តើមហាសេដ្ឋីជាអ្វី?
ពាក្យមហាសេដ្ឋី គឺគេចង់ពិពណ៌នាអំពីបុគ្គលណាម្នាក់ដែលមាន ទ្រព្យសម្បត្តិសុទ្ធ យ៉ាងហោចណាស់មួយពាន់លានដុល្លា ។ហើយទ្រព្យទាំងនោះវាអាចជាសាច់ប្រាក់ អចលនទ្រព្យ អាជីវកម្ម និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាដើម។
ប្រសិនបើយើងគិតចាប់តាំងពីឆ្នាំ 1987 មកទល់នឹងពេលនេះ ដោយយោងទៅតាម ទស្សនាវដ្ដី Forbes បានសរសេរថា ចំពោះចំណាត់ថ្នាក់នៃមហាលសេដ្ឋីលំដាប់ពិភពលោក គឺយើងគិតទៅលើទ្រព្យសម្បតិ្តសុទ្ធដែលពួកគេកំពុងតែមាននៅក្នុងដៃ។
ទស្សនាវដ្តីខាងលើនេះបានបង្ហាញពីវិធីគណនាតម្លៃសុទ្ធដោយប្រើរូបបន្តងាយៗដើម្បីបកស្រាយផងដែរ
យើងអាចគណនាទៅលើទ្រព្យសម្បត្តិសុទ្ធរបស់មហាលសេដ្ឋីណាម្នាក់ដោយយក Assets – Liabilities= Net Worth (ទ្រព្យសម្បត្តិសុទ្ធ)។
ជាទូទៅនៅក្នុងសហរដ្ឋអាមេរិក គេអាចចាត់ទុកបុគ្គលណាម្នាក់ថាជាមហាលសេដ្ឋីលុះត្រាតែ បុគ្គលរូបនោះមានទ្រព្យសម្បត្តិសុទ្ធយ៉ាងតិចមួយពាន់លានដុល្លារ ១,០០០,០០០,០០០ដុល្លារ។ ប៉ុន្តែទំហំនេះវាអាចខុសគ្នាទៅតាមប្រទេស និងរូបិយប័ណ្ណ។ ជាឧទាហរណ៍ដូចជា មហាសេដ្ឋីនៅក្នុងបណ្តាលប្រទេសសហភាពអឺរ៉ុប គឺគេបានកំណត់ ១ ពាន់លានអឺរ៉ូ ខណៈដែលអ្នកនៅចក្រភពអង់គ្លេសមាន ១ ពាន់លានផោន ឬច្រើនជាងនេះ។
យ៉ាងណាមិញការដក បំណុល ចេញពីទ្រព្យសកម្ម គឺគេគណនាទៅលើទ្រព្យសម្បត្តិសុទ្ធរបស់បុគ្គលនោះដែលមានជាក់ស្តែង។ ហេតុដូច្នេះហើយទើបទ្រព្យសម្បត្តិរបស់មហាសេដ្ឋី វាត្រូវបានគេរាប់បញ្ចូលទាំងសាច់ប្រាក់ ការវិនិយោគ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនដូចជា៖ អចលនទ្រព្យ គ្រឿងអលង្ការ រថយន្ត និងឧទ្ធមភាគចក្រជាដើម។ ហើយប្រសិនបើគេនិយាយអំពីផលប្រយោជន៍នៃអាជីវកម្មវិញនោះ គេក៏អាចរាប់ទាំងទ្រព្យសម្បត្តិពាណិជ្ជកម្មថែមទៀតផង គឺក្នុងករណីបុគ្គលនោះមានភាគហ៊ុនផ្ទាល់ខ្លួននៅក្នុងសាជីវកម្មណាមួយ។
ជាឧទាហរណ៍ ៖ប្រសិនបើយើងលើកយកមហាលសេដ្ឋីម្នាក់ ដែលកំពុងឈរនៅក្នុងតារាខ្ពស់ជាងគេរបស់Forbes ដោយយើងគិតត្រឹមថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ នោះគឺជាលោក Elon Musk ។
មានន័យថា Forbes បានរាប់ទ្រព្យសម្បត្តិទាំងអស់ដែលលោក Elon Musk កំពុងតែមានជាក់ស្តែង ទើបធ្វើឲ្យរូបលោកបានជាប់ចំណាត់ថ្នាក់លេខ 1 នៅទូទាំងពិភពលោក និងខ្ពស់ជាងគេនៅសហរដ្ឋអាមេរិក ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ 222 ពាន់លានដុល្លារ។ លោក Elon Musk គឺជាបុគ្គលមួយរូបដែលបានបង្កើតក្រុមហ៊ុនធំៗនិងល្បីឈ្មោះជាច្រើននៅក្នុងពិភពលោក រួមមាន៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Neuralink និង SpaceX ជាដើម។ ដោយក្នុងនោះកាលពីខែតុលាឆ្នាំ 2022 លោក Musk បានទិញយក X (អតីត Twitter) ក្នុងតម្លៃ 44 ពាន់លានដុល្លារ។
តើលោកមានចម្ងល់ទេថា ប្រទេសណាខ្លះដែលមានមហាសេដ្ឋីច្រើនជាងគេ?
បើយោងតាមប្រភពខាងលើដដែលបានឲ្យដឹងថា នៅក្នុងប្រទេសមហាលអំណាចសេដ្ឋកិច្ចដែលយើងស្គាល់យ៉ាងច្បាស់ថាជាសហរដ្ឋអាមេរិក នោះគឺជាប្រទេសមួយដែលមានមហាសេដ្ឋីច្រើនជាងគេបំផុតនៅក្នុងពិភពលោក ប្រសិនបើយើងគិតត្រឹមចុងឆ្នាំ 2023: នៅក្នុងប្រទេសមួយនេះគឺមានមហាលសេដ្ឋីរហូតដល់ទៅ 735 នាក់ ខណៈដែលប្រទេសចិនឈរនៅលំដាប់ថ្នាក់លេខ 2 គឺមាន 562 នាក់ ហើយចំណែកឯប្រទេសឥណ្ឌាវិញ គឺទទួលបាននូវចំណាត់ថ្នាក់លេខ 3 ដែលមានមហាលសេដ្ឋី 169 នាក់។