ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅតែបន្តកាន់អំណាច យ៉ាងហោចណាស់ដល់ ឆ្នាំ 2030 ខណៈដែលលោក Narendra Modi របស់ឥណ្ឌាហាក់ដូចជាប្រាកដក្នុងការពង្រីកការគ្រប់គ្រងរបស់គាត់ ដល់ឆ្នាំ 2029 គឺស្របពេលដែល លោក Donald Trump អាចត្រឡប់ទៅកាន់តំណែងនៅក្នុងសេតវិមានវិញ បើទោះបីជាលោក បានរងនូវការចោទប្រកាន់ពីបទធ្វើវិទ្ធង្សនាប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។
មានប្រទេសជាច្រើននៅក្នុងពិភពលោកបានព្រួយបារម្ភថា មេដឹកនាំផ្តាច់ការ គឺកាន់តែមានភាពរឹងមាំក្នុងការគ្រប់គ្រងពិភពលោក ដែលជាហេតុនាំឲ្យក្រុមបណ្តាលប្រទេសប្រជាធិបតេយ្យសេរីកាន់តែបារម្ភពីលទ្ធផលនៃការបោះឆ្នោតក្នុងឆ្នាំ ២០២៤ ដែលជាអណត្តិប្រធានាបតីថ្មីនៅក្នុងប្រទេសមហាលអំណាចសហរដ្ឋអាមេរិក។
ជាសរុប អភិបាលកិច្ចជាងមួយភាគបួននៃចំនួនប្រជាជនពិភពលោកនឹងជាប់ពាក់ព័ន្ធក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ រួមទាំងតៃវ៉ាន់នៅខែក្រោយ រុស្ស៊ីក្នុងខែមីនា ឥណ្ឌានៅខែឧសភា និងសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកា។
ទន្ទឹមនឹងនោះចក្រភពអង់គ្លេសក៏ទំនងជានឹងបោះឆ្នោតសភាថ្មីនៅដំណាច់ឆ្នាំ២០២៤ដែរ បើទោះជាការបោះឆ្នោតនោះអាចធ្លាក់ដល់ខែមករាឆ្នាំ២០២៥ក៏ដោយនោះ។
បើទោះបីជារាល់បណ្តាលប្រទេសនៅក្នុងពិភពលោក ស្ទើរតែមានការបោះឆ្នោតជ្រើរើសមេដឹកនាំយ៉ាងណាក្តី ប៉ុន្តែគ្មានប្រទេសណាមួយអាចមានឥទ្ធិពលទៅលើអនាគតនៃលទ្ធិប្រជាធិបតេយ្យ ដូចការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឡើយ។
តើហេតុអ្វីបានជាគេនិយាយថា ការបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិកវាជារឿងសំខាន់?
លោក Donald Trump មិនដែលទទួលបរាជ័យក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកដូចឆ្នាំ ២០២០ ឡើយ ដោយលោកបានអះអាងថា ការបោះឆ្នោតនោះវាមិនមែនជាការពិត ហើយលោកបានប្តេជ្ញាសងសឹក លើក្រុមអ្នកប្រឆាំង រួមទាំងនាយកដ្ឋានយុត្តិធម៌ ការិយាធិបតេយ្យសហព័ន្ធ និងប្រធានាធិបតី Joe Biden ជាដើម ប្រសិនបើលោកអាចត្រឡប់ទៅកាន់អំណាចកំពូលនោះជាថ្មីម្តងទៀត ។
សារផ្តាំផ្ញើររបស់ លោក Trump វាបានធ្វើឱ្យគ្រប់បណ្តាលប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ មានការភ័យខ្លាចថា អរិភាពនយោបាយនៅក្នុងសហរដ្ឋអាមេរិកវាគឺជារឿងនយោបាយក៏ក្តៅគគុក ដែលនាំឲ្យឱ្យមានភាពចលាចលអាចកើតឡើង។
