បើទោះបីជាសភារបស់ទីក្រុងវ៉ាស៊ីនតោន បានបដិសេដនូវជំនួសសម្រាប់ប្រទេសអ៊ុយក្រែនក្នុងការបន្តសង្គ្រាមយ៉ាងណាក៏ដោយ តែខាងក្រុមប្រឹក្សាប្រតិបត្តិរបស់មូលនិធិរូបិយវត្ថុអន្តរជាតិកាលពីថ្ងៃច័ន្ទនេះ បានយល់ព្រមអនុម័តលើប្រាក់កម្ចីក្នុងរយៈវែងដល់ប្រទេសមួយនេះរហូតដល់ទៅ ៩០០ លានដុល្លាសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VOA កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
នៅក្នុងកិច្ចប្រជុំមួយដែលស្តីអំពីការអនុម័តនៃកញ្ចប់ថវិការខាងលើនេះ គឺធ្វើឡើងនៅក្នុងទីក្រុងវ៉ាស៊ីតោន លោកស្រី Kristalina Georgieva ប្រធាន IMF បាននិយាយថា សេដ្ឋកិច្ចរបស់អ៊ុយក្រែនបានបង្ហាញពីភាពធន់របស់ខ្លួន បើទោះបីជាមានការឈ្លានពានរពីសំណាក់ប្រទេសរុស្ស៊ីនៅចាប់តាំងពីក្នុងខែកុម្ភៈ ឆ្នាំ 2022 ក៏ដោយ។
ការសម្លឹងមើលទៅមុខ ខណៈពេលដែលការងើបឡើងវិញត្រូវបានគេរំពឹងថា អ៊ុយក្រែននៅតែមានហានិភ័យខ្ពស់ ជុំវិញភាពមិនប្រាកដប្រជាដែលនឹងកើតឡើងជាចម្បងវាគឺជាសង្រ្គាមដែលមានកម្រិតខ្ពស់យ៉ាងណាក៏ដោយ តែលោកស្រី Georgieva បាននិយាយថា ចំពោះការផ្តល់ហិរញ្ញប្បទានពីខាងក្រៅនេះ វាគឺជាលក្ខខណ្ឌសម្បទានមួយដែលយើងនៅតែជួយដល់អ៊ុយក្រែនឲ្យទាន់ពេលវេលាជានិច្ច។
កាលពីព្រឹកថ្ងៃច័ន្ទនោះដដែល លោក Zelenskyy បានថ្លែងទៅកាន់មន្ត្រីយោធារបស់សហរដ្ឋអាមេរិក គឺក្នុងគោលបំណងដើម្បីបញ្ចុះបញ្ចូលសភាឱ្យផ្តល់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន មុនពេលថវិកាមួយនេះអស់។ លោក Zelenskyy បានសង្កត់ធ្ងន់ទៀតថា ការកម្ចាត់រុស្ស៊ីវាពិតជាមានសារៈសំខាន់សម្រាប់ពិភពលោកទាំងមូល ប្រសិនបើទីក្រុងម៉ូស្គូឈ្នះប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀពូទីននឹងមិនបញ្ឈប់មហិចតារបស់ខ្លូននោះទេ។
ព្រោះបើយោងការរាយការពីមន្ត្រីយោធារបស់អ៊ុយក្រែនបានឲ្យដឹងថា៖ រាល់ការកម្លាចរបស់លោក ពូទីន ជុំវិញអាវុធដែលខ្លួនមាននោះ វាគឺជាការឃោសនាមិនពិត។ ប៉ុន្តែប្រសិនយើងទុកឳកាសមេដឹកនាំផ្តាច់ការរូបនោះ វិមានក្រឹមឡាំងនិងសម្លឹងឃើញឱកាសបន្តទៀតមិនខាន គឺវាដូចទៅនឹងគោលនយោបាយរបស់លោក ពូទីន ដែលមាននិន្នាការផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គមរបស់រុស្ស៊ី គឺដូចអ្វីដែលគាត់ហៅថា “ផ្លូវសង្គ្រាម” ។
ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា រហូតមកដល់ពេលនេះ ទាហានរបស់យើងកំពុងឈរជើងនៅខាងមុខ ហើយរៀបចំសម្រាប់សកម្មភាពបន្ថែមទៀត ព្រោះពួកយើងមិនអនុញ្ញាតឱ្យរុស្ស៊ីទទួលបានជ័យជំនះណាមួយនៅឆ្នាំនេះជាដាច់ខាត។
ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានអះអាងថា ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែនគឺមិនអាចរង្គោះរង្គើបានឡើយ ដោយលោកបានព្រមានថា “ប្រសិនបើយើងមិនអន្តាគមន៍ចំពោះការឈ្លានពានរបស់វិមានក្រឹមឡាំងថ្ងៃនេះទេ ពួកយើងនឹងមិនមានសមត្ថភាពក្នុងការរារាំងអ្នកឈ្លានពានផ្សេងទៀតបានឡើយ។ ហើយប្រសិនបើយើងបណ្តោយឲ្យការឈ្លានពានបន្តរីករាយដាលកាន់តែច្រើន នោះការបង្ហូរឈាមនិងគ្មានថ្ងៃបញ្ចប់ដូចគ្នា។
យ៉ាងណាមិញចំពោះ លោក Joe Biden បានស្នើសុំសភាសម្រាប់កញ្ចប់ថវិកាចំនួន 110 ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ការគាំទ្រសង្គ្រាមសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល រួមជាមួយនឹងអាទិភាពសន្តិសុខជាតិផ្សេងទៀត ដោយក្នុងនោះអ៊ុយក្រែននឹងទទួលបានប្រាក់ជាង ៦១ ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ប៉ុន្តែសមាជិកគណបក្សសាធារណរដ្ឋនៅព្រឹទ្ធសភាអាមេរិកបានច្រឡោតចំពោះជំនួយមួយនេះ ដោយពួកគេបាននិយាយថាការផ្លាស់ប្តូរសន្តិសុខព្រំដែនគឺសំខាន់ជាងអ្វីៗទាំងអស់។
បច្ចុប្បន្នខាងគណបក្សសាធារណរដ្ឋមួយចំនួនធំ កំពុងស្នើសុំឱ្យមានការនិរទេសជនចំណាកស្រុកខុសច្បាប់ជាបន្ទាន់ ដោយដកហូតឱកាសដើម្បីស្វែងរកសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក ដែលផ្ទុយពីគោលជំហររបស់ លោក Biden ស្ទើរទាំងស្រុង។
ជុំវិញការខ្វែងគំនិតគ្នានៅក្នុងសេតវិមាន មានក្រុមអ្នកវិភាគផ្នែកសន្តិសុខជាតិជាច្រើនបាននិយាយថា អាវុធនុយក្លេអ៊ែររបស់លោក ពូទីន វាពិតជាមានការគម្រាមកំហែងខ្ពស់ដល់សន្តិសុខពិភពលោក ហើយប្រសិនបើអ៊ុយក្រែនចាញ់សង្គ្រាមមួយនេះ ពិតណាស់ពិភពលោកនិងធ្លាក់ចូលទៅក្នុងសង្គ្រាមដ៏សាហាវឃោរឃៅដោយគ្មានទីបញ្ចប់។