នៅពេលដែលលោក Donald Trump កំពុងតែបន្តដំណើរដើម្បីឆ្ពោះទៅកាន់តំណែងជាប្រធានាធិបតី ក្នុងនាមជាបេក្ខជនរបស់គណបក្សសាធារណរដ្ឋ តែជុំវិញមុខតំណែងកំពូលមួយនេះ វាហាក់ដូចជាមិនងាយស្រួលនោះទេសម្រាប់លោក ជាពិសេសគឺទាក់ទងនឹងរឿងអាស្រូវរបស់ដែលចេះតែកើតឡើងជាហូរហែរ។
ទន្ទឹមនឹងការឈរឈ្មោះជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០២៤ មានមនុស្សជាច្រើនបានរិៈគន់លោក Donald Trump ថា លោកគឺមាននិន្នាការទៅរករបបផ្តាច់ការ នេះបើយោងតាមការចុះផ្សាយរបស់ bbc កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៣។
បន្ទាប់ពីលោក Trump បានសរសើរទៅលើការដឹកនាំរបស់បុរសខ្លាំង Vladimir Putin ប្រធានាធិបតីរុស្ស៊ី និងលោក Kim Jong-un របស់កូរ៉េខាងជើង នៅក្នុងវេទិកាមួយដែលគេប្រារព្ធឡើងនៅក្នុងរដ្ឋ Iowa កាលពីយប់ថ្ងៃអង្គារ៍ មានអ្នកជំនាញខាងនយោបាយជាច្រើនបាននិយាយថា សហរដ្ឋអាមេរិកកំពុងតែដេកលង់លក់នៅក្នុងរបបកុម្មុយនីស។
ប្រសិនបើយើងលើកយកនូវចំណងជើងមួយដែលសរសេរដោយសារព័ត៌មានក្នុងស្រុក ដែលចំណងជើងថា លោក Donald Trump ហាក់ដូចជាមានការភ័យខ្លាច នៅពេលដែលលោកបានរងនូវការរិះគន់ពីមនុស្សមួយចំនួនដែលនិយាយថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump គាត់នឹងក្លាយជា “ជនផ្តាច់ការ” ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកម្តងទៀត។
មានក្រុមអ្នកសារព័ត៌មានមួយចំនួន បានចោទសួរលោក Trump ថា តើអ្នកនឹងមិនបំពានអំណាចកំពូលមួយនេះ ដើម្បីជាការសងសឹកទៅលើនរណាម្នាក់ដែរទេ?”
លោក Trump បានឆ្លើយថា ប្រសិនបើគាត់ធ្វើបែបនោះ គាត់នឹងធ្លាក់ចូលទៅក្នុងតំបន់ពណ៌ប្រផេះម្តងទៀតមិនខាន រឿងមួយនេះវាមិនមែនជារឿងលេងសើចនោះ។ លោកបានបន្ថែមថា ថ្ងៃដំបូងនៃការកាន់តំណែងរបស់លោក (ប្រសិនបើលោក Donald Trump ជាប់ឆ្នោត) លោកនឹងចាត់វិធានការជាឯកតោភាគីលើសន្តិសុខព្រំដែន និងការទាញយកថាមពល (ដើម្បី ធ្វើសមយុទ្ធ មុនគេ)។ តែលោកសូមបញ្ជាក់ថា៖ «រាល់ទង្វេលដែលលោកត្រៀមធ្វើ វាមិនអាចបញ្ជាក់ថារូបកខ្ញុំគឺជាជនផ្តាច់ការនោះទេ។
បើទោះជាយ៉ាងណាក៏ដោយ ក៏ការធានា៥០% បែបនេះវាក៏នូវតែមិនទាន់មានអ្វីដែលពិតប្រាកដនោះដែរ ហើយវាក៏មិនអាចធ្វើឲ្យរូបលោកមានភាពធូរស្រាលពីក្រុមអ្នករិះគន់ នោះដែរ។
បើយើងយោងទៅតាមច្បាប់នៃលទ្ធិប្រជាធិបតេយ្យ លោកនឹងមានឳកាសក្នុងការកាន់មុខតំណែងមួយនេះនៅក្នុងអាណត្តិទីពីរ ហើយយើងក៏អាចរង់ចាំមើលលទ្ធផលនាពេលនោះ។
យ៉ាងណាមិញចំពោះបេក្ខជនប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ក៏មិនមែនមានតែលោក Donald Trump នោះទេ។ ព្រោះបើយោងតាម BBC បានឲ្យដឹងទៀតថា នៅក្នុងគណបក្សសាធារណៈរដ្ឋលោក ក៏មានគូរប្រជែងមួយទៀតដែលជាអតីតអភិបាលរដ្ឋ Arkansas លោក Asa Hutchinson។
