រាល់សមាជិក BTS ទាំងអស់ នៅតែប្តេជ្ញាចូលបម្រើកងទ័ពដោយមិនរាលរែក

សមាជិក BTS បួននាក់ – RM, V, Jimin និង Jungkook បានចាប់ផ្តើមក្នុងការបំពេញកាតព្វកិច្ចជាយោធារបស់ពួកគេក្នុងសប្តាហ៍នេះ ខណៈដែល Jin, J-hope និង Suga បានបំពេញកាតព្វកិច្ចរបស់ពួកគេហើយរួចរាល់។           យ៉ាងណាមិញចំពោះការចាប់ផ្តើមនៃការបំពេញទួនាទីខាងលើនេះ វាបានធ្វើឲ្យមហាលជនជាច្រើនបានលើកឡើងថា រដ្ឋាភិបាលរបស់កូរ៉េខាងត្បូងគួរតែលើកលែងសេវាយោធាសម្រាប់ BTS ឬក៏ការកំណត់ដំណាក់កាលសម្រាប់ការជួបជុំគ្នាឡើងវិញ ពោលគឺការធ្វើឲ្យមានភាពល្អប្រសើរជាងការជុំគ្នាឡើងវិញ ដែលគេបានរំពឹងទុកថានៅឆ្នាំ 2025 ។

តាមដានយើងតាមរយៈ Telegram CPN Daily

គួរបញ្ជាក់ថា កាលពីថ្ងៃច័ន្ទ RM និង V បានចាប់ផ្តើមកាតព្វកិច្ចយោធារបស់ពួកគេនៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពសាធារណរដ្ឋកូរ៉េក្នុងទីក្រុង Nonsan ខេត្ត South Chungcheong ដោយឆ្លងកាត់ការហ្វឹកហ្វឺនយោធាជាមូលដ្ឋានមុនពេលចូលបម្រើការងារក្នុងជួរកងទ័ព។

ម្យ៉ាងទៀតរដូវកាលនេះវាជារដូវដែលមានភ្លៀងធ្លាក់ គឺស្របពេលដែលសមាជិកទាំង 5 នាក់ផ្សេងទៀតនៃក្រុម BTS បានប្រមូលផ្តុំគ្នានៅឯជំរុំដើម្បីចូលរួមក្នុងពិធីចូលបម្រើការងាររបស់ RM និង V ។ យ៉ាងណាមិញសម្រាប់លោក Kim Nam-joon (RM) និង V បានសម្តែងភក្តីភាពរបស់ខ្លួនចំពោះជាតិមាតុភូមយ៉ាងជ្រាលជ្រៅ ដោយលោកបានបង្ហាញពីការពេញចិត្ត និងការដឹងគុណរបស់គាត់នៅលើវេទិកាសហគមន៍អ្នកគាំទ្រ Weverse កាលពីថ្ងៃអាទិត្យ គឺមួយថ្ងៃមុនការចុះឈ្មោះរបស់គាត់ថែមទៀតផង។ ដោយក្នុងវេទិកានោះគេបានធ្វើការកត់សម្គាល់ទៅលើលោក Kim Tae-hyung (V) ដែលបានសរសេរនៅលើ Weverse ថា “បើទោះបីជាក្នុងចំណោមអ្នកដែលធ្វើជាយោធាទាំងអស់ ខ្ញុំគឺជាមនុស្សម្នាក់ដែលក្មេងជាងខ្ញុំក៏ដោយ តែខ្ញុំគិតថាខ្ញុំនៅតែអាចធ្វើបាន ហើយវាក៏ជាមេរៀនថ្មីសម្រាប់ខ្ញុំមួយបន្ថែមទៀតដើម្បីទទួឡបាននូវបទពិសោធន៍ថ្មីផងដែរ។

