសារតែសមាជិកមួយខ្លះក្នុងចំណោមពួកគេត្រូវបំពេញកាតព្វកិច្ចយោធា។