នាយកប្រតិបត្តិរបស់X ដែលពីមុនយើងស្គាល់ថាជា Twitter បានរំលោភលើកិច្ចសន្យាមួយ ដោយលោកបានខកខានក្នុងការផ្តល់ប្រាក់រង្វាន់រាប់លានដុល្លារដល់បុគ្គលិករបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។
លោក Mark Schobinger ដែលជានាយកជាន់ខ្ពស់ខាងសំណងរបស់ Twitter មុនពេលចាកចេញពីក្រុមហ៊ុនរបស់ Elon Musk កាលពីខែឧសភា បានដាក់ពាក្យបណ្តឹងលើក្រុម X ដោយលោកបានអះអាងថា មហាលសេដ្ឋីរូបនេះបានបំពានកិច្ចសន្យារបស់ខ្លួន។
ពាក្យបណ្តឹងរបស់លោក Mark Schobinger បានចោទប្រកាន់ថា បន្ទាប់ពីមហាសេដ្ឋី Musk បានទិញ Twitter កាលពីឆ្នាំមុន លោកបានសន្យាថានឹងបុគ្គលិកថា លោកនឹងយកប្រាក់ចំណេញ 50% នៃឆ្នាំ 2022 មកចែកជារង្វាន់ដល់ពួកគេ ប៉ុន្តែមកទល់នឹងពេលនេះលោកមិនដែលធ្វើការទូទាត់ណាមួយឡើយ។
គួរបញ្ជាក់ថាការខកខានក្នុងការបំពេញកតព្វកិច្ចដែលក្រុមហ៊ុន X បានសន្យានោះ វាត្រូវបានចៅក្រមរបស់សហរដ្ឋអាមេរិកលោក Vince Chhabria បានសម្រេច ថា លោក Mark Schobinger បាននិយាយដោយចេតនាអំពីការរំលោភលើកិច្ចសន្យានៅក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ា ដោយផ្អែកទៅលើផែនការនៃប្រាក់រង្វាន់។
ចៅក្រមបានសរសេរថា “នៅពេលដែលលោក Mark Schobinger បានធ្វើការ គឺធ្វើទៅតាមគោលបំណងនៃស្ថាបនិករបស់ X បានស្នើសុំ ហើយក៏ប្តូរមកវិញ ដោយការលើកចិត្ត តួរយ៉ាងដូចជាប្រាក់រង្វាន់ដល់គាត់ជាថ្នូរនឹងកិច្ចសន្យានោះ ហើយវាក៏បានក្លាយជាកិច្ចសន្យាដែលមានកាតព្វកិច្ចគឺស្ថិតនៅក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ាផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន X លែងមានការិយាល័យទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយទៀតហើយ។ ហើយក្រុមហ៊ុនក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ ពីខាងក្រុមងាររបស់រ៉យទ័រនោះដែរ។
តែបើយោងតាមមេធាវីរបស់ Twitter បានឆ្លើយតបវិញថា ក្រុមហ៊ុនបានធ្វើការសន្យាដោយផ្ទាល់មាត់ដែលមិនមែនជាកិច្ចសន្យាបែបលាយល័ក្ខអក្សរ ហើយថែមទាំងនិយាយថា វាគួរតែជាច្បាប់នៅក្នុងរដ្ឋតិចសាស់ ដែលត្រូវគ្រប់គ្រងករណីមួយនេះ នេះបើយោងតាម Courthouse News ដែលបានរាយការណ៍ជាលើកដំបូងអំពីសេចក្តីសម្រេចនេះ។
បើទោះជាយ៉ាងណាក៏ដោយចៅក្រមបានសម្រេចថា ច្បាប់មួយនេះគឺរដ្ឋកាលីហ្វ័រញ៉ាជាអ្នកគ្រប់គ្រង ចៅក្រុមបាននិយាយទៀតថា “រាល់ទឡ្ហីករណ៍ណាដែលផ្ទុយពី Twitter ទាំងអស់គឺមិនមានប្រសិទ្ធិភាព”។
ក្រុមហ៊ុន X ត្រូវបានទទួលរងនូវ ការប្តឹងផ្តល់ដោយអតីតបុគ្គលិកជាច្រើនលើក គឺបន្ទាប់នាយកប្រតិបត្តិបច្ចុប្បន្ន លោក Musk បានទិញក្រុមហ៊ុន និងបានដកហូតកម្លាំងការងារច្រើនជាងពាក់កណ្តាលកន្លងមក។
បណ្តឹងទាមទារសំណងជាច្រើនហូរហែរ រួមទាំងការរើសអើងលើនិយោជិតវ័យចំណាស់ ស្ត្រី និងកម្មករពិការ ហើយមិនបានផ្តល់ការជូនដំណឹងជាមុនអំពីការបញ្ឈប់បុគ្គលិកជាដើម។ តែក្រុមហ៊ុនមួយនេះនៅតែបដិសេធមិនធ្វើការឆ្លើយតបនោះឡើយ។