CES គឺមកពីពាក្យពេញថា Consumer Electronics Show វាគឺជាការតាំងពិព័ណ៌នៅគ្រឿងអេឡិចត្រូនិចដែលធំជាងគេនៅក្នុងពិភពលោក។ ដំបូងឡើយ CES វាត្រូវបានគេប្រារព្ធធ្វើនៅខែមិថុនា ឆ្នាំ 1967 គឺនៅក្នុងទីក្រុងញូវយ៉ក ។
ជាធម្មតាការពិព័រណ៍ CES វាត្រូវបានគេធ្វើឡើងពីរដងក្នុងមួយឆ្នាំគឺ ទីមួយនៅក្នុង ទីក្រុងឡាសវេហ្គាស ដែលមហាលជនទូទៅតែងហៅវាថា ជាការពិព័រណ៍គ្រឿងអេឡិចត្រូនិកនារដូវរងា (WCES) ហើយការតាំងពិព័ណ៌លើកទី២ គឺប្រព្រឹត្តិទៅនៅក្នុងខែមិថុនា គឺក្នុង ទីក្រុងឈីកាហ្គោ ដែលមនុស្សគ្រប់គ្នាតែងហៅវា ថាជាការតាមងពិព័រណ៍គ្រឿងអេឡិចត្រូនិកក្នុងរដូវក្តៅ (SCES)។
ចំពោះការតាំងពិព័រណ៍គ្រឿងអេឡិចត្រូនិក(CES) ក្នុងឆ្នាំ 2024 នឹងចាប់ផ្តើមនៅក្នុងទីក្រុង Las Vegas នៃ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារទី ០៩ រហូតដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៤។
យ៉ាងណាមិញនៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំលើកនេះ វាបានទាក់ទាញអ្នកចូលរួមជាង 130,000 និងអ្នកតាំងពិព័រណ៍ជាង 4,000 ក្រុមហ៊ុន ដែលមកពីជាង 150 ប្រទេស នេះបើយោងតាមសមាគមបច្ចេកវិទ្យាអ្នកប្រើប្រាស់ (CTA) ដែលជាអ្នករៀបចំ CES ។
ចំពោះចំនួនអ្នកចូលរួមគឺត្រូវបានខាងសមាគមន៍(CTA) និយាយថា វាបានកើនឡើងប្រហែល 115,000 បើធៀបនឹងឆ្នាំមុន និង 45,000 នាក់ បើធៀបនឹងឆ្នាំ 2022 ។
(CTA) ដដែលបាននិយាយទៀតថា រាល់អ្នកចូលរួមត្រូវបានគេរំពឹងថា ពួកគេទាំងនោះនឹងទទួលបានបទពិសោធន៍បច្ចេកវិទ្យាថ្មីៗពីម៉ាកល្បីៗទូទាំងពិភពលោក ដោយជាការស្តាប់អំពីអនាគតនៃបច្ចេកវិទ្យា ដែលជាជំនួយដល់ការគិតរបស់អ្នកឲ្យកាន់តែយល់ច្បាស់ពីថ្ងៃខាងមុខនៃបច្ចេកវិទ្យាជាដើម។
នៅក្នុងប្រធានបទកំពូលនៃកម្មវិធីដែលបានរៀបចំឡើងដោយ (CTA) នៅឆ្នាំនេះរួមមាន ភាពវៃឆ្លាតសិប្បនិម្មិត ការចល័ត និរន្តរភាព និងការច្នៃប្រឌិត គឺដើម្បីដោះស្រាយបញ្ហាប្រឈមធំៗមួយចំនួនរបស់ពិភពលោក នេះបើយោងតាមការរៀបរាប់ពីក្រុមអ្នកជំនាញ CTA ។