ភ្លៀងធ្លាក់ខ្លាំងដោយសារព្យុះស៊ីក្លូន វាបានធ្វើឲ្យប្រជាជននៅក្នុងទីក្រុង Michaung ជួបជំងឺបាក់ទឹកចិត្ត

ព្យុះស៊ីក្លូន ដែលបានបក់បោកកាត់តាមឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសឥណ្ឌាកាលពីដើមសប្តាហ៍នេះ វាបានធ្វើឱ្យទីក្រុង Chennai បានជន់លិចយ៉ាងធ្ងន់ធ្ងរ ដោយខាងអាជ្ញាធរនៃទីក្រុងមួយនេះ បាននិយាយប្រាប់ BBC ថា ពួកយើងពិតជាពិបាកនិងវិលមករកភាពប្រក្រតីវិញខ្លាំងណាស់ នេះបើយោងតាមការចុះផ្សាយរបស់ BCC​ កាលពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

បន្ទាប់ពីមានទឹកជំនន់នៅក្នុងទីក្រុង Chennai បានកើតឡើង ក្នុងនោះគេសង្កេតឃើញថាមានប្រជាពលរដ្ឋ​ខ្លះបាន​និយាយ​ថា ពួកគេ​មិន​មាន​លទ្ធភាពគ្រប់គ្រាន់ក្នុងការទិញសម្ភារមួយចំនួនដែល​ចាំបាច់ ខណៈដែលពួកគេ​កំពុង​ជួប​ប្រទះ​ការ​ដាច់​ភ្លើង​ញឹកញាប់នោះទេ។

          បើយោងតាមការរៀបរាប់ពីអភិបាលក្រុងខាងលើនេះបានឲ្យដឹងថា ក្នុងកំឡុងពេលដែលមានភ្លៀងធ្លាក់ឥតឈប់ឈរនាពេលប៉ុន្មានថ្ងៃកន្លងមកនេះ គឺមានមនុស្សប្រមាណ ១៨ នាក់បានស្លាប់នៅក្នុងរដ្ឋ Tamil Nadu ដែលក្នុងនោះ Chennai ជារដ្ឋធានី នៅក្នុងឧប្បត្តិហេតុដែលទាក់ទងនឹងភ្លៀង។

ព្យុះស៊ីក្លូន Michaung បានបោកបក់ កាលពីថ្ងៃអង្គារនៅក្នុងរដ្ឋ Andhra Pradesh តែចំពោះការខូចខាតវិញគឺមានច្រើនលើសលប់ ទាំងដំណាំ និងផ្ទះសម្បែងជាច្រើនត្រូវបានគេរាយការណ៍ ដែលជាហេតុធ្វើឲ្យប្រជាជននៃប្រទេសឥណ្ឌាដែលរងគ្រោះទាំងអស់បានកើតមានជំងឺធ្លាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ។

គួររំលឹកថា កាលពីថ្ងៃចន្ទ ភ្លៀងធ្លាក់ប្រហែល 24cm (9.4in) នៅលើ Chennai ដោយខាងនាយកដ្ឋានឧតុនិយមរបស់ប្រទេសឥណ្ឌាបានចាត់ថ្នាក់ទឹកភ្លៀងនោះថា វាគឺជាកម្រឹត “ធ្ងន់ធ្ងរខ្លាំង”។

ភ្លៀងធ្លាក់ខ្លាំងបាននាំមកនូវការចងចាំមួយឡើងវិញដល់ប្រជាជននៃប្រទេសមួយនេះ គឺកាលពីឆ្នាំ 2015 ឥណ្ឌាបានជួបនៅគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត ដែលបានសម្លាប់មនុស្សជាង 200 នាក់នៅក្នុងទីក្រុង Chennai ដែលជាទីក្រុងធំបំផុតមួយរបស់ប្រទេសឥណ្ឌា ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មផងដែរ។ អ្នកជំនាញនិយាយថា ទីក្រុងជាច្រើនរបស់ឥណ្ឌា មិនទាន់បានត្រៀមខ្លួន ដើម្បីទប់ទល់នឹងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដោយសារតែការសាងសង់មិនបានត្រួតពិនិត្យ និងការរៀបចំផែនការទីក្រុងមិនល្អជាដើម។