គួរបញ្ជាក់ថាបន្ទាប់ពីសមាជិកទាំងអស់ត្រូវបានចុះឈ្មោះចូលទៅក្នុងជួរយោធា ភាពចម្រូងចម្រាសជុំវិញ BTS សម្រាប់ការលើកលែងក្នុងការចូលបម្រើទ័ពគឺបានមកដល់ទីបញ្ចប់ដូចគ្នា។

ព្រោះការពីក្នុងឆ្នាំ 2018 នៅពេលដែលក្រុមនេះទទួលបានកិត្តិនាមជាអន្តរជាតិដែលមិនធ្លាប់មានពីមុនមកក្នុងនាមជាសមាជិក K-pop ដ៏លេចធ្លោនៅក្នុងពិភពលោក។ នាពេលនោះខាងឩស្សាហកម្មតន្ត្រីរបស់ប្រទេសកូរ៉េខាងត្បូងបានព្រួយបារម្ភអំពីផលប៉ះពាល់ដល់សក្តានុពលនៃក្រុម BTS គឺនៅពេលដែលសមាជិកក្រុមទាំងអស់ត្រូវបំពេញកាតព្វកិច្ចជាយោធារៀងៗខ្លួន យ៉ាងហោចណាស់ 18 ខែ។ យ៉ាងណាមិញសម្រាប់ការផ្អាកដែលបណ្តាលមកពីកតព្វកិច្ចដ៏ធំមួយនេះ វាក៏ចោទទៅជាសំណួរអំពីការខាតបង់ដែលអាចកើតមានទាំងផ្នែកសេដ្ឋកិច្ច និងវប្បធម៌ ហើយវាបង្ករឲ្យមានការជជែកគ្នាយ៉ាងក្តៅគគុកអំពីសមាជិក BTS ថាតើពួកគេគួរតែទទួលបានការលើកលែងពិសេសដែរឬទេ។

បើទោះជាយ៉ាងណាក៏ដោយការលើកលែងនៅកតព្វកិច្ចជាយោធានៅក្នុងប្រទេសកូរ៉េ វាអាចកើតឡើងបានលុះត្រាតែអ្នកទាំងអស់នោះស្ថិតនៅក្នុងវិស័យសិល្បៈ និងកីឡា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុង “ការលើកតម្កើងកិត្យានុភាពដល់ប្រទេស” ពោលគឺមានអន្តរជាតិ ត្រូវការពួកគេឲ្យបន្តសកម្មភាពដោយមិនអាចខកខានបាន ទើបធ្វើឲ្យបុគ្គលនោះទទួលបាននូវការលើកលែង។

ជាឧទាហរណ៍ដូចជាអត្តពលិកម្នាក់ ដែលអាចសម្រេចបានយ៉ាងហោចណាស់នូវមេដាយសំរឹទ្ធអូឡាំពិក ឬមេដាយមាស Asian Games បុគ្គលនោះគឺអាចទទួលបានសិទ្ធិពិសេសក្នុងការលើកលែងចូលរួមហ្វឹកហាត់ជាយោធា។ តែចំនែកឯក្នុង​ករណី​សិល្បករវិញ គឺតម្រូវ​ឱ្យ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ពីរ​យ៉ាង​ហោច​ណាស់​ក្នុង​ចំណោម​ការ​ប្រកួត​សិល្បៈ​ចំនួន ៤២ ដែល​បាន​កំណត់​ដូច​ក្នុងលក្ខខណ្ឌរបស់​រដ្ឋបាល​យោធា។

បើយើងរំលឹកឡើងមកវិញខ្លះៗ សម្រាប់សមិទ្ធិផលនៅក្នុងវប្បធម៌ប៉ុបជាទូទៅត្រូវបានដកចេញពីការលើកលែងដោយសារតែលក្ខណៈពាណិជ្ជកម្មរបស់ពួកគេ ហេតុដូច្នេះហើយទើបធ្វើឲ្យសមាជិក BTS ត្រូវបានផ្នែកដែលពាក់ព័ន្ធលើកយកមកពិចារណាជាពិសេស។

