ស្ត្រីម្នាក់ដែលបានចាកចេញពីបន្ទប់ទឹក កាលពីក្នុងថ្ងៃឈប់សម្រាកនៃការជួបជុំជាមួយមិត្តភក្តិ តែនាងក៏បានភ្លេចចិញ្ចៀនភ្ជាប់ពាក្យរបស់នាងដែលមានតម្លៃរាប់មឺនដុល្លា តែនៅមួយថ្ងៃក្រោយមកក៏មានជនចម្លែកម្នាក់បានបង្ហោះហ្វេសប៊ុកប្រកាសស្វែងរកម្ចាស់ចិញ្ចៀនមួយនោះ។
កញ្ញា Bailey Davis បាននិយាយថានាង កំពុងធ្វើដំណើរទៅធ្វើការ នៅឯការដេញថ្លៃរថយន្តមួយក្នុងទីក្រុង Columbus រដ្ឋ Ohio នៅពេលដែលនាងបានឈប់នៅឯកន្លែងសម្រាកនៅ Gallia County បន្តិចបន្ទាប់ពីថ្ងៃត្រង់។ Davis បាននិយាយថា នាងបានស្ថិតនៅក្នុងតំបន់ Columbus រួចហើយ នៅពេលដែលនាងដឹងថានាងបានទុកចិញ្ចៀនរបស់នាងនៅឯកន្លែងឈប់សំរាកមួយនោះ ហើយនាងក៏ងាកមកក្រោយវិញ។ ប៉ុន្តែពេលនាងត្រឡប់មកដល់កន្លែងដែលនាងបានទុកចិញ្ចៀននោះ វាបានបាត់រួចទៅហើយ ។
លោក Coty Warren បានទៅលេងកន្លែងឈប់សម្រាកមួយរយៈពេលខ្លីបន្ទាប់ពី Davis ហើយបានប្រើបន្ទប់ទឹកតែមួយជាមួយ ដោយសារតែនៅពេលនោះបន្ទប់បុរសកំពុងត្រូវបានគេសម្អាត។
គាត់បានរកឃើញចិញ្ចៀននោះនៅលើធ្នើរ ហើយព្យាយាមស្វែងរកម្ចាស់វា ប៉ុន្តែគាត់បានយកវាទៅជាមួយ ពេលគាត់រកមិនឃើញអ្នកបម្រើការងារនៅកន្លែងឈប់សម្រាក។
Warren បាននិយាយថា គាត់គិតថាចិញ្ចៀននោះជាគ្រឿងអលង្ការសំលៀកបំពាក់ ហើយវាបានចំណាយពេលមួយថ្ងៃនៅលើផ្ទាំងគ្រប់គ្រងនៃឡានការងាររបស់គាត់ មុនពេលត្រូវបានយកទៅទុកក្នុងទូនៅផ្ទះរបស់គាត់នៅយប់នោះ។
នៅថ្ងៃបន្ទាប់ Warren បានមក បង្ហោះហ្វេសប៊ុកដោយនិយាយពីចិញ្ចៀនរបស់ Davis ដែលបាត់ ហើយវាក៏ត្រូវបានចែករំលែកជាច្រើនដងនៅលើបណ្តាញសង្គម។ គាត់បានទូរស័ព្ទទៅលេខនៅក្នុងប៉ុស្តិ៍ ហើយផ្តល់ដំណឹងល្អដល់ម្ចាស់ចិញ្ចៀនថែមទៀតផង។
យ៉ាងណាមិញលោក Warren បានបដិសេធការផ្តល់រង្វាន់ 1,000 ដុល្លាររបស់ Davis ដោយនិយាយថាការធ្វើអំពើល្អគឺជារង្វាន់គ្រប់គ្រាន់ក្នុងនាមយើងជាមនុស្សដូចគ្នា។