ព្យុះមូសុងនៃជីវិតរបស់តារាសម្តែងស្រី Ice Preechaya ដែលធ្លាប់តែមានឈ្មោះល្បីក្នុងវិស័យសិល្បៈនៃព្រះរាជាណាចក្រថៃ អាចនិយាយបានថានាងក៏ធ្លាប់ជានារីវ័យក្មេងខ្លាំងម្នាក់សម្រាប់តារាសម្តែងជាតួរឯកស្រីក្នុងខ្សែភាពយន្តរឿងភាគ និងខ្លីជាដើម។
ក្នុងឆ្នាំ ២០២៣ នេះ Ice Preechaya នាងបាននិយាយថា នាងបានជួបបញ្ហាជាច្រើនក្នុងជីវិត ជាឩទាហរណ៍ដូចជា ការផ្អាកថតចាប់ពីក្នុងកំឡុងពេលនៃជំងឺរាតត្បាត រឿងក្តីជុំវិញការទិញថ្នាំបំពុល Cyanide ការដួលសន្លប់ចូល ICU ម្យ៉ាងវិញទៀតប៉ារបស់នាងត្រូវការសម្រាកព្យាបាល ដែលតម្រូវឲ្យនាងត្រូវចំណាយប្រាក់កាន់តែច្រើនជាច្រើន តែទន្ទឹមនឹងនោះ Ice ក៏ត្រូវបានមហាលជនជាច្រើនបាននិយាយថា នាងកំពុងតែបែកបាក់ស្នេហាស្របពេលតែមួយ ។ បើយោងតាមអ្នកដែលនិយមលេងអ៊ីនធឺណិតជាច្រើន កំពុងតាមដានពីស្ថានភាពបេះដូងរបស់មិត្តប្រុសរបស់នាងគឺលោក Stefan Isler ព្រោះតែអ្នកគាំទ្រទាំងនោះមានអារម្មណ៍ថា ក្នុងរយៈពេលដែល Ice បានជួបបញ្ហាជាច្រើនហូរហែរតែបែរជាបុរសដែលជាមិត្តប្រុសរបស់នាង បានសំងំរស់នៅយ៉ាងស្ងៀមស្ងាត់ទៅវិញ ហើយជាពិសេសជាងនេះទៅទៀតនោះ នាពេលប៉ុន្មានថ្ងៃចុងក្រោយនេះលោក Stefan បានបង្ហោះពាក្យពេចជាច្រើនជុំវិញការប្រះស្រាំរបស់លោកថែមទៀតផង។
នៅពេលដែលក្រុមអ្នកសារព័ត៌មាន បានសួរទៅ Ice អំពីស្ថានភាពស្នេហាជាមួយមិត្តប្រុសរបស់នាងនោះ? តារាស្រី Ice បានបង្ហើបថា បេះដូងរបស់ខ្ញុំនៅតែល្អ ហើយភាគីនីមួយៗក៏បានរួមដៃគ្នាជំនះបញ្ហានិងឧបសគ្គដែលកំពុងតែនៅចំពោះមុខរបស់យើង។
Ice បាននិយាយទៀតថា ពួកគេទាំងពីរនាក់ដៃគូរសូមសារភាពថា ពួកគេទាំងពីរនាក់អាចនឹងអស់ចិត្តរៀងៗខ្លួន ជាពិសេសក្នុងកំឡុងពេលដែល ខ្ញុំបានឆ្លងកាត់ព្យុះភ្លៀងក្នុងជីវិតកន្លងមកជាមួយគាត់ ប៉ុន្តែនៅទីបញ្ចប់យើងក៏អាចឆ្លងកាត់បាន។
កាលពីប៉ុន្មានខែមុន Ice ក៏ធ្លាប់បានលាតត្រដាងរឿងនោះម្តងរួចមកហើយដែរ។ តែសម្រាប់ពេលនេះ Ice Preechaya បានត្រឡប់មកពិភពសិល្បៈវិញហើយ។ នាងបាននិយាយទៀតថា ការបន្តធ្វើការមួយនេះវាជាចំណូលចិត្តរបស់នាង ហើយការត្រឡប់មកសម្តែងវិញលើកនេះ នាងនិងប្រើជីវិតរបស់នាងឲ្យមានសុភមង្គលបំផុត ពោលគឺបន្ទាប់ពីអតីតកាលនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វាគឺជាខ្សែជីវិតដែលអាប់អួលបំផុតសម្រាប់ជីវិតនាង។
យ៉ាងណាមិញចំពោះបញ្ហាសុខភាពរបស់ Ice ផ្ទាល់ផង ព្រមទាំងជំងឺរបស់ម្តាយនិងឪពុកផង ប៉ុន្តែនាងនៅតែអាចតស៊ូបាន។ ជាចុងក្រោយ Ice សូមអរគុណអ្នករាល់គ្នាដែលតែងតែផ្ញើការលើកទឹកចិត្ត និងសេចក្តីជុនដល់នាង ទើបនាងអាចឆ្លងផុតនៅដំណាក់កាលនោះ។