បុរសជនជាតិអង់គ្លេសម្នាក់ បានប្រើប្រាក់សន្សំរបស់ខ្លួន និងគ្រួសាររបស់ខ្លួនដើម្បីទៅទិញរថយន្ត Tesla Model Y ស៊េរីឆ្នាំ 2023 មួយគ្រឿងកាលពីខែ មីនា ឆ្នាំ២០២៣។ លោក hreyansh Jain បាននិយាយប្រាប់អ្នកយកព័ត៌មានរបស់រ៉យទ័រកាលពីថ្ងៃទី ២០ ខែធ្នូថា លោកបានប្រើភាពហឺហាជាមួយនឹងរថយន្តដ៏ប្រណិតរបស់ក្រុមហ៊ុន Tesla អស់រយៈពេលជាច្រើនខែ ។ លោកបាននិយាយបន្តទៀតថា ថ្ងៃមួយនៅពេលដែលលោកបានដឹកប្រពន្ធ និងកូនស្រីម្នាក់ដែលមានអាយុ ៣ ឆ្នាំ ក្នុងទិសដៅឆ្ពោះទៅសង្កាត់ដែលលោករស់នៅ នៅពេលដែលលោកបានបន្ថយល្បឿខណៈដែលលោកបានត្រៀមបត់ ស្រាប់តែឡានរបស់គាត់ក៏បានដាច់ចង្កូតចេញភ្លាមៗតែម្តង ដែលបង្ករឲ្យរថយន្តរបស់លោកបានខ្ទាតចេញពីផ្លូវ។ លោក hreyansh Jain បាននិយាយរៀបរាប់ទាំងភាពសោកសៅថា ប្រសិនបើលោកបានបើករថយន្តនៅលើផ្លូវហាយវេ ក្នុងល្បឿន ៧០ ម៉ាយវិញនោះ ម្ល៉េះឧបទ្ទវហេតុមួយនេះមិនដឹងក្លាយទៅជាយ៉ាងណានោះទេ។ លោកបាននិយាយរៀបរាប់ទៀតថា កាជួសជុលវាអាចត្រូវប្រើរយៈពេលជិត៤០ម៉ោង ហើយចំពោះតម្លៃវិញ ត្រូវបានជាងប៉ានស្មានថា ប្រហែលជាង $14,000។
គួរបញ្ជាក់ថា បន្ទាប់ពីមានការអះអាងពីសំណាក់បុរសជនជាតិអង់គ្លេសរូបនេះរួចមក ខាងក្រុមហ៊ុន Tesla បានបដិសេធមិនទទួលខុសត្រូវលើការជួសជុលនោះទេ ដោយខាងក្រុមហ៊ុនបាននិយាយថា វាគឺជារឿង
ឧបទ្ទវហេតុដែលបង្កឡើងដោយអ្នកបើក ទើបធ្វើឲ្យឡានបានរងនូវការខូចខាតបែបនេះ។
បើយោងទៅតាមការត្រួតពិនិត្យឡើងវិញដោយអ្នកជំនាញរបស់រ៉យទ័រ ទៅលើរថយន្តនិងឯកសារជាច្រើនច្បាប់របស់ Tesla បានធ្វើឲ្យពួកយើងយល់ថា វិសាលភាពនៃការដោះស្រាយបញ្ហា របស់ក្រុមហ៊ុន Tesla គឺនៅមានកម្រឹត។ បើយោងតាមប្រភពជាច្រើនបានឲ្យដឹងថា ក្រុមហ៊ុន Tesla មិនបានផ្តោតទៅលើការដោះស្រាយ ចំពោះអ្វីដែលជាគុណវិបត្តិ និងការបរាជ័យនោះដែរ។
បើយោងតាមទិន្នន័យមួយចំនួន ដែលជាឯកសារកំណត់ត្រាក្នុងចន្លោះពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០២២ បានបង្ហាញថា ក្រុមហ៊ុន Tesla បានពង្រីកមជ្ឈមណ្ឌលសេវាកម្ម នៅទូទាំងពិភពលោក។ តែក្នុងនោះគឺមានរបាយការណ៍មួយចំនួនបានសរសររៀបរាប់ថា រថយន្តគឺមានកក្តាអវិជ្ជមានច្រើនគួរសម។ ដោយក្នុងនោះវាក៏មានសេចក្តីសង្ខេបមួយដែលសរសេរដោយអ្នកបច្ចេកទេសរបស់ Tesla បាននិយាយប់ថា ឧបទ្ទវហេតុនៅក្នុងឆ្នាំ២០២១ គឺវាមានជាប់ពាក់ព័ន្ធទៅនឹងម៉ូឌែល ៣ របស់សេរីឡាន២០២០។
