រដ្ឋាភិបាលថៃនាពេលបច្ចុបន្ន បានបដិសេដន៍ ចំពោះចចារ៉ាម ជុំការផ្តល់អត្ថប្រយោជន៍នានា ដល់សមាជិកសភាបក្សប្រឆាំងចំនួនបីរូប ដើម្បីឲ្យបោះឆ្នោតគាំទ្រនូវសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ 2024 របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ កាសែតបាងកកប៉ុស្តកាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២៤។
រដ្ឋាភិបាលចម្រុះរបស់គណបក្សភឿថៃ កំពុងស្វែងរកការគាំទ្រ 314 សម្លេង ទើបគ្រប់គ្រាន់ដើម្បីធានាការអនុម័តនៃច្បាប់ខាងលើនេះ។ ដោយក្នុងនោះអ្នកនាំពាក្យគណបក្សភឿថៃ លោក Phumtham Wechayachai បាននិយាយរៀបរាប់ថា ប្រសិនបើរដ្ឋាភិបាលអាចទទួលនូវការគាំទ្រ ៣១៤ សម្លេង នោះពួកយើងគឺមិនចាំបាច់ស្វែងរកសំឡេងឆ្នោតពីគណបក្សប្រឆាំងនោះទេ។
ការអាននៅក្នុងខ្លឹមសារដំបូងនៃវិក័យប័ត្រសារពើពន្ធដែលមានតម្លៃជាទឹកប្រាក់ប្រមាណ 3.48 ពាន់ពាន់លានបាត វាត្រូវបានគេអនុម័តដោយមានសមាជិកសភាចំនួន 311 នាក់រួចមកហើយ គឺនៅក្នុងការបោះឆ្នោតគាំទ្រដោយរួមទាំងសមាជិកសភាបីនាក់មកពីគណបក្សប្រឆាំងថៃសាងថៃ (TST) ផងដែរ។
លោក Anusorn បាននិយាយថា “រាល់សមាជិកសភាដែលត្រូវបានជ្រើសរើសដោយការបោះឆ្នោតពីប្រជាជនថៃ គឺពួកគេត្រូវតែបំពេញកាតព្វកិច្ចឲ្យបានខ្ជាប់ខ្ជួនដើម្បីគោរពនិងឆ្លើយតបទៅលើទំនុកចិត្តរបស់ប្រជាជនវិញ” ។មានន័យថា «ពួកគេអាចនឹងបោះឆ្នោតប្រឆាំងនឹងជំហររបស់គណបក្ស ប៉ុន្តែពួកគេក៏មិនប្រឆាំងនឹងឆន្ទៈរបស់ប្រជាជននោះទេ»។
លោក Phumtham Wechayachai ដែលជាអ្នកនាំពាក្យរបស់គណបក្សភឿថៃបាននិយាយកាលពីថ្ងៃអាទិត្យថា លោកពិតជាមានការព្រួយបារម្ភអំពីការខ្វែងគំនិតគ្នានៅក្នុងជួររាជរដ្ឋាភិបាលខ្លាំងណាស់ គឺបន្ទាប់ពីគណបក្ស Chartthaipattana លោក Prapat Potasuthon បានបោះឆ្នោតប្រឆាំងនឹងច្បាប់ថ្មីមួយនេះ។
លោក Phumtham បាននិយាយបន្តទៀតថា លោកជឿថា វាអាចជាការខ្វះនៃការស្វែងយល់ពីចេតនារបស់ច្បាប់ថ្មីនេះទៅចុះ ហើយបញ្ហានេះនឹងមិនធ្វើឱ្យខូចដល់ការឯកភាពរបស់រដ្ឋាភិបាលឡើយ។
គួរបញ្ជាក់ថាឥស្សរជនសំខាន់ៗរបស់គណបក្ស Chartthaipattana រួមទាំងមេដឹកនាំ Varawut Silpa-archa បែរជាងាកមករកការគាំទ្ររដ្ឋាភិបាលចំពោះការអនុម័តផែនថវិកាវិញ ព្រមទាំងបានសម្តែងការសោកស្តាយចំពោះការបដិសេដន៍របស់ខ្លួនពីមុនថែមទៀតផង។
ផ្ទុយទៅវិញទាក់ទិននឹងសមាជិកសភាបក្សប្រឆាំងបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់នេះ លោក Phumtham បែរជានិយាយថា វាមិនមែនជារឿងចម្លែកទេ ប្រសិនបើពួកគេជឿជាក់ថា សេចក្តីព្រាងច្បាប់នេះ គឺដើម្បីប្រយោជន៍ប្រទេស។
លោកបានបន្ថែមថា គណៈកម្មការដែលមានសមាជិកចំនួន ៧២ រូប ដែលត្រូវបានបង្កើតឡើងដើម្បីពិនិត្យលើច្បាប់ថវិកានឹងប្រជុំនៅថ្ងៃនេះ ដើម្បីជ្រើសរើសប្រធាន តំណាងរាស្ត្រ អ្នកនាំពាក្យ និងមន្ត្រីផ្សេងទៀត។
ម្យ៉ាងទៀតមានមហាលជនជាច្រើនបានលើកឡើងថា លោក Adisak Kaeomungkhunsab សមាជិកសភា TST នៃខេត្ត Udon Thani ដែលធ្លាប់តែជំទាស់នឹងរាជរដ្ឋាភិបាល បែរជាងាកទៅរកការគាំទ្រទៅវិញ ដោយលោក បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានធ្វើដូច្នេះ ដោយសារតែលោកចង់ឱ្យថវិកាមកដល់តំបន់របស់លោកឱ្យបានឆាប់តាមដែលអាចធ្វើឲ្យផែនការចំណាយឆ្នាំ 2024 ប្រព្រឹត្តទៅដោយរលូនតែប៉ុណ្ណោះ។
លោកបាននិយាយទៀតថា គាត់មិនត្រូវបានគេផ្តល់ជាអត្ថប្រយោជន៍ណាមួយជាថ្នូរនឹងការបោះឆ្នោតរបស់គាត់នោះទេ ហើយគាត់បានពន្យល់ពីហេតុផលរបស់គាត់ទៅគណបក្សរបស់គាត់ផងដែរ។
បើទោះបីជាមានការអះអាងយ៉ាងនេះក្តី តែខាង TST គ្រោងនឹងចាប់ផ្តើមការស៊ើបអង្កេតលើក្រមសីលធម៌ដល់សមាជិកសភាទាំងបីរូបនេះដដែល។