បើយោងក្រុមអ្នកតស៊ូមតិបានអះអាងថា ឥទ្ធិពលរបស់ K-pop បុរសមួយក្រុមនេះ គឺទទួលបានជោគជ័យហួសពីភាពជោគជ័យផ្នែកពាណិជ្ជកម្មទៅទៀត ព្រោះមានមហាលជនជាច្រើនបានអះអាងថា BTS បាន “លើកតម្កើងកិត្យានុភាពជាតិមិនចាញ់សិល្បករ ឬអត្តពលិកដទៃទៀតឡើយ។

គួរកត់សម្គាល់ថា BTS បានបង្កើតប្រវត្តិសាស្ត្រជាសកម្មភាពអាស៊ីដំបូងគេដែលឈរនៅលើកំពូលតារាង Billboard 200 ក្នុងឆ្នាំ 2018 ។ វាក៏បានក្លាយជាសកម្មភាព K-pop លើកដំបូងដើម្បីដឹកនាំតារាងទោលសំខាន់ ឲ្យចូលទៅ Hot 100 នៅខែកញ្ញាឆ្នាំ 2020 ។ ស្នាដៃរបស់ក្រុម BTS ត្រូវបានពង្រឹងបន្ថែមទៀតនៅពេលដែលពួកគេបានឈ្នះពានរង្វាន់ជាសិល្បករដ៏ឆ្នើមប្រចាំឆ្នាំនៅ American Music Awards (AMA) ដែលជាពានរង្វាន់តន្ត្រីកំពូលទាំងបីនៅសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកាឆ្នាំមុន។

តែបើទោះជាយ៉ាងណាក៏ដោយ ការស្ទង់មតិមួយដោយ Media Real Research Korea បានរកឃើញមតិផ្សេងៗគ្នាថា តើសមាជិក BTS គួរតែបំពេញកាតព្វកិច្ចយោធារបស់ពួកគេដែរឬទ? ក្នុងចំណោមមនុស្សពេញវ័យ ចំនួន 5,039 នាក់ ដែលបានស្ទង់មតិ គឺមាន36 ភាគរយ ជឿថាការលើកលែងគឺអយុត្តិធម៌ ខណៈដែល 34.6 ភាគរយចាត់ទុកថាវាជាទម្រង់នៃការទទួលស្គាល់របស់ជាតិសម្រាប់អ្នកដែលបានលើកកម្ពស់ការទទួលស្គាល់ជាសកលរបស់ប្រទេស។

ថ្វីបើមានមតិសាធារណៈផ្សេងៗគ្នាក៏ដោយ ក៏សមាជិក BTS បានបង្ហាញឆន្ទៈក្នុងការបំពេញកាតព្វកិច្ចយោធារបស់ពួកគេក្នុងនាមជាពលរដ្ឋកូរ៉េដដែល។

ដោយក្នុងនោះ Jin ធ្លាប់បាននិយាយនៅក្នុងព្រឹត្តិការណ៍សារព័ត៌មានថា “ក្នុងនាមខ្ញុំជាបុរសជនជាតិកូរ៉េម្នាក់ ខ្ញុំគិតថាការបម្រើយោធាគឺជាទំនួលខុសត្រូវពីធម្មជាតិ។ ប្រសិនបើប្រទេសត្រូវការខ្ញុំ ខ្ញុំនឹងឆ្លើយតបគ្រប់ពេលវេលាដោយមិនរាលរែក។ ខ្ញុំតែងតែលើកយកប្រធានបទមួយនេះមកពិភាក្សារឿងជាមួយសមាជិកក្រុមរបស់ខ្ញុំជាញឹកញាប់ ហើយគោលជំហររបស់ពួកខ្ញុំគឺដូចគ្នា គឺមានការប្ដេជ្ញាចិត្តចូលធ្វើជាយោធា ព្រោះវាជារឿងជាតិ ក្នុងនាមយើងជាប្រជាពលរដ្ឋយើងត្រូវតែចូលរួមទាំងអស់គ្នា។”

Reporter:
scroll to top