វាគឺជាលើកដំបូងហើយ ដែលវិមានក្រឹមឡាំងបានរៀបចំព្រឹត្តិការណ៍ជាតិប្រចាំឆ្នាំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំធំៗនៅក្នុងប្រទេសប្រមាណ ៦០០ នាក់ នៅក្នុងបន្ទប់តែមួយជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នេះបើយោងតាមការចេញផ្សាយរបស់ bbc កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣។
ចាប់តាំងពីការលុកលុយពេញលេញរបស់រុស្ស៊ីមកលើអ៊ុយក្រែន យើងអាចនិយាយបានថានេះគឺជាព្រឹត្តិដំបូងគេបង្អស់ ដែលរុស្ស៊ីបានរៀងចំឡើងនៅក្នុងសាលតាំងពិពណ៌មួយទល់មុខវិមានក្រឹមឡាំង គឺនៅក្នុងស្ទូឌីយ៉ូទូរទស្សន៍ដែលសាងសង់យ៉ាងពិសេស ដែលពោរពេញទៅដោយអេក្រង់វីដេអូ ព្រមទាំងមានជាសំបុត្រសំនួរអេឡិចត្រូនិកសម្រាប់អ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិថែមទៀតផង។
រាល់អ្នកសារព័ត៌មានទាំងអស់បាននិយាយថា យើងមិនអាចរំលងភាពដ៏អស្ចារ្យនោះបានទេ ពោលគឺប្រសិនបើមេដឹកនាំប្រទេសរុស្ស៊ី បានអនុញ្ញាតិឲ្យយើងផ្សាយផ្ទាល់ទៀតនោះ វាពិតជារឿងដែលគួរឲ្យភ្ញាក់ផ្អើរខ្លាំងបំផុត។
យ៉ាងណាមិញ សម្រាប់ព្រឹត្តិការណ៍ប្រចាំឆ្នាំ ២០២៣ នេះផងដែរ វាត្រូវបានគេហៅថា “លទ្ធផលប្រចាំឆ្នាំរបស់ប្រមុខដឹកនាំវិមានក្រឹមឡាំង លោក Vladimir Putin” ។
គួរបញ្ជាក់ថា នៅក្នុងសន្និសិទសារព័ត៌មានខាងលើនេះ ក្រុមអ្នកយកព័ត៌មានរបស់ bbc បានធ្វើការដកស្រង់សម្តីរបស់លោក ពូទីនថា៖ ខ្ញុំបានរៀនដើម្បីកំណត់អត្តសញ្ញាណនូវអ្វីដែលសំខាន់បំផុត ដោយក្នុងនោះ” លោកប្រធានាធិបតី ពូទីន បានប្រកាសថា ” ដើម្បីសម្រេចបាននូវគោលបំណងនិងមហិចតាទាំងនោះ យើងមិនត្រូវយកចិត្តទុកដាក់លើអ្វីផ្សេងក្រៅពីគោលដៅក្នុងការយកឈ្នះសង្រ្គាមរបស់យើងជាដាច់ខាត ហើយចំពោះឆន្ទះមួយនេះ វាមិនមាននរណាម្នាក់អាចមកបានផ្លាស់ប្តូរបាននោះដែរ។
គួររំលឹកថា តាមរយៈការបង្កហេតុរបស់វិមានក្រឹមឡាំង វាបានធ្វើឲ្យកងទ័ពរុស្សីរាប់មឺននាក់បានបាត់បង់ជីវិត ដោយសារតែសង្គ្រាម។ ការខាតបង់របស់ប្រទេស អ៊ុយក្រែនបានក្លាយទៅជាការតស៊ូដ៏ឈឺចាប់បំផុតនៃប្រជាជនខ្លួនហើយវាក៏ក្លាយទៅជាកំលាំងចិត្តឥតគណនា ដើម្បីពុះពារដណ្តើមយកទឹកដីដែលរុស្ស៊ីបានកាន់កាប់ត្រឡប់មកវិញ។ ក្នុងស្ថានការណ៍បែបនេះហើយ វាក៏បានបង្ខំចិត្តឲ្យប្រធានាធិបតីរុស្ស៊ី គេនទ័ពបន្ថែមជាច្រើនលើក គឺដើម្បីដាក់ពង្រាយបុរសរុស្ស៊ីរាប់សែននាក់ឱ្យប្រយុទ្ធនៅអ៊ុយក្រែន។