សូមយើងក្រឡែកទៅមើលបណ្តាលប្រទេសដែលត្រូវការការអន្តរាគមន៍ពីសហរដ្ឋអាមេរិក ទី១ គឺកោះតៃវ៉ាន់។ តៃវ៉ាន់នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី និងសភានៅថ្ងៃទី 13 ខែមករា។ ហើយកោះមួយនេះតែងតែរងនូវការគម្រាមគំហែងជាញឹកញាប់ ពីប្រធានាធិបតីចិន លោក Xi Jinping ជានិច្ច ព្រោះគោលដៅជាចម្បងរបស់គាត់ គឺចង់ឲ្យកោះតៃវ៉ាន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង។
ចំនែកឯនៅក្នុងប្រទេសរុស្ស៊ី ការបោះឆ្នោតឡើងវិញរបស់លោក ពូទីន ជាប្រធានាធិបតី ហាក់ដូចជាមានការធានា បន្ទាប់ពីមានការបង្រ្កាបក្រុមប្រឆាំងនយោបាយជាច្រើនឆ្នាំ។ នោះមានន័យថា សង្រ្គាមរុស្ស៊ីលើអ៊ុយក្រែនក៏មើលទៅនឹងបន្តទៅមុខដែរ។ភាពអត់ធ្មត់របស់សម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុង Kyiv គឺសហរដ្ឋអាមេរិក វានឹងអស់នៅពេលដែល លោក Trump កំពុងតែស្វែងរកការបញ្ឈប់ជំនួយយោធាសម្រាប់អ៊ុយក្រែន។
ចំពោះស្ថានការនៅក្នុងប្រទេសឥណ្ឌាឯនោះវិញ លោក Narendra Modi ដែលជាបុរសខ្លាំងដែលមានស្ទីលស្ទីលខ្លួនឯងម្នាក់ទៀត កំពុងធ្វើដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតឡើងវិញជានាយករដ្ឋមន្ត្រី បើទោះបីជាលោកបានរងនូវការរិះគន់ដោយក្រុមសិទ្ធិមនុស្សមិនឈប់ឈរក៏ដោយ។ យ៉ាងណាមិញប្រសិនបើគណបក្សជាតិនិយមហិណ្ឌូរបស់លោក Modi ឈ្នះវាក៏ជាការបង្ហាញពីនិន្នាការនៃការទៅរករបបផ្តាច់ការដូច្នេះដែរ។
តើវាមានន័យយ៉ាងណាសម្រាប់ឆ្នាំ 2024
នៅក្នុងការជជែកដេញដោលគ្នាថាតើលទ្ធិប្រជាធិបតេយ្យសេរីត្រូវចាញ់អំណាចផ្តាច់ការពិតឬយ៉ាងណា?
តើលទ្ធិប្រជាធិបតេយ្យនឹងដើរថយក្រោយនៅឆ្នាំ 2024 ពិតមែនដែរឬទេ?
អង្គការ Freedom House ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលប្រើប្រាស់សិទ្ធិនយោបាយ និងសេរីភាពពលរដ្ឋជារង្វាស់នៃលទ្ធិប្រជាធិបតេយ្យ បាននិយាយថា ប្រជាធិបតេយ្យវាបានធ្លាក់ចុះអស់រយៈពេល 17 ឆ្នាំមកហើយ។ ប៉ុន្តែនៅក្នុងរបាយការណ៍ចុងក្រោយបំផុត វាបានណែនាំថា លទ្ធិប្រជាធិបតេយ្យកំពុងត្រលប់មកវិញជាបណ្តើរៗហើយ។
នៅក្នុងចំនោមប្រទេសទាំងសាមសិបបួនបានធ្វើឱ្យប្រសើរឡើងនៅឆ្នាំ 2022 តេក៏មានប្រទេសដែលមានការធ្លាក់ចុះប្រហែល 35 ផងដែរ។ គឺដោយសារតែប្រទេសទាំងនោះបានកត់ត្រាពីគំរូអវិជ្ជមានមួយចំនួនពីសហរដ្ឋអាមេរិកដូចគ្នា។ ដូច្នេះហើយ ប្រសិនបើសហរដ្ឋអាមេរិក គ្មាន ប្រជាធិបតេយ្យ វានឹងមានផលប៉ះពាល់ដល់បណ្តាលប្រទេសនៅក្នុងពិភពលោកជាមិនខាន។