ក្រុមឧទាម Houthi បានបើការវាយប្រហារ​នៅក្បែរតំបន់ព្រែកជីក Suez ដែលបាន ធ្វើឲ្យ​វិបត្តិ​សេដ្ឋកិច្ច​របស់​អេហ្ស៊ីប​កាន់តែធ្ងន់ធ្ងរ

 ការវាយប្រហារដោយក្រុមឧទ្ទាម Houthi របស់ប្រទេសយេម៉ែននៅឯសមុទ្រក្រហម វាបានធ្វើឱ្យរាល់ក្រុមហ៊ុនដឹកជញ្ជូនតាមច្រកទីនោះទាំងអស់ បានព្យាយាមគេចចេញពីប្រឡាយ Suez របស់ប្រទេសអេហ្ស៊ីប នេះបើយោងតាមការចុះផ្សាយរបស់ CNA កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤។

តាមដានយើងតាមរយៈ Telegram CPN Daily

គួរបញ្ជាក់ថា ប្រឡាយ Suez វាគឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រទេសអេហ្ស៊ីប ខណៈដែលប្រទេសមួយនេះកំពុងតែតស៊ូប្រយុទ្ធនឹងវិបត្តិសេដ្ឋកិច្ចដ៏ស៊ីជម្រៅរ។ យ៉ាងណាមិញ ប្រឡាយ Suez គឺជា ផ្លូវទឹកសិប្បនិម្មិតមួយដែលបានភ្ជាប់ពី សមុទ្រមេឌីទែរ៉ាណេ ទៅ កាន់សមុទ្រក្រហម តាមរយៈ Isthmus of Suez  ហើយបន្ទាប់ពីនោះមកទើបមានផ្លូវបែងចែកទៅកាន់ ទ្វីបអាហ្រ្វិក និង អាស៊ី។

បើយោងតាមតួលេខរបស់មូលនិធិរូបិយវត្ថុអន្តរជាតិបានបង្ហាញថា បច្ចុប្បន្នរាល់ទំនិញដែលដឹកជញ្ជូនឆ្លងកាត់ប្រឡាយមួយនេះគឺតិចជាង 35 ភាគរយទៅទៀត នេះបើគេគិតត្រឹមក្នុងសប្តាហ៍ដំបូងនៃឆ្នាំ 2024 បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ផលប៉ះពាល់ដែលកើតឡើងលើផ្លូវទឹកដែលផលិតដោយមនុស្ស វាបានបើកដំណើរការជាផ្លូវការចាប់តាំងពីឆ្នាំ 1869 មកម្ល៉េះ។ ហើយចំពោះសារៈសំខាន់នៃព្រែកជីករបស់អេហ្ស៊ីប វាបានជួយឲ្យប្រទេសក្រីក្រមួយនេះ អាចរកបានប្រាក់ចំណូលប្រមាណ 9.4 ពាន់លានដុល្លារ ដែលទទួលបានពីថ្លៃសេវាឆ្លងកាត់ នេះបើយោងតាមទិន្នន័យរបស់ពន្ធដារគយអេហ្ស៊ីក្នុងឆ្នាំ ២០២២ និង២០២៣ ។

នៅដើមឆ្នាំ២០២៤ គឺចាប់តាំងពីក្រុម Houthi បានទទួលការគាំទ្រពីអ៊ីរ៉ង់ ពួកគេក៏បានចាប់ផ្តើមវាយប្រហាររាល់នាវាដែលឆ្លងកាត់សមុទ្រក្រហមទាំងអស់ ដើម្បីជា ការឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ Gaza Strip ។

ក្រុម Houthis ដែលជាផ្នែកមួយនៃ “អ័ក្សនៃការតស៊ូ” ដែលតម្រង់ជួរជាមួយអ៊ីរ៉ង់ ពួកគេបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីប្រឆាំងនឹងអ៊ីស្រាអែល ដោយក្នុងនោះពួកគេបានលើកយកហេតុផលមួយថា ការវាយប្រហារដែលខ្លួនធ្វើកន្លងមកនេះ វាគ្រាន់តែជាការសម្តែងថាពួកគេមានភក្តីភាពជាមួយប៉ាឡេស្ទីនតែប៉ុណ្ណោះ។

