ភ្ញៀវទេសចរប្រមាណ ១៤,៩ លាននាក់ ដែលបានទៅទស្សនាប្រទេសអេហ្ស៊ីបនៅឆ្នាំ 2023 វាគឺជាកំណត់ត្រាមួយដែលបានឡើងប្រហែល 33 ភាគរយ បើធៀបទៅនឹងចំនួនភ្ញៀវសរុបទាំងអស់នៅក្នុងពិភពលោក កាលពីឆ្នាំ២០១៩ នេះបើយោងតាមកាលចុះផ្សាយរបស់ក្រសួងទេសចរណ៍របស់ប្រទេសអេហ្ស៊ីបកាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤។
បើយោងតាមរយៈលោក Ahmed Issa ដែលរដ្ឋមន្ត្រីជាន់ខ្ពស់របស់អេហ្ស៊ីបបាននិយាយថា៖ ចំពោះសមទ្ធផលខាងលើនេះ យើងអាចទទួលបាន គឺវាកើតចេញពីកិច្ចខិតខំប្រឹងប្រែងរវាង ក្រសួងទាំងអស់ដែលជាប់ពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន ក៏ដូចជាដៃគូយុទ្ធសាស្ត្រជាដើម។
វិស័យទេសចរណ៍មួយដែលរីកចម្រើនមិនមែនអាស័យទៅលើតែអ្វីដែលប្រទេសយើងមាននោះទេ លោក Issa បានមានប្រសាសន៍ទៀតថា៖ សម្រាប់សមាសធាតុដែលយើងបានរួមផ្សុំបញ្ចូលគ្នា គឺពួកយើងបានកំណត់ទិសដៅរួមគ្នា ដោយផ្តើមចេញពីការបង្កើនចំនួនកៅអីនៃក្រុមហ៊ុនទេសចរណ៍ ដោយជាការផ្តល់ជូនដល់ជនបរទេសនូវបរិយាកាសវិនិយោគមួយដ៏ល្អជាមុនសិន។ ម្យ៉ាងវិញទៀតខាងក្រសួងទេសចរណ៍បានគិតគូយ៉ាងហ្មត់ចត់ទៅលើសោភ័ណ្ឌភាព និងតម្លៃបន្ទប់សណ្ឋាគារជាចម្បង។ ទាំងក្រសួង និងវិស័យឯកជនទាំងអស់ត្រូវតែផ្តល់ជូនភ្ញៀវទេសចរណ៍នូវបទពិសោធមួយដ៏ល្អ ពោលគឺគុណភាព និងសេវាកម្ម ទើបវាអាចធ្វើឲ្យប្រទេសអេហ្ស៊ីបទទួលបានផ្លែផ្កាមួយនេះ។
លោក Ahmed Issa បានសង្កត់ធ្ងន់ទៀតថា៖ បើទោះបីជាកំណើននៃភ្ញៀវទេចរណ៍កាលពីឆ្នាំ ២០២៣ គឺមានសន្ទុះក៏ពិតមែន ប៉ុន្តែអ្វីដែលយើងចង់បានពិតប្រកដនោះគឺជា ដៃគូវិនិយោគគ្រប់វិស័យឯកជនពោល រាល់លំហូរចូលនៃអ្នកវិនិយោគ ពួកយើងក៏អាចមានឳកាសទទួលបាននូវភ្ញៀវទេចរណ៍ផងដែរ។
ចំពោះចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសអេហ្ស៊ីប គឺធ្វើយ៉ាងណាដើម្បីឲ្យប្រទេសរបស់ខ្លួនទទួលបាននៅភ្ញៀវទេសចរយ៉ាងតិច 30 លាននាក់នៅឆ្នាំ 2028។ ហើយចំពោះការចាប់ផ្តើមនៅឆ្នាំ២០២៤ ទៀតសោតគឺរាជរដ្ឋាភិបាលរបស់ប្រទេសមួយនេះបានដាក់ចេញនូវគោលដៅធំៗជាចម្បងដូចជា៖ ការពង្រីកទៅក្នុងទីផ្សារថ្មី បង្កើនជំនាញរបស់បុគ្គលិកក្នុងឧស្សាហកម្មទេចរណ៍ ការលើកកម្ពស់ឲ្យមានទេសចរណ៍ក្នុងស្រុក និងការបង្កើនការយល់ដឹងអំពីទេសចរណ៍ និងបុរាណវិទ្យានៅគ្រប់ផ្នែកទាំងអស់នៃសង្គម ជាពិសេសក្នុងចំណោមកុមារ។
លោកបានសង្កត់ធ្ងន់ទៀតថា រាល់បដិសណ្ឋារកិច្ចគឺត្រូវតែគិតគូរពីបរិស្ថាន ដោយឲ្យពួកគេត្រូវចេះពិចារណាលើកត្តានិរន្តរភាព និងការអភិរក្សរកន្លែងបុរាណជាពិសេសគឺប្រាសាទពីរ៉ាមីត(Giza Necropolis) ព្រោះវាគឺជាកន្លែងអច្ឆរិយៈមួយដែលវ័យចំណាស់ជាងគេបំផុតនៅក្នុងពិភពលោក។ ម្យ៉ាងវិញរាល់សណ្ឋាគារនៅក្នុងប្រទេសអេហ្ស៊ីបទាំងអស់ គឺត្រូវតែមានវិញ្ញាប័ណ្ណប័ត្របៃតង ដើម្បីបង្ហាញឲ្យបរទេសដឹងថា យើងគឺជាមនុស្សដែលគិតគូរពីធម្មជាតិ។ គួរបញ្ជាក់ថា រដ្ឋមន្ត្រីរបស់ក្រសួងទេសចរណ៍របស់អេហ្ស៊ីបបាននិយាយប្រាប់ arabnews ថា បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ ដែលទើបតែស្ងប់ស្ងាត់នោះ យើងក៏មិនអាចទទួលបាននូវភ្ញៀវទេចរណ៍ពីខាងទ្វីបអឺរ៉ុបបានភ្លាមៗនោះដែរ។ យ៉ាងណាមិញ ជំហ៊ានដំបូងតែយើងគួរតែធ្វើនោះគឺ ការទាញយកភ្ញៀវទេចរណ៍ដែលមានព្រុំប្រទល់ជាប់ប្រទេស វាគឺជារឿងមួយដែលជោគជ័យបំផុត។ អេហ្ស៊ីបបានកំណត់គោលដៅជាពិសេសគឺប្រទេសអារ៉ាប៊ីសាអូឌីត ដោយផ្តើមចេញពីការសហការជាមួយក្រុមហ៊ុនទេចរណ៍ល្បីៗនៅក្នុងប្រទេសមួយនេះជាមុនសិន គឺការផ្តល់កិត្តិយសដល់ប្រជាជននៃប្រទេសមួយនេះជាអាទិភាព គឺធ្វើយ៉ាងណាដើម្បីឲ្យពួកគេព្រមទទួលយកនូវបទពិសោធន៍ទេសចរអេហ្ស៊ីបដ៏ទំនើប និងភាពជឿនលឿនដែលអាចធានាបាននូវការបំពេញតម្រូវការ និងចំណូលចិត្តរបស់ពួកគេបានយ៉ាងល្អ។