មេដឹកនាំកំពូលរបស់រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនបានសម្លឹងមើលកាមេរ៉ាទូរទស្សន៍នោះទេ នៅពេលលោកបាន ប្រកាស ថា៖ ក្នុងនាមខ្ញុំជាប្រមុខដឹកនាំនៃប្រទេសមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ខ្ញុំនឹងបន្តការងារនៅក្នុងវិមានក្រឹមឡាំង យ៉ាងហោចណាស់ចំនួន ៦ឆ្នាំទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២៣។
បន្ទាប់មានការប្រគល់មេដាយមាសដល់ទាហ៊ានដែលបានប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន លោកពូទីនបាននិយាយថា ទាហ៊ានទាំងអស់នោះគឺជា “វីរៈបុរសនៃប្រទេសរុស្ស៊ី”។
លោកពូទីនបាននិយាយទៀតថា “ខ្ញុំនឹងមិនលាក់បាំងថាខ្ញុំមានគំនិតខុសៗគ្នានៅពេលវេលាផ្សេងៗគ្នានោះទេ ប៉ុន្តែឥឡូវនេះដល់ពេលដែលត្រូវសម្រេចចិត្តហើយ។
ដោយក្នុងនោះ លោក Sergei Markov ដែលជាអតីតទីប្រឹក្សាវិមានក្រឹមឡាំងបានប្រកាសថា “លោកពូទីននឹងឈរឈ្មោះនៅក្នុងការបោះឆ្នោត ក្នុងនាមជាមេដឹកនាំយោធាមួយរូបនៃប្រទេសដែលកំពុងមានសង្រ្គាម”។
“វាគឺជាំពិតណាស់ ចំពោះស្ថានភាពនាពេលនេះវាគឺជាពេលវេលាមួយដ៏សក្តិសមបំផុតសម្រាប់លោក ពូទីនក្នុងការប្រកាសឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់បានដឹងថា៖ លោក ពូទីន គឺជាមនុស្សតែម្នាក់គត់ដែលសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសរុស្ស៊ី ។
លោក Markov បាននិយាយថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃពីលោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទើបធ្វើឲ្យទីក្រុងមូស្គូនាពេលឥឡូវនេះអាចគ្រប់គ្រងលើតំបន់ប្រមាណមួយភាគប្រាំនៃប្រទេសអ៊ុយក្រែន រួមទាំងឧបទ្វីបគ្រីមៀ ដែលរុស្ស៊ីបានបញ្ចូលក្នុងឆ្នាំ 2014។
មានមន្ត្រីជាន់ខ្ពស់ជាច្រើនបាននិយាយថារុស្ស៊ីគឺជារបស់លោក ពូទីន
បើយោងតាមរយៈអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលបាននិយាយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះថា លោកតែងតែសង្ឃឹមយ៉ាងមុតមាំថា លោក ពូទីន នឹងប្រកាសរឿងមួយនេះដោយខ្លួនឯង ព្រោះជាក់ស្តែងគឺគ្មានមន្ត្រីណាមួយហ៊ានជំទាស់នឹងលោកបាននោះទេ។
បើទោះបីជារាល់ការសម្រេចចិត្តទាំងអស់គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ពូទីន យ៉ាងណាក៏ដោយ តែចំពោះអ្នកវិភាគនយោបាយជាច្រើនបានយល់ថា មុខតំណែងកំពូលនៃរបបផ្តាច់ការរបស់ លោក ពូទីន វាគឺជាបន្ទុកមួយដ៏ធ្ងន់ធ្ងរបំផុត។ យ៉ាងណាមិញ ចំពោះការចង្អុលបង្ហាញអំពីទស្សនៈផ្ទាល់ខ្លួនរបស់មេដឹកនាំវិមានក្រឹមឡាំងវាសុទ្ធសឹងតែជាភាពវ៉ៃឆ្លាតរបស់លោក ពូទីន។
បើយោងតាមរយៈលោក Tatiana Stanovaya ដែលជាស្ថាបនិករបស់ក្រុមហ៊ុនប្រឹក្សា R.Politik បាននិយាយថា “ទូរទស្សន៍ដាក់វានៅក្នុងបរិបទមួយដែលមានឈ្មោះថា៖លោក ពូទីន គឺជាមេដឹកនាំមួយរូប ដែលមានភាពច្នៃប្រឌិតតិចតួចណាស់ សម្រាប់កាន់កាប់កិច្ចការជាក់ស្តែង” ។
លោក ពូទីន មនុស្សម្នាក់ដែលត្រូវបានប្រគល់តំណែងជាប្រធានាធិបតីបន្ទាប់ពីលោក Boris Yeltsin កាលពីឆ្នាំ 1999។ លោក ពូទីន គឺជាមេដឹកនាំម្នាក់ដែលបានចូលកាន់តំណែងកំពូលមួយនេះយូរជាងមេដឹកនាំដទៃទៀតនៃប្រទេសរុស្ស៊ី។
ក្នុងនាមជាមេដឹកនាំដ៏មានឥទ្ធពលម្នាក់នៅក្នុងប្រទេសរុស្ស៊ី លោក ពូទីន បានតាំងខ្លួនគាត់ថា គាត់គឺជាមេដឹកនាំតែម្នាក់គត់ ដែលបានជួយសង្គ្រោះប្រទេសរុស្ស៊ីឲ្យឆ្លងផុតពីគ្រោះមហន្តរាយដែលកើតឡើងបន្ទាប់ពីការបែកបាក់នៃសហភាពសូវៀតឆ្នាំ 1991 ។ ហើយចំនែកឯការស្ទង់មតិវិញ បានបង្ហាញថា មានមនុស្សដែលស្របនឹងមតិខាងលើនេះច្រើនជាង 80% ឯណោះ ។
យ៉ាងណាមិញចំពោះថ្ងៃនៃជ័យជំនះក្នុងជំហ៊ានមួយនេះ លោកពូទីន បានប្រកាសទៀតថា “សម្រាប់ថ្ងៃបំពាក់មេដាយដល់ទាហ៊ានជួរមុខរបស់រុស្ស៊ីក្នុងការឈ្លានពានប្រទេសអ៊ុយក្រែន លោកសូមប្រាប់ដល់អ្នកដែលមានវត្តមាននៅក្នុងសាល Georgievsky នៃវិមានក្រឹមឡាំងថា ភាពអស្ចារ្យនៃសិរីរុងរឿងយោធារបស់ប្រទេសរុស្ស៊ីយើងលោកសូមគោរពជូនដល់វីរបុរសនៃមាតុភូមិរបស់យើងទាំងអស់” ។
លោក ពូទីន បានមានប្រសាសន៍ជាចុងក្រោយថា “ខ្ញុំជឿជាក់ថា ការរួមគ្នារបស់យើង លោកសង្ឃឹមថា ចំពោះគោលដៅបន្តទៀត ពួកយើងពិតជាសម្រេចបានដោយជោគជ័យ”។