ភាពល្បីល្បាញដែលបានមកពីជ្រលងភ្នំបៃតងខៀវស្រងាត់ បូករួមទាំងវប្បធម៌ប្រពៃណីយ៉ាងស្រស់ស្អាតនោះ វាត្រូវបានគេចាត់ទុកថា ប្រទេសម៉ុងហ្គោលីគឺជាគោលដៅទេសចរណ៍ដែលល្អបំផុតក្នុងរដូរងារ នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤។
ព្រឹត្តិការណ៍ថ្មីមួយដ៏គួរឲ្យទាក់ទាញ វាបានធ្វើឲ្យក្រុមអ្នកទេសចរណ៍ភាគច្រើននៅក្នុងពិភពលោកបានកំណត់គោលដៅរួចទៅហើយ គឺដើម្បីទៅទស្សនា និងស្វែងរកបទពិសោធន៍ថ្មីៗក្នុងរដូវរងាយ៉ាងពិតប្រាកដរបស់ម៉ុងហ្គោលី។
យ៉ាងណាមិញការបង្កើតពិធីបុណ្យព្រិល និងទឹកកក ប្រទេសម៉ុងហ្គោលី ក៏ចាប់ផ្តើមបង្កើតជាព្រឹត្តិការណ៍អន្តរជាតិដំបូងគេបង្អស់របស់ខ្លួន ដែលចាប់ផ្តើមនៅថ្ងៃទី 14 ខែមករា រហូតដល់ថ្ងៃទី 28 ខែមករា នៅ Sky Resort ដែលជារមណីយដ្ឋានវាយកូនហ្គោល និងជិះស្គីនៅជាយក្រុង Ulaanbaatar ។
បើយោងតាមរយៈរដ្ឋមន្ត្រីក្រសួងវប្បធម៌របស់ប្រទេសម៉ុងហ្គោលី លោក Nomin Chinbat បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្រឹត្តិការណ៍ឥតគិតថ្លៃមួយនេះ “ វានឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍រដូវរងារបស់ម៉ុងហ្គោលី” ។
បើទោះបីជាការប្រព្រឹត្តទៅនៃវេទិកាទេសចរណ៍កំពូលរបស់ប្រទេស គឺធ្វើឡើងដើម្បីស្វែងរកចំណូលដល់ប្រជាពលរដ្ឋក៏ពិតមែន តែចំពោះផ្ទះសំណាក់ សណ្ឋាគារ ថ្លៃអាហារ ថ្លៃធ្វើដំណើរវិញ វាត្រូវបានរដ្ឋាភិបាលគិតគូរយ៉ាងហ្មត់ចត់ គឺដើម្បីយកឱកាសដ៏កម្រមួយនេះ មកផ្តល់ជូនដល់អ្នកទេសចរណ៍អន្តរជាតិទាំងអស់ អាចទទួលបាននូវបទពិសោធន៍ថ្មីនៃប្រទេសម៉ុងហ្គោលី ក្នុងគោលបំណងដើម្បីឲ្យអ្នកដែលបានមកដល់ជួយផ្សព្វផ្សាយបន្ត។
ជាការពិតណាស់ ភាពស្រស់ស្អាតរបស់ប្រទេសម៉ុងហ្គោលីនារដូវរងា គឺមានរួមបញ្ចូលនៅការតាំងបង្ហាញជាច្រើនរួមមាន៖ រូបចម្លាក់ព្រិលទឹកកកដែលមានកម្ពស់ប្រាំម៉ែត្រ ហើយរូបចម្លាក់នោះទៀតសោត វាគឺជារូបខ្លាឃ្មុំ Gobi ដែលសត្វមួយប្រភេទដែលត្រូវបានការពារដោយប្រទេសម៉ុងហ្គោលីជាពិសេស។ ព្រោះថាបច្ចុប្បន្នកូនរបស់វាគឺត្រូវបានរដ្ឋាភិបាលរបស់ប្រទេសមួយនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការថែរក្សានិងការពារសត្វដែលជិតផុតពូជមួយនេះថែមទៀតផង។ យ៉ាងណាមិញនៅក្នុងពិធីបុណ្យខាងលើនេះ ខាងមន្ត្រីដែលជាប់ពាក់ព័ន្ធនបានដាក់តាំងរូបសំណាកខ្លាឃ្មុំ Mazaalai ចំនួន 52 ក្បាលថែមទៀតផង ដោយក្នុងនោះមន្ត្រីក្រសួងទេសចរណ៍បាននិយាយថា យើងចង់ឲ្យព្រឹត្តិការណ៍មួយនេះរឹតតែពិសេស ព្រោះវាមិនមែនគ្រាន់តែជាការផ្សព្វផ្សាយតំបន់ទេសចរណ៍របស់យើងតែមួយមុខទេ តែយើងក៏ចង់ឲ្យពិភពលោកស្គាល់នូវអរិយធម៌របស់យើងឲ្យកាន់តែទូលំទូលាយជាងបច្ចុប្បន្ននេះទៅទៀត។
គួររំលឹកថា កាលពីថ្ងៃទី 17 ខែមករា ខាងមហោស្រពជាតិរបស់ម៉ុងហ្គោលីបានរៀបចំការប្រកួតកីឡាទឹកកកអន្តរជាតិ Mazaalai ដោយក្នុងនោះមានការចូលរួមដោយសិល្បករល្បីៗនៅក្នុងពិភពលោកចំនួន 24 នាក់ដោយមកពីប្រទេសចំនួន 6 រួមមាន៖ ប្រទេសចិន ថៃ បារាំង រុស្ស៊ី សហរដ្ឋអាមេរិក និងម៉ុងហ្គោលី។
យើងខ្ញុំសូមបញ្ជាក់ថា ប្រទេសម៉ុងហ្គោលីគឺត្រូវបានគេចាត់ទុកថាប្រទេសដែលត្រជាក់បំផុតមួយនៅក្នុងពិភពលោកផងដែរ ព្រោះវាមានងសីតុណ្ហភាពក្នុងខែមករាជាមធ្យមនៅគ្រប់ទីកន្លែងចាប់ពីដក 15 ដល់ 30 អង្សាសេ។ ហេតុដូច្នេះហើយទើបវាអាចធ្វើឲ្យប្រទេសមួយនេះក្លាយទៅជាកន្លែងទេសចរណ៍ដែលទទួលបាននៅភាពទាក់ទាញបំផុតក្នុងឆ្នាំ២០២៤ នេះ។
ម្យ៉ាងទៀតសម្រាប់ព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះផងដែរ វាត្រូវបានទីភ្នាក់ងាររបស់ CNN រាយការទៀតថា ខាង Guinness World Record បានធ្វើការកត់ត្រាវេទិការទេសចរណ៍របស់ប្រទេសម៉ុងហ្គោលីថា ជាកន្លែងទេសចរណ៍ដែលល្អនិងមានសុវត្តិភាព នៅក្នុងពិភពលោកថែមទៀតផង។
គួរបញ្ជាក់ជាថ្មីថា ម៉ុហ្គោលីអាចទទួលបាននូវការកត់ត្រាពី Guinness គឺដោយសារតែការជិៈស្លាយទឹកកកដែលមានប្រវេងប្រមាណ 6.4 ម៉ែត្រ ដោយធានាបានទាំងសុវត្តិភាព។