បើយើងរំលឹកឡើងមកវិញខ្លះៗ ជុំវិញសកម្មភាពរបស់អ៊ីស្រាអែលបានធ្វើឲ្យសម្ព័ន្ធមិត្តរបស់ប៉ាឡេស្ទីនមានភាពខឹងសម្បារនោះ គឺបន្ទាប់មានការទម្លាក់គ្រាប់បែកលើទឹកដីរបស់ប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយក្រុមហាម៉ាសអស់រយៈពេលបីខែនៅក្នុងយុទ្ធនាការមួយដើម្បីបំផ្លាញក្រុមសកម្មប្រយុទ្ធហាម៉ា គឺបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា។ ទន្ទឹមនឹងនោះវាក៏មានការចូលរួមដោយកងកម្លាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដោយសារតែពួកគេទាំងពីរបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចជាង 20 គ្រឿងនៅលើសមុទ្រក្រហម ដែលបាញ់ដោយពួកហ៊ូធី គឺនៅក្នុងអ្វីដែលទីក្រុងឡុងដ៍បានចាត់ទុកថា វាគឺជា “ការវាយប្រហារដ៏ធំបំផុត” នៅថ្ងៃពុធដោយពួកឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់។

យ៉ាងណាមិញចំពោះច្រកឆ្លងកាត់ដ៏តូចចង្អៀតនៃសមុទ្រក្រហមដែល លាតសន្ធឹងពីច្រកសមុទ្រ Bab al-Mandeb នៅភាគខាងត្បូងទៅកាន់ប្រឡាយ Suez របស់អេហ្ស៊ីបនៅភាគខាងជើង វាអាចផ្តល់ជាផ្លូវសម្រាប់ឆ្លងកាត់ប្រមាណ 12 ភាគរយនៃពាណិជ្ជកម្មពិភពលោក នេះបើយោងតាមសភាដឹកជញ្ជូនអន្តរជាតិ។

មានក្រុមអ្នកវិភាគជាច្រើបានលើកឡើងថា ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុតាមរយៈផ្លូវដឹកជញ្ជូនមួយនេះ បើ ទោះបីជាវាមានកម្រិតតិចតួចក៏ពិតមែន ប៉ុន្តែបើរឿងនេះនៅតែអូសបន្លាយ វានឹងក្លាយទៅជាការឈឺចាប់ចំពោះជនជាតិអេហ្ស៊ីប។ ម្យ៉ាងវិញទៀតការវាយប្រហារពីសំណាក់ក្រុម Houthi វាបានបង្ករឲ្យមានការបិទចរាចរណ៍តាមរយៈសរសៃឈាមសមុទ្រដ៏សំខាន់មួយរវាងអឺរ៉ុប និងអាស៊ីផងដែរ។ ហេតុដូច្នេះហើយអ្នកដែលរងនូវផលប៉ះពាល់ មិនមែនមានតែអេហ្ស៊ីបតែម្នាក់ឯងនោះទេ។

ការដឹកជញ្ជូនដែលត្រូវប្រើផ្លូវវាងផ្សេងពីច្រកជីក Suez វាបានធ្វើឲ្យក្រុមហ៊ុនដឹកជញ្ជូនចំណាយពេលកាន់តែយូជាធម្មតា ប្រើប្រេងឥន្ធនៈកាន់តែច្រើនជាងមុន ហើយវាក៏ជាមូលហេតុដែលធ្វើឲ្យថ្លៃដើមកាន់តែមានការកើនឡើងដូចគ្នា។

បើយោងតាមធនាគារកណ្តាលបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសអេហ្ស៊ីបក៏ពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍ និងលើការផ្ញើប្រាក់ពីពលករអេហ្ស៊ីបពីក្រៅប្រទេស តែចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអ៊ែល និងហាម៉ាស់បានកើតឡើង ចំណូលទាំងនោះវាបានធ្លាក់ចុះជិត 30 ភាគរយក្នុងមួយឆ្នាំ។

ខណៈពេលដែលមានការធ្លាក់ចុះនេះ ប្រទេសដែលមានប្រជាជនច្រើនជាងគេក្នុងពិភពអារ៉ាប់ដែលបានពឹងផ្អែកយ៉ាងខ្លាំងលើប្រាក់ចំណូលប្រឡាយ Suez វាបានធ្វើឲ្យប្រជាជនរបស់អេហ្ស៊ីយ៉ាងហោចណាស់ 2/3 គឺរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។

Reporter:
scroll to top