ប៉ុន្តែរឿងនេះ យើងមិនអាចទទួលបានចម្លើយ ពីក្រុមហ៊ុន Tesla ឬពីនាយកប្រតិបត្តិកំពូល លោក Elon Musk នៅឡើយទេ។ លោក Elon Musk គ្រាន់តែជាស្ថបនិកម្នាក់ដែលទទួលស្គាល់ពីគុណភាពនៃការផលិតឡាននៃម៉ាក Teslas ចំពោះ ៣ ម៉ូឌែលដំបូងប៉ុណ្ណោះទេ ហើយបន្ទាប់មកទៀតរូបលោកក៏និយាយថា រថយន្តរបស់គាត់គឺមិនមានគូប្រជែងនោះទេ ព្រោះក្រុមហ៊ុនលោកបានបង្កើតរថយន្តដែលល្អជាងគេបំផុត នេះបើយោងតាមការចុះផ្សាយរបស់ New York Times កាលពីខែមុន។
ទីភ្នាក់ងារសើបអង្កេតរបស់រ៉យទ័របានរកឃើញថា ការផ្អាកនូវពាក្យបណ្តឹង ជុំវិញចំនុចអវិជ្ជមានរបស់ Tesla វាបានឆ្លុះបញ្ចាំងឲ្យយើងឃើញថា សារជីវកម្មរបស់មហាលសេដ្ឋីលេខ១នៅក្នុងពិភពលោក Elon Musk គឺមានចេតនាចង់ច្រានចោលនៅការព្រួបារម្មណ៍ ឬក៏គ្រោះថ្នាក់ផ្សេងៗ ដែលបានលើកឡើងដោយអតិថិជន ព្រោះលោកបានផ្តោតទៅលើតែការលក់ និងការពង្រីកអាជីវកម្មតែប៉ុណ្ណោះ។
បើយោងតាមការស៊ើបអង្កេតរបស់រ៉យទ័រ បានឲ្យដឹងទៀតថា កាលពីខែវិច្ឆិកា មានមនុស្សប្រហែល ៦០០ នាក់បានរងរបួស ក្នុងកំឡុងពេលដែលក្រុមហ៊ុនរបស់លោក Musk បានសាងសង់រ៉ុក្កែត SpaceX ដោយក្នុងនោះមានបុគ្គលិករបស់ក្រុមហ៊ុនម្នាក់បាននិយាយប្រាប់រ៉យទ័រដោយសំង៉ាត់ថា ក្រុមហ៊ុនផ្តោតទៅលើតែការសម្រេចនៃគម្រោងដែលទទួលបានតែមួយមុខ ក្រុមហ៊ុនមិនបានខ្វល់ខ្វាយទៅលើសុវត្តិភាពរបស់កម្មករនោះឡើយ។ រ៉យទ័របានរកឃើញទៀតថា ក្រុមហ៊ុន Tesla បានលួចបង្កើតក្រុមសម្ងាត់មួយ ដើម្បីចុះបង្ក្រាបការតវារបស់អតិថិជនរបស់ខ្លួនរាប់ពាន់នាក់ ដែលនិយាយអំពីចំណុចអវិជ្ជមាននៅពេលបើកបរថែមទៀតផង។
រ៉យទ័របានរកឃើញទៀតថាក្រុមហ៊ុន Tesla បានបំប៉ោងទិន្នន័យនៃការដោះស្រាយជូនអតិថិជន ជាបន្តបន្ទាប់។ ហើយកាលពីឆ្នាំមុននេះ លោក Musk បានព្យាយាមលាក់រឿងរ៉ាវជាច្រើនជុំវិញការបង្កើតបន្ទះឈីបខួរក្បាល Neuralink ។ រ៉យទ័របានរកឃើញថា មានមនុស្សជាច្រើនបានស្លាប់ ហើយអ្នកដែលនៅរស់ក៏រងទុក្ខវេទនា វាក៏ព្រោះតែការពិសោធន៍ ដែលមិនការគិតគូរលើផលប៉ះពាល់ក្នុងកំឡុងពេលពិសោធន៍។
យ៉ាងណាមិញនៅក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុន X របស់ Elon Musk ក៏បានរងនូវការរិៈគន់ជាច្រើន គឺបន្ទាប់ពីលោក បានទិញយកក្រុមហ៊ុនមួយនេះ ក្នុងតម្លៃ ៤៤ ពាន់លានដុល្លាកាលពីមួយឆ្នាំមុន។ នៅពេលដែលក្រុមហ៊ុនមួយនេះស្ថិតនៅក្រោមការកាន់កាប់របស់លោក ប្រាក់ចំនូលរបស់ក្រុមហ៊ុនក៏បានធ្លាក់ចុះជាលំដាប់ សូម្បីតែចំនួនអ្នកប្រើប្រាស់ និងបុគ្គលិកធ្វើការ។
តែបើទោះជាយ៉ាងណាក៏ដោយ ចំពោះមហាលសេដ្ឋីរូបនេះ ហាក់ដូចជាមិនសូវជាខ្វាយខ្វល់ចំពោះការរិៈពីមហាលជនឡើយ ម្យ៉ាងទៀតលោក Elon Musk ក៏មិនបានធ្វើអត្ថធិប្បាយជុំវិញរឿងជុំនំជំរះណាមួយនៅឡើយ។