ចៅក្រមរបស