ស្ថាបនិករបស់ Amazon លោក Jeff Bezos គាត់គឺជាមហាសេដ្ឋីលំដាប់ទី 3 នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសុទ្ធប្រហែល 175.4 ពាន់លានដុល្លារសហរដ្ឋអាមេរិក តួរលេខនេះគឺយើងគិតត្រឹមថ្ងៃទី 16 ខែមករា ឆ្នាំ 2024។ ម្យ៉ាងទៀតលោក Jeff Bezos គាត់ក៏ធ្លាប់ស្ថិតក្នុងលំដាប់អ្នកមានជាងគេបំផុតនៅក្នុងពិភពលោកផងដែរ គឺនៅក្នុងឆ្នាំ 2017 ដល់ឆ្នាំ 2021 នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg និង Forbes ។
យ៉ាងណាមិញការចាប់ផ្តើមនិន្នាកាក្នុងការរក្សាឧស្សាហកម្មព័ត៌មានដំបូងគេសម្រាប់មហាលសេដ្ឋីនៅក្នុងពិភពលោក លោក Jeff Bezos បានទិញយក The Washington Post ក្នុងតម្លៃ 250 លានដុល្លារសហរដ្ឋអាមេរិកកាលពីឆ្នាំ 2013 ។ បន្ទាប់មក គឺក្នុងឆ្នាំ 2018 លោកបណ្ឌិតជីវវិទ្យា Patrick Soon-Shiong បានទិញកាសែត Los Angeles Times ក្នុងតម្លៃ 500 លានដុល្លារ ហើយចំនែកឯស្ថាបនិក Salesforce លោក Marc Benioff បានទិញទស្សនាវដ្តី Time ក្នុងតម្លៃ 190 លានដុល្លារក្នុងឆ្នាំដដែលនោះដូចគ្នា។
បើទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការបោះពុម្ពផ្សាយរបស់អ្នកទាំងបីខាងលើបានបង្ហាញថាពួកគេសុទ្ធសឹងតែទទួលបាននូវផលចំណេញផ្នែកហិរញ្ញវត្ថុគួរឲ្យកត់សម្គាល់ នេះបើយោងតាមរបាយការណ៍ពីកាសែត The New York Times។
បើយោងតាមរយៈលោកស្រី Ann Marie Lipinski ដែលជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យ Harvard បាននិយាយប្រាប់កាសែត Times ថា “មហាសេដ្ឋីមិនមែនជាអ្នកព្យាករណ៍សម្រាប់ការដោះស្រាយបញ្ហាគ្រប់យ៉ាងនោះទេ”។ ប៉ុន្តែយើងរមែងឃើញក្តីសង្ឃឹមដ៏ឆោតល្ងង់ជាច្រើន ដែលតែងតែភ្ជាប់ជាមួយទស្សនៈវិស័យរបស់បុគ្គលិកនៃក្រុមហ៊ុនរបស់មហាលសេដ្ឋីទាំងនោះជានិច្ច នេះក៏ព្រោះតែវាគឺជាមនោគមន៍វិជ្ជាដែលមហាលសេដ្ឋីភាគច្រើនយកវាប្រើប្រាស់ជាមួយនឹងកូនចៅរបស់ពួកគេ”។
នៅឆ្នាំ 2023 មួយទសវត្សរ៍បន្ទាប់ពីការទិញរបស់ លោក Jeff Bezos ដែលបានទិញយកកាសែត Washington Post នោះ គឺលោកកំពុងតែខាតបង់ជាទឹកប្រាក់ប្រមាណ 100 លានដុល្លារសហរដ្ឋអាមេរិក នេះ បើយោងតាមរបាយការណ៍របស់ New York Times ដែលបានធ្វើការដកស្រង់សម្តីពី “មនុស្សពីរនាក់ ដែលមានចំណេះដឹងអំពីហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយនេះ” ។
ហើយកាលពីថ្ងៃព្រហស្បតិ៍ កាសែត Times ក៏បានព្យាករណ៍ថា ការបញ្ឈប់បុគ្គលិកនៅក្រុមហ៊ុនកាសែតមួយនេះនិងកើនឡើងជាលំដាប់។ កាសែត The Times ក៏បានរាយការណ៍ផងដែរថា នៅក្នុងឧស្សាហកម្មព័ត៌មាន មួយផ្សេងទៀត ដែលមានឈ្មោះថាទស្សនាវដ្តី Time ក៏បានបង់ខាតប្រហែល 20 លានដុល្លារផងដែរ កាលពីបិទបញ្ជីក្នុងឆ្នាំ 2023 ម្យ៉ាងវិញទៀតក្រុមហ៊ុនមួយនេះក៏បានប្រកាសថា ខ្លួននិងខិតខំប្រឹងប្រែងកាត់បន្ថយការចំណាយក្នុងឆ្នាំ 2024 ថែមទៀតផង។
ជារួម កាសែត Times បានរកឃើញថា បច្ចុប្បន្នមានមហាសេដ្ឋីជាច្រើនកំពុងបង្ហាញថា “ខ្លួនពិតជាអស់កម្លាំងកាន់តែខ្លាំង” ជុំវិញការខាតបង់មិនថាតែនៅក្នុងឧស្សាហកម្មព័ត៌មាននោះទេ។
ដោយក្នុងនោះអ្នកវិភាគ និងជាសហគ្រិនប្រព័ន្ធផ្សព្វផ្សាយម្នាក់ លោក Ken Doctor បាននិយាយថា “អ្នកទាំងអស់គ្នានិងជួបការលំបាក់នាថ្ងៃអនាគតកាន់តែច្រើនជាងពេលបច្ចុប្បន្ននេះទៅទៀត គឺព្រោះតែការរកលុយកាន់តែមានភាពពិបាកៗទៅ តែការបាត់បង់លុយពីមួយឆ្នាំទៅមួយឆ្នាំគឺកាន់តែកើនឡើង ដែលជាមូលហេតុធ្វើឲ្យអ្នកទិញនិងកាន់តែធ្លាក់ចុះ ។
អត្ថបទនេះបានដកស្រង់ចេញពី foxbusiness ដែលបានចុះផ្សាយកាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤។