បុរសម្នាក់ដែលមានឈ្មោះថា Josh Taylor បានទៅបោះជំរុំនៅឯឆ្នេរមួយលើកោះ Bribie នៃរដ្ឋ Queensland កាលពីថ្ងៃសៅរ៍។ នៅពេលដែលគាត់បានធ្លាក់ចូលទៅក្នុងរន្ធមួយដែលត្រូវបានគេរាយការណ៍ថាត្រូវបានគេជីកដើម្បីដុតជ្រូក។
លោក Taylor គឺមានអាយុ 23 ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីឧបទ្ទវហេតុនេះ ប៉ុន្តែជាអកុសលគាត់បានបាត់បង់ជីវិតរួចទៅហើយ គឺដោយសាររបួសរបស់គាត់ធ្ងន់ធ្ងរខ្លាំងពេក។
បើទោះជាយ៉ាងណាក៏ដោយ ខាងអាជ្ញាធររបស់ប្រទេសអូស្ត្រាលី គឺកំពុងតែស៊ើបអង្កេតជុំវិញករណីដែលនាំឱ្យគាត់ស្លាប់ ហើយវាក៏ជារឿងមួយដែលគេមិនទាន់ដឹងពីមូលហេតុភ្លាមៗនោះដែរ ។
បើយោងតាមរយៈប៉ូលីសនៅរដ្ឋ Queensland បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រហែលជាមានមនុស្សជាច្រើនដែលមានវត្តមាននៅទីនោះ ហើយមិនទាន់និយាយជាមួយប៉ូលីសនៅឡើយ”។
តែបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា លោក Taylor បាននៅជាមួយមិត្តភក្តិនៅលើកោះ Bribie ដែលជាកន្លែងបោះជំរុំដ៏ពេញនិយមមួយ ដែលស្ថិតនៅចម្ងាយ 65 គីឡូម៉ែត្រ (40 ម៉ាយ) ភាគខាងជើងទីក្រុង Brisbane នៅពេលឧបទ្ទវហេតុបានកើតឡើង។
សារព័ត៌មាន Courier Mail បានរាយការណ៍ទៀតថា ពួកគេបានចំណាយមនុស្សប្រហែល 15 នាក់ ដើម្បីទាញគាត់ឱ្យឡើងមកខាងលើ ហើយនាពេលនោះក៏មានមន្ត្រីអនុរក្សសត្វព្រៃធ្វើ CPR បានមកដល់កន្លែងកើតហេតុផងដែរ។
បើទោះជាយ៉ាងណាក៏ ខាងគ្រួសាររបស់លោក Taylor បានបញ្ជាក់ថា ជំនួយជីវិតរបស់លោកត្រូវបានបិទតាំងពីថ្ងៃដែលកើតហេតុ។
នៅក្នុងសេចក្តីថ្លែងការណ៍ដ៏រំជួលចិត្តមួយ ពួកគេបានហៅគាត់ថា “កូនប្រុសល្អបំផុត បងប្រុស មិត្តប្រុស និងមិត្តរួមការងារដែលយើងទាំងអស់គ្នាប្រាថ្នាចង់បាន គឺបានចាកចេញពីពួកយើងជារៀងរហូតហើយ ។
សេចក្តីថ្លែងការណ៍របស់ក្រុមគ្រួសារបានបន្ថែមថា “ជាអកុសល របួសដែលគាត់បានទទួលគឺធ្ងន់ធ្ងរពេកសម្រាប់គាត់មិនអាចយកឈ្នះបាន” សេចក្តីថ្លែងការណ៍របស់ក្រុមគ្រួសារបានបន្ថែមថា ខណៈពេលដែលក៏បានថ្លែងអំណរគុណដល់បុគ្គលិកមន្ទីរពេទ្យសម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេ។
នៅក្នុងគេហទំព័ររៃអង្គាសប្រាក់ដែលរៀបចំឡើងក្នុងនាមឪពុកម្តាយរបស់ Taylor បានពណ៌នាលោក Taylor ថាជា “ព្រលឹងដ៏រស់រវើក និងដំណើរផ្សងព្រេង ដែលបាននាំមកនូវសេចក្តីរីករាយជាច្រើនដល់អ្នកដែលនៅជុំវិញគាត់” ។
យ៉ាងណាមិញសម្រាប់ក្រុមគ្រួសារនៃជនរងគ្រោះគឺបានទទួលជំនួយមនុស្សធម៌ច្រើនជាង 65,000 ដុល្លារអូស្ត្រាលី ($42,000; £34,000) ត្រូវបានរៃអង្គាសដើម្បីជួយផ្គត់ផ្គង់ដល់គ្រួសាររបស់លោក Taylor ។