ទីក្រុងឌូបៃបានបន្ថែមតួលេខនៃអគារដ៏ខ្ពស់ស្កឹមស្កៃបន្ថែមមួយទៀតហើយ បើទោះជាខ្លួនបានជោគជ័យជាមួយអគារ Burj Khalifa ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅនៅក្នុងពិភពលោក ។ Burj Khalifa វាគឺជាអគារពាណិជ្ជកម្មមួយដែលស្ថិតក្នុងទីក្រុងឌូបៃ ដែលកម្ពស់ប្រមាណ 828 ម៉ែត្រ (2,717 ហ្វីត) និងមានចំនួន រហូតដល់ទៅ163 ជាន់។
យ៉ាងណាមិញ ក្រៅពីអគារ Burj Khalifa ឌូបៃក៏មានអគារ Marina ដែលមានកម្ពស់ 425 ម៉ែត្រ (1,394 ហ្វីត) ដែលជាប់ចំណាត់ថ្នាក់ជាអាគារខ្ពស់ជាងគេទី ៤ នៅក្នុងពិភពលោកថែមទៀតផង។ តែបើទោះជាយ៉ាងនេះក្តី ចំពោះទីក្រុងឌូបៃក៏មិនបញ្ចប់មហិចតារបស់ខ្លួនក្នុងការក៏សាងទីក្រុងមួយនេះ ឲ្យក្លាយទៅជាប្រជុំអគារខ្ពស់ៗនោះដែរ។ យើងអាចនិយាយបានថា ឌូបៃនៅតែអាចរក្សាកេរិ៍ឈ្មោះរបស់ខ្លួន ក្នុងនាមជាទីក្រុងដែលមានអគារខ្ពស់ៗច្រើនជាងគេក្នុងពិភពលោក ដោយមានអគារយ៉ាងហោចចំនួន ១៨ គឺមានកម្ពស់យ៉ាងតិចបំផុតក៏ 300 ម៉ែត្រ ដែរ។
ម្យ៉ាងវិញទៀត បើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ បានរាយការណ៍ថា ឌូបៃ បានក៏សាងអគារនាឡិការមួយបន្ថែមទៀត ដែលមានឈ្មោះថា Aeternitas Tower ។ អគារនេះផងដែរ វាត្រូវបានគេដាក់បង្ហាញជាផ្លូវការនៅក្នុងព្រឹត្តិការណ៍សម្ពោធកាលពីសប្តាហ៍មុន ហើយវាក៏នឹងក្លាយជាប៉មនាឡិកាសម្រាប់ការរស់នៅដែលទំនើប និង អស្ចារ្យជាទីបំផុត ព្រោះវាមានកម្ពស់រហូតដល់ 450 ម៉ែត្រ (1,476 ហ្វីត)។ ទីភ្នាក់ងាររបស់ CNN បានរាយការទៀតថា ប៉មនាឡិកាថ្មីមួយនេះ គឺមានកម្ពស់ខ្ពស់ជាង Big Ben របស់ទីក្រុងឡុងដ៍រហូតដល់ទៅបួនដង មិនត្រឹមតែប៉ុណ្ណោះអគារនេះទៀតសោត គឺទាបជាង អគារលំដាប់ទី១៥ ដែលមានឈ្មោះថា Central Park Tower ត្រឹមតែ ២២ ម៉ែត្រប៉ុណ្ណោះ។
Aeternitas Tower វាបានក្លាយទៅជាប៉មនាឡិកាដែលខ្ពស់ជាងគេដំបូងគេក្នុងពិភពលោក ដែលមានរហូតដល់ទៅ 106 ជាន់។Aernitas Tower ត្រូវបានគេរចនាឡើង ដោយមានការតុបតែងដោយពុម្ពអក្សរបុរាណ និងលេខដែលមានទំហំខុសៗគ្នា ដែលជាមូលហេតុធ្វើឲ្យវាក្លាយទៅអគារដែលមានលក្ខណៈពិសេសខុសពីអគារធម្មតា ជាពិសេសជាងនេះទៅទៀត ប្រសិនបើយើងមើលដោយភ្នែកទទេរ អ្នកនិងឃើញ ចុងកំពូលរបស់អគារគឺជាប់គ្នាជាមួយនឹងជើងមេឃរបស់ឌូបៃថែមទៀតផង។
ការក៏សាងអគារលំនៅឋានAeternitas Tower វាក៏ជាគម្រោងមួយដែលមិនមែនគ្រាន់តែជាអគារដែលស្ថិតក្នុងចំណោមអគារដែលខ្ពស់បំផុតនៅក្នុងពិភពលោកនោះដែរ។ មហិចតារបស់មេដឹកនាំរបស់ឌូបៃ គឺធ្វើយ៉ាងណាដើម្បី ឲ្យទីក្រុងរបស់ខ្លួនក្លាយទៅជាមជ្ឈមណ្ឌលទ្រព្យសម្បត្តិនៅឆ្នេរសមុទ្រដែលពេញនិយមបំផុតសម្រាប់ក្រុមអ្នកមានទ្រព្យសម្បត្តិស្តុកស្តុម្ភ ដែលកំពុងមានស្វែងរកការរស់នៅក្នុងទីក្រុងដ៏ទំនើប ឬដើម្បីពង្រីកការវិនិយោគជាដើម។ យ៉ាងណាមិញឌូបៃ បានផ្តល់ឱកាសដល់អ្នកមានមូលធនច្រើននៅក្នុងពិភពលោក ឲ្យទទួលបាននូវការវិនិយោគដ៏សម្បូរបែប ការរស់នៅស៊ីវីល័យ និងមានសុវត្តិភាពជាងគេបំផុត។