មានអ្នកជំនាញជាច្រើនបានលើកឡើងថា គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលវិមានក្រឹមឡាំងបានលុបចោល សន្និសីទសារព័ត៌មួយនេះកាលពីចុងឆ្នាំមុន នោះក៏ព្រោះតែមេដឹកនាំរូបនោះភ័យខ្លាចនៅសំណួរជុំវិញការស្លាប់របស់ប្រជាជនខ្លួន ក្នុងការដណ្តើមយកទឹកដីពីប្រទេសជិតខាងរបស់ខ្លួននោះ។
ការរៀបចំឡើងនៅសន្និសិទសារព័ត៌មានលើលកនេះ វាបានធ្វើឲ្យទីភ្នាក់ងារព័ត៌មានធំៗជាច្រើនមានចម្ងល់ថា ការប្រកាសរបស់លោក ពូទីន ដែលនិយាយប្រាប់ប្រជាជនរុស្ស៊ីថា គោលដៅសង្រ្គាមរបស់គាត់គឺមិនអាចផ្លាស់ប្តូរបានជាដាច់ខាត តើគោលដៅនោះវាគឺមានអ្វីខ្លះ?
ការអូសបន្លាយនៃសង្គ្រាមច្រើនជាងមួយឆ្នាំ សម្រាប់អាជ្ញាធររុស្ស៊ីក៏បានយល់យ៉ាងច្បាស់ថា វាគ្រាន់តែជួយបង្កើននូវភាពនឿយហត់នៃសង្គ្រាមនៅទូទាំងអឺរ៉ុប និងនៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ប៉ុន្តែចំពោះ លោក វ្ល៉ាឌីមៀ ពូទីន ហាក់មានទំនុកចិត្តកាន់តែខ្លាំងឡើងអំពីស្ថានភាពនៅលើសមរភូមិ ដោយប្រធានាធិបតីរូបនោះតែងតែប្រកាសថា “រុស្ស៊ីគឺកំពុងតែមានព្រៀប។ ជាការពិតណាស់រាល់គោលដៅ និងការរំពឹងទុករបស់មេដឹកនាំផ្តាច់ការរូបនេះ វាមិនមែនគ្រប់មន្ត្រីរបស់ខ្លួនទាំងសុទ្ធតែទទួលបាននៅគោលបំណងរបស់លោក ជុំវិញការដាក់បញ្ជានោះទេ។ ហើយអ្វីទាំងអស់នេះហើយ វាគឺជាភាពខ្លាំងរបស់លោក។
បើទោះជាយ៉ាងណាក៏ដោយ ការរៀបចំនៅព្រឹត្តិការណ៍ប្រចាំឆ្នាំដែលស្តីអំពីសមត្ថផលរបស់ លោកប្រធានាធិបតី លោក វ្លាឌីមៀ ពូទីន គឺដើម្បីតែចង់ប្រកាសថា “ពូទីនខ្លាំងគឺរុស្ស៊ីខ្លាំង”។
គួរកត់សម្គាល់ថា រាល់អេក្រង់វីដេអូនសសន្និសិទបានសង្កត់ធ្ងន់ថា រាល់ក្រុមអ្នកសារព័ត៌មានទាំងអស់ មិនត្រូវលើកយកសំណួរណាមួយដែលនាំឲ្យមានផលប៉ះពាល់ជុំព្រឹត្តិការរបស់លោក ពូទីជាដាច់ខាត។
ជុំវិញបម្រាមនៃការសួរសំណួរ វាក៏នៅតែជាបញ្ហាចោទ ក្នុងការហាមឃាត់ក្រុមអ្នកកាសែតបរទេសមិនឲ្យសួរនៅសំណួរដែលចាក់ដោតដដែល។