លោក Asa Hutchinson បាននិយាយប្រាប់ BBC ថា “នៅពេលណាដែលអ្នកកំពុងសម្លឹងមើលប្រធានាធិបតីផ្តាច់ការ ដែលកាន់អំណាចកាន់តែច្រើន ហើយមិនគោរពសភា មិនយកចិត្តទុកដាក់លើតុលាការ និងប្រព័ន្ធតុលាការ និងការសម្រេចចិត្តដែលពួកគេបានធ្វើ នោះយើងអាចនិយាយបានថា វាគឺជាការបង្រួបបង្រួមអំណាចនៅក្នុងដៃរដ្ឋាភិបាលតែម្នាក់ ។ ហើយទង្វេលបែបនោះ វាមិនមែនជារបៀបដែលប្រទេសរបស់យើងត្រូវការនោះទេ។
លោកបាននិយាយទៀតថា តែចំពោះយុទ្ធនារបស់លោក វាក៏អាចមានទំនាក់ទំនងទៅនឹងគោលនយោបាយរបស់ប្រធានាធិបតីចាំផ្ទះ គឺលោក Joe Biden ផងដែរ។ តែប្រសិនបើយើងនិយាយអំពីការព្យាករយ៉ាងទូលំទូលាយ ពីប្រជាជនរបស់សហរដ្ឋអាមេរិក គឺរវាង លោក Trump និង លោក Biden គឺជាបេក្ខជនគណបក្សធំពីរក្នុងឆ្នាំ 2024 នោះ អតីតអភិបាលរដ្ឋ Arkansas លោកសូមនិយាយថា លោកនឹងស្វែងរកនូវជម្រើសផ្សេងមួយទៀត។
ប្រសិនបើយើងអាចត្រលប់ទៅរកឆ្នាំ 2020 សាជាថ្មីម្តងទៀត តែនៅដើមខែដំបូងនៃយុទ្ធនាការប្រធានាធិបតីឆ្នាំ 2024 លោក Asa Hutchinson សូមដាក់ខ្លួនគាត់ឲ្យក្លាយជាជម្រើសសម្រាប់គណបក្សសាធារណរដ្ឋដែលមិនមានផលប៉ះពាល់បន្ថែមលើភាពឯករាជ្យ និងសមាជិកនៃគណបក្សរបស់គាត់ផ្ទាល់ ដូចជាលោក Biden ដូច្នោះដែរ។
ចំពោះការស្ទាបស្ទង់មតិសាធារណៈក្នុងមួយឆ្នាំចាប់ពីថ្ងៃបោះឆ្នោតគឺមិនគួរឱ្យទុកចិត្តនោះទេ ព្រោះបើគ្រាន់តែលោក Trump ប្រឆាំងនឹងលោក Biden គឺវាមិនទាន់បង្ហាញពីភាពគ្រប់គ្រាន់ថាជាលទ្ធិប្រជាធិបតេយ្យនោះដែរ។
យ៉ាងណាមិញ នៅក្នុងគណបក្សសាធារណៈរដ្ឋ គឺមានបេក្ខជនចំនួនពីររូប គឺ លោក Donald Trump និង Asa Hutchinson ដែលនិយាយមិនដាច់ពីមាត់ក្នុងការស្វែងរកជម្រើសឲ្យក្លាយជាប្រធានាធិបតី។
នៅក្នុងការបោះឆ្នោតសម្រាប់រយៈពេលប៉ុន្មានខែខាងមុខនេះ វាបានក្លាយទៅជាការបោះឆ្នោតដែលមានដ៏គ្រោះថ្នាក់បំផុតចំពោះលោក Biden ហើយវាក៏ជាការបោះឆ្នោតដែលមានមតិរិះគន់ដ៏ខ្លាំងក្លាបំផុតទៅលើលោក Trump ដែរ។
បើយោងទៅតាមអត្ថបទមួយរបស់ Washington Post បាននិយាយថា Trump កាន់តែខិតទៅជិតការឈ្នះតំណែងជាប្រធានាធិបតី គឺដោយសារការគាំទ្រពីគណបក្សសាធារណរដ្ឋ តែទន្ទឹមនឹងនោះវាក៏មនុស្សជាច្រើនបានយល់ថា ហើយថាសកម្មភាពរបស់លោក Trump នៅពេលជាប់ឆ្នោតពិភពលោកនឹងមានគ្រោះថ្នាក់ជាងបច្ចុប្បន្នទៅទៀត។ បើទោះបីជាយ៉ាងណាក៏ដោយ បច្ចប្បន្នលោក Biden និងគណបក្សប្រជាធិបតេយ្យ បានយល់ថា ការរៀបចំការបោះឆ្នោតនេះថាវាមិនមានលក្ខណៈប្រជាធិបតេយ្យនោះទេ។ ព្រោះថាសហរដ្ឋអាមេរិកកំពុងតែមានការចូលរួមពីក្រុមគណបក្សដែលគាំទ្ររបបផ្តាច់ការ ការដែលលោក Biden ពោលពាក្យបែបនេះ គឺក៏ព្រោះតែទង្វេល និងការលេងសើចយ៉ាងធ្ងន់ធ្ងររបស់ លោក Trump ហាក់កំពុងតែបង្ហាញឲ្យយើងឃើញច្បាស់ពីចេតនាមួយនោះ។