Trailer ដែលត្រូវបានគេចុះផ្សាយទៅក្នុង ឆានែលយូធូប វាត្រូវបានគេទស្សទាយថា ជារឿងពិតរបស់មេដឹកនាំវិមានក្រឹមឡាំង លោក ពូទីន នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២៣។
នៅក្នុងឈុតឆាកខ្លីៗដែលគេចាក់បញ្ចាំង ដែលនិយាយពីខ្សែជីវិតរបស់លោក ពូទីន គឺមានចំនួនអ្នកចូលទៅទស្សនាច្រើនជាង ៤ លានដងទៅទៀត នេះបើយើងគិតត្រឹមថ្ងៃចាក់ផ្សាយនាថ្ងៃទី ២ ខែវិច្ឆិកា។
គួរបញ្ជាក់ថា សម្រាប់ឈុតវីដេអូ YouTube ដែលបង្ហាញពីសាច់រឿងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គឺសុទ្ធសឹងតែការឆ្លុះបញ្ចាំងពីដំណាក់កាលផ្សេងៗគ្នានៃជីវិត និងអាជីពរបស់គាត់។
នៅក្នុងការ Search ដោយវាយពាក្យថា PUTIN Trailer (2024) ភាគច្រើននៃមតិជិត 4,000 ដែលចូលទៅបញ្ចេញមតិនៅខាងក្រោមវីដេអូនេះ គឺបានសរសេរអក្សរជាភាសារុស្សី ហើយពួកគេទាំងអស់នោះបានបង្ហាញពីភាពងឿងឆ្ងល់ថា តើឃ្លីបនេះតំណាងឱ្យភាពយន្តពិតឬយ៉ាងណា?
បើយើងសង្កេតទៅមើលឈុតឆាកដំបូងនៃវីដេអូវិញ មានមនុស្សជាច្រើនបានសង្ស័យថា រាល់សកម្មភាពដែលបង្ហាញទាំងនេះវាហាក់ដូចជាមិនសមហេតុផល ប្រសិនបើអ្នកមើលមិនយល់ពីមូលហេតុ។
យ៉ាងណាមិញសម្រាប់វីដេអូនៃសាច់រឿងរបស់លោក ពូទីន ដែលត្រូវបានផ្សព្វផ្សាយដោយប៉ុស្តិ៍ YouTube AIO Entertainment វាគឺជាឆានែលដែលទើបបង្កើតថ្មី ដោយមានអ្នកចូលទៅ subscribersត្រឹមតែជាង ៦ ពាន់នាក់ តែប៉ុណ្ណោះ។ ម្យ៉ាងទៀតចំពោះប៉ុស្តិ៍ឆានែលយូធូបមួយនេះគឺមិនទាន់មានការទទួលស្គាល់ពីក្រុមហ៊ុននៅឡើយ ទើបធ្វើឲ្យក្រុមអ្នកសារព័ត៌មានជាច្រើនយល់ថា វាគឺជារឿងចម្លែកសម្រាប់ក្រុមហ៊ុនផលិតភាពយន្តមួយនេះ។
យ៉ាងណាមិញ នៅក្នុងឈុតឆាកខ្លីៗរបស់លោក ពូទីន គឺជាវីដេអូតែមួយគត់ដែលប៉ុស្តិ៍ខាងលើនេះបានផ្សព្វផ្សាយ។ ចំណែកឯនៅឈុតឆាកចុងក្រោយនៃ វីដេអូនេះវិញ គឺជាមានការរួមផ្សំជាមួយនូវឯកសារ និងវីដេអូដែលបង្កើតដោយ CGI ឬ AI ថែមទៀតផង។
បើយោងតាមក្រុមបណ្តាញសង្គមនៃអ្នកលេង Internet មួយចំនួនបាននិយាយថា ចំពោះអ្នកចូលទៅ subscribe លើឆានែលមួយនេះវាគឺជាគណនីក្លែងក្លាយ។
តែបើយោងតាម Polygraph.info ដែលជាអ្នកបង្កើត AIO Entertainment វាគឺជាក្រុមហ៊ុនផលិតពិតប្រាកដមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសប៉ូឡូញ។ ម្យ៉ាងវិញទៀត website មួយនេះវាក៏មានទំនាក់ទំនងជាមួយនឹងកលោក Patryk Vega ឬ Besaleel ដែលជាក្រុមហ៊ុនដឹកនាំរឿងហូលីវូដរបស់ប្រទេសប៉ូឡូញថែមទៀតផង។
លោក Patryk Vega គឺត្រូវបានគេទស្សទាយថា លោក គឺជាអ្នកដែលបានចាកផ្សាយនូវ ឈុតខ្លីៗសម្រាប់ភាពយន្តរបស់លោក ពូទីន កាលពីថ្ងៃទី 2 ខែវិច្ឆិកា។
ឈុតមួយក្នុងចំណោមឈុតបង្កហេតុរបស់រឿងលោក ពូទីន វាបានបង្ហាញថា លោក ពូទីន បានដេកនៅលើឥដ្ឋទាំងអាក្រាតកាយ និងមានកន្ទបប្រឡាក់លាមក។ តែបើយោងទិដ្ឋភាពជាក់ស្តែង គឺយើងផ្អែកលើពាក្យចចាមអារ៉ាមកាលពីខែធ្នូឆ្នាំ 2022 បានអះអាងថា កាលនោះ លោក ពូទីន បានធ្លាក់ពីលើជណ្តើរ ហើយបានបន្ទោរបង់ដោយអចេតនា។
ក្នុងឈុតនេះមាន របាយការណ៍មួយចំនួន ដែលសុំមិនបញ្ជាក់ឈ្មោះបានសរសេរ ថា មេដឹកនាំរុស្ស៊ី កំពុងមានជំងឺមហារីកពោះវៀនធំ។ របាយការណ៍មួយនេះបានអះអាងទៀតថា អង្គរក្សរបស់លោក ពូទីន គឺតែងតែកាន់ថង់លាមកក្នុងអំឡុងពេលដែលធ្វើដំណើរ ដើម្បីប្រមូលទឹកនោម និងលាមករបស់លោកពូទីន ទាំងអស់ត្រឡប់មកទីក្រុងម៉ូស្គូវិញ។
បើទោះជាមានការបញ្ជាក់យ៉ាងណាក៏ដោយ តែខាងវិមាន ក្រឹមឡាំងបានបដិសេធ ចំពោះរបាយការណ៍ ដែលនិយាយអំពីការធ្លាក់ជណ្តើ និងជំងឺរបស់លោកពូទីន ដោយអ្នកនាំពាក្យរបស់វិមានក្រឹមឡាំងបានឆ្លើយតបវិញថា វាគឺជារឿងប្រឌិត”។