កាលពីថ្ងៃច័ន្ទ អាកាសយានដ្ឋាន Chennai ដ៏មមាញឹកត្រូវបានបិទទ្វាអស់រយៈពេលមួយថ្ងៃ បន្ទាប់ពីផ្លូវរត់របស់ខ្លួនត្រូវបានជន់លិច។ រថភ្លើងរាប់សិបគ្រឿងត្រូវបានលុបចោលក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ។ ខាងកាសែត Mint បានរាយការណ៍ថា ផលប៉ះពាល់សេដ្ឋកិច្ចនៃទឹកជំនន់ត្រូវបានគេរំពឹងថានឹង “កាន់តែធ្ងន់ធ្ងរ និងអាក្រក់ឡើង” ដោយសារតែផលិតកម្មត្រូវបានរំខាននៅក្រុមហ៊ុនជាច្រើនរួមទាំងក្រុមហ៊ុនផ្គត់ផ្គង់ Apple Foxconn ។

បើយោងតាម លោក J Radhakrishnan ស្នងការនៃសាជីវកម្ម Greater Chennai បានប្រាប់ BBC Tamil ថាអាជ្ញាធរបានបូមទឹកចេញតាមដែលអាចធ្វើបានបន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេល 36 ម៉ោង។ លោក​បាន​បន្ថែម​ថា គិត​ត្រឹម​យប់​ថ្ងៃ​ពុធ ទឹក​ជំនន់​បាន​ស្រក​នៅ​ក្នុង​ក្រុងគឺមាន​ចំនួន ៣ ភាគ ៤។ ដោយក្នុងនោះមានមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសទៅកាន់ជំរុំសង្គ្រោះក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ខណៈដែលមានមនុស្សជាច្រើនត្រូវបានជួយសង្គ្រោះពីផ្ទះដែលលិចទឹករបស់ពួកគេដោយទូកកៅស៊ូ និងកាណូត។ 

បើយោងតាមអ្នក​ជំនាញ​បាននិយាយ​ថា សំណង់​ដែល​មាន​សភាព​ទ្រុឌទ្រោម​បាន​បន្សល់​ទុក​ចន្លោះ​តិចតួច​សម្រាប់​ទឹកភ្លៀង​ហូរ​ចេញ។

លោក David Manohar សកម្មជនដែលសិក្សាពីការលិចលង់ក្នុងទីក្រុងបានប្រាប់ BBC Tamil ថា “ផ្ទះត្រូវបានជន់លិចនៅពេលណាដែលមានភ្លៀងធ្លាក់ខ្លាំង ដោយសារតែអគារនានាត្រូវបានសាងសង់នៅលើបឹង និងស្រះទឹកក្នុងតំបន់ជាយក្រុងមួយចំនួនរបស់ Chennai” ។

លោក Raj Bhagat P អ្នកជំនាញវិភាគភូមិសាស្ត្របានប្រាប់ រ៉យទ័រ ថា ខណៈពេលដែលប្រព័ន្ធលូទឹកព្យុះល្អជាងអាចទប់ស្កាត់ទឹកជំនន់ ទោះបីជាវាមិនអាចជួយបានច្រើនក្នុងអំឡុងពេល “ភ្លៀងខ្លាំង និងខ្លាំងបំផុត” ក៏ដោយ។

លោក Radhakrishnan បាននិយាយថា អាជ្ញាធរនឹងធ្វើការស្ទង់មតិដើម្បីកំណត់តំបន់ដែលប្រព័ន្ធបង្ហូរទឹកព្យុះមិនដំណើរការល្អដូចដែលពួកគេគួរតែមាននោះទេ។

គាត់បាននិយាយថា “ប៉ុន្តែនោះគឺជាដំណើរការដ៏វែងឆ្ងាយមួយ តែឥឡូវនេះយើងកំពុងផ្តោតលើការងារជួយសង្គ្រោះ”ជាមុនសិន ។

Reporter:
scroll to top