សមាជិកណាតូ ដែលគេស្គាល់ថាជាប្រទេសដាណឺម៉ាក បានផ្តល់ជំនួយដល់អ៊ុយក្រែន ចំនួនរាប់ពាន់លានដុល្លាសហរដ្ឋអាមេរិក គឺនៅមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដើម្បីស្វែងរកជំនួយបន្ថែមទៀតពីសហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសរបស់លោកស្រីនឹងផ្តល់ជំនួយបន្ថែមទៀត ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ 7.5 ពាន់លានក្រូន័រដាណឺម៉ាក ឬស្មើនឹង 1.1 ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់អ៊ុយក្រែនក្នុងការបន្តសង្គ្រាមប្រឆាំងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។
នៅក្នុងកញ្ចប់ជំនួយរបស់ដាណឺម៉ាករួមមាន៖ រថក្រោះ យន្តហោះគ្មានមនុស្សបើក គ្រាប់រំសេវ សម្ភារៈយោធា និងការផ្គត់ផ្គង់ផ្សេងៗជាច្រើនទៀត។ គួរបញ្ជាក់ថា ការប្រកាសនេះបានធ្វើឡើងនៅពេលដែល លោកស្រី Frederkisen និងមេដឹកនាំ Nordic ផ្សេងទៀតបានជួបជាមួយនឹងលោក Zelensky ក្នុងទីក្រុង Oslo នៃប្រទេសន័រវេស គឺសម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី 2 របស់អ៊ុយក្រែន-អឺរ៉ុបខាងជើង។
លោកស្រី Frederiksen បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានរួមនៅឯកិច្ចប្រជុំកំពូលនេះថា “យើងទាំងអស់គ្នានាពេលនេះកំពុងតែស្ថិតនៅចំណុចសំខាន់មួយនៃសង្រ្គាម ហើយពួកយើងត្រូវតែធានាថា អ៊ុយក្រែនត្រូវតែមានអ្វីដូចដែលខ្លួនត្រូវការ ដើម្បីឲ្យប្រទេសមួយនេះនៅតែអាចបន្តការប្រយុទ្ធនឹងការឈ្លានពានរបស់មេដឹកនាំផ្តាច់ការ ពូទីន។
គួររំលឹកថា ប្រទេសដាណឺម៉ាក ធ្លាប់បានផ្តល់ជំនួយខាងផ្នែកយោធាដល់អ៊ុយក្រែនប្រហែល 3 ពាន់លានដុល្លាររួចមកហើយ បើយើងគិតចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយរបស់ខ្លួននៅថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2022។ ម្យ៉ាងទៀត រដ្ឋាភិបាលដាណឺម៉ាក ក៏ធ្លាប់បានប្រកាសកញ្ចប់ជំនួយដែលមានតម្លៃសរុបប្រមាណ 520 លានដុល្លារកាលពីចុងខែតុលា នេះថែមទៀតផង។
ទន្ទឹមនឹងនោះ ចំនែកឯនាយករដ្ឋមន្រ្តីរបស់ប្រទេសន័រវេស លោក Jonas Gahr Store ក៏បានប្រកាសក្នុងអំឡុងកិច្ចប្រជុំកំពូលនោះដូចគ្នាថា ប្រទេសរបស់លោកនឹងបន្តជំនួយដល់ទីក្រុង Kyiv ដូចគ្នា ដោយលោកបានប្រកាសថា ន័រវេស”សូមបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមនុស្សធម៌របស់យើងដែលមានតម្លៃប្រហែល 800 លានដុល្លាសហរដ្ឋអាមេរិករសម្រាប់ឆ្នាំនេះ” ។ គួររំលឹកម្តងទៀតថា ជំនួយនេះគឺជាផ្នែកមួយនៃកញ្ចប់ជំនួយរយៈពេលប្រាំឆ្នាំនៃចំនួនសរុប 6.8 ពាន់លានដុល្លារ ដែលត្រូវបានអនុម័តកាលពីខែកុម្ភៈ។
ជាការពិតណាស់ ខណៈពេលដែលជំនួយដែលទទួលបានពីក្រុមបណ្តាប្រទេស Nordic វាពិតជាមានទំហំមិនចាញ់ ជំនួយរបស់ប្រទេសមហាលអំណាចប៉ុន្មាននោះទេ។ ប៉ុន្តែប្រសិនបើយើងប្រៀបធៀបការគាំទ្ររបស់បណ្តាលប្រទេសដែលជាសមាជិកនៃអង្គការណាតូ ទៅនឹងជំនួយថ្មីដែលមានតម្លៃ 60 ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ដែលត្រូវបានស្នើឡើងដោយប្រធានាធិបតី Joe Biden វិញ វាបានសបញ្ជាក់ឲ្យឃើញថា កញ្ចប់ជំនួយរបស់សហភាពអឺរ៉ុបតែងតែផ្តល់ជូនទាន់ពេលវេលា ជាពិសេសគឺនៅពេលដែលទាហ៊ានជួរមុខរបស់អ៊ុយក្រែនកំពុងតែត្រូវការឧបករណ៍ជាចាំបាច់នោះ។
ខណៈពេលដែលគណបក្សសាធារណរដ្ឋកំពុងតែរារាំងការអនុម័តកញ្ចប់ជំនួយសម្រាប់ អ៊ុយក្រែន
តែខាងក្រសួងការបរទេសរបស់អាមេរិកបានប្រកាសកញ្ចប់ជំនួយមួយផ្សេងទៀតថា ជំនួយថ្មីដែលមានទំហំតូចជាង 200 លានដុល្លារ ដែលបានមកពីការប្រើមូលនិធិដោយបានអនុម័តកាលពីមុនកាលពីថ្ងៃអង្គារ វាត្រូវបានគេកត់សម្គាល់ថា វា “នឹងក្លាយជាកញ្ចប់ជំនួយសន្តិសុខចុងក្រោយគេបង្អស់ ដែលសហរដ្ឋអាមេរិកអាចផ្តល់ឱ្យអ៊ុយក្រែន” ប្រសិនបើសភានៅតែមិនអនុម័តការផ្តល់មូលនិធិថ្មីនោះ។.
លោក Biden ក៏បានផ្តល់សញ្ញាជាច្រើនលើកថា រាល់ជំនួយរបស់ខ្លួនវាអាចនឹងមានដែនកំណត់ ដោយលោកធ្លាប់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ Zelensky ថា រដ្ឋាភិបាលដទៃទៀតថា អាមេរិក នឹង “បន្តផ្គត់ផ្គង់ដល់អ៊ុយក្រែននូវអាវុធ និងឧបករណ៍សំខាន់ៗ ដរាបណាយើងអាចធ្វើបាន” ប៉ុន្តែឥឡូវនេះ វាកំពុងតែឈានទោទីបញ្ចប់យ៉ាងឆាប់រហ័ស ខណៈដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី បានខិតជិតមកដល់។ ហេតុដូច្នេះហើយ រាល់សមត្ថភាពរបស់យើងក្នុងការជួយអ៊ុយក្រែន វាត្រូវបានជាប់គាំងត្រឹមសោរ របស់សមាជិកសភាដែលមកពីគណបក្សសាធារណៈរដ្ឋ។