តាមរយៈទីភ្នាក់ងាររបស់CNN ដែលប្រចាំនៅក្នុងទីក្រុងហុងកុងបានរាយការណ៍កាលពីថ្ងៃពុធថា សេដ្ឋកិច្ចរបស់ប្រទេសចិនដែលត្រូវបាន គេរំពឹងទុកថានឹង ងើបឡើងវិញយ៉ាងឆាប់រហ័សនៅចុងឆ្នាំ 2023 នេះ វាអាចផ្ទុយពីការគិតរបស់អ្នក។
ភាពជាប់គាំងដែលបានឈានដល់ចំណុចមួយ ដែលត្រូវបានគេហៅថាជា “ការអូសទាញ” ឲ្យបណ្តាលប្រទេសនៅក្នុងពិភពលោក និងធ្លាក់ចូលទៅក្នុងបញ្ហានោះដូចប្រទេសចិនជាបណ្តើរៗ។
បញ្ហាជាច្រើនដែលកំពុងតែបន្តកើតឡើងនៅក្នុងប្រទេសចិន ដូចជាវិបត្តិអចលនទ្រព្យ ភាពអត់ការងារធ្វើរបស់យុវជនគឺកាន់តែខ្ពស់ ប្រជាជនម្នាក់ៗបានកាត់បន្ថយចំណាយ ដែលជាហេតុនាំឲ្យតម្រូវការបានធ្លាក់ចុះ វាបានធ្វើឲ្យក្រុមអ្នកសេដ្ឋកិច្ចភាគច្រើនបានគិតថា ប្រទេសដែលជាមហាលសេដ្ឋកិច្ចធំទីពីរ របស់ពិភពលោកមួយនេះគឺអាចនឹងធ្លាក់ចុះបន្តទៀត។
លោក Derek Scissors បុគ្គលិកជាន់ខ្ពស់នៅវិទ្យាស្ថានសហគ្រាសអាមេរិក ដែលជាអ្នកវិភាគសេដ្ឋកិច្ចបានមានប្រសាសន៍ថា “បញ្ហាប្រឈមនៅក្នុងឆ្នាំ 2024 សម្រាប់សេដ្ឋកិច្ចចិននឹងមិនមែនជាកំណើន GDP នោះទេ តែបញ្ហាប្រឈមវាទំនងជាទិសដៅនៃប្រទេសមួយនេះផ្ទាល់តែម្តង។
លោកបានព្រមានថា ប្រសិនបើគ្មានការកែទម្រង់ទីផ្សារធំៗទេ ប្រទេសនេះអាចជាប់គាំងនៅក្នុងអ្វីដែលអ្នកសេដ្ឋកិច្ចហៅថា “អន្ទាក់ប្រាក់ចំណូលមធ្យម” ដោយសំដៅទៅលើគំនិតរបស់មេដឹកនាំដែលតែងតែនិយាយថា សេដ្ឋកិច្ចកំពុងរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស ប៉ុន្តែមេដឹកនាំរូបនោះបែរជាយល់ច្រឡំថា ប្រជាជនរបស់ខ្លួនបានចាកចេញពីភាពក្រីក្រទាំងអស់ ទាំងដែលមនុស្សមួយចំនួនធំមិនទាន់ឈានដល់ប្រាក់ចំណូលខ្ពស់នៅឡើយ។
អស់រយៈពេលជាច្រើនទស្សវត្សមកហើយ ចាប់តាំងពីប្រទេសចិនបានបើកទ្វារឡើងវិញសម្រាប់ពិភពលោកក្នុងឆ្នាំ 1978 មេដឹកនាំប្រទេសមួយនេះ បាននិយាយថា ប្រទេសខ្លួនមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតទី២នៅលើផែនដី។ ប្រសិនបើយើងក្រឡែកទៅមើលក្នុងចន្លោះឆ្នាំ 1991 និង 2011 វាបានកើនឡើង 10.5% ក្នុងមួយឆ្នាំ។ តែបន្ទាប់ពីឆ្នាំ 2012 នៅពេលដែលលោក Xi Jinping ក្លាយជាប្រធានាធិបតី ការពង្រីកទាំងនោះវាបានថយចុះ ព្រោះបើយើងគិតលើកំណើនជាមធ្យមរបស់ចិនដែលទទួលបានគឺត្រឹមតែ 6.7% ក្នុងទសវត្សរ៍រហូតដល់ឆ្នាំ 2021។
លោក Scissors បាននិយាយថា “ពាក់កណ្តាលទីពីរនៃឆ្នាំ 2020 យើងបានមើលឃើញកំណើនមួយ ដែលយឺតបំផុត” តែក្នុងនោះរដ្ឋាភិបាលចិនបានលើកឡើងតែពីការកែតម្រូវនៅក្នុងវិស័យអចលនទ្រព្យដែលមានបញ្ហា គួបផ្សំនឹងការធ្លាក់ចុះនៃប្រជាសាស្រ្តតែប៉ុណ្ណោះ។
រដ្ឋាភិបាលចិនលោក Xi មានការស្ទាក់ស្ទើរក្នុងការផ្តល់ប្រាក់កម្ចី បន្ទាប់ពីលោកបានឡើងកាន់អំណាចក្នុងឆ្នាំ 2012។
ត្រង់ចំនុចនេះផងដែរ លោក Logan Wright នាយកស្រាវជ្រាវទីផ្សាររបស់ប្រទេសចិននៅក្រុមហ៊ុន Rhodium Group បានពន្យល់ថា “ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិន គឺជារចនាសម្ព័ន្ធដែលបណ្តាលមកពីការបញ្ចប់នៃការពង្រីកឥណទាន និងការវិនិយោគដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ”។
គោលនយោបាយបែបនេះ វានឹងធ្វើឲ្យប្រទេសមិនអាចបង្កើតកំណើនឥណទានដូចគ្នាទៅនឹងឆ្នាំមុនៗនោះទេ ដូច្នេះហើយទីក្រុងប៉េកាំងនឹងមានការអភិវឌ្ឍន៍តិចជាងមុន បើធៀបទៅនឹងអតីតកាល។
ហើយចំពោះរឿងដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ គឺភាពចចេសរឹងរូសរបស់ទីក្រុងប៉េកាំងជុំវិញគោលនយោបាយក្នុងកំឡុងពេលមានជំងឺរាត្បាត Covid-19 ។ ចិនបានចាក់សោរដ៏តឹងរ៉ឹង និងការបង្រ្កាបដ៏ខ្លាំងក្លាលើសពីបណ្តាលប្រទេសទាំងអស់ ហើយវាបានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ទំនុកចិត្តរបស់អ្នកវិនិយោគ។
យ៉ាងណាមិញចំពោះផលវិបាកនៃគោលនយោបាយទាំងនេះ វាត្រូវបានគេមើលឃើញថា សេដ្ឋកិច្ចចិនវានៅតែបន្តធ្លាក់ចុះទាំងចុងឆ្នាំនេះ ឬក៏អាចបន្តរហូតទៅដល់ឆ្នាំក្រោយ។
ជាសរុបក្នុងឆ្នាំ២០២៣ អតិផរណាកាន់តែកើនឡើង វិបត្តិអចលនទ្រព្យកាន់តែស៊ីជម្រៅ អត្រាអត់ការងារធ្វើសម្រាប់យុវជនក៏កាន់តែកើនឡើង ហើយវិបត្តិនេះ វាចាប់ផ្តើមរីករាលដាលដល់ វិស័យធនាគារស្រមោល ដ៏ធំ ដែលបណ្តាលឱ្យមានការខកខាន និងបង្កឱ្យមានការតវ៉ានៅទូទាំងប្រទេស។
បើយើងនិយាយពីការស្ទង់មតិ ដែលធ្វើឡើងដោយសភាពាណិជ្ជកម្មអាមេរិកនៅទីក្រុងសៀងហៃបានបង្ហាញថា មានប្រជាជនចិនតែ 52% នៃអ្នកឆ្លើយតប ដោយសុទិដ្ឋិនិយមអំពីទស្សនវិស័យអាជីវកម្មរយៈពេលប្រាំឆ្នាំរបស់ពួកគេបានឲ្យដឹងថា ស្ថានភាពនៅក្នុងប្រទេសចិននាពេលនេះ វាគឺជាកម្រិតមួយដែលទាបបំផុត បើយើងគិតចាប់តាំងពីការស្ទង់មតិដែលបានចាប់ផ្តើមនៅឆ្នាំ 1999 ។
ប្រសិនបើទីក្រុងប៉េកាំងបានងាកទៅរកសៀវភៅចាស់ៗរបស់ខ្លួន ដូចជាសៀវភៅប្រាក់កម្ចីកាន់តែច្រើននោះ ម៉្លេះវាប្រហែលជាអាចជំរុញឲ្យរដ្ឋាភិបាលគិតគូរសារឡើងវិញ នៅរបៀបធ្វើឲ្យកំណើនឡើងវិញនៅឆ្នាំ 2024។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី វាក៏គ្រាន់តែជា “ថ្នាំបំបាត់ការឈឺចាប់ផ្នែកសេដ្ឋកិច្ចតែប៉ុណ្នោះ ព្រោះវាមិនមែនជាការព្យាបាល” នេះបើយោងតាម លោក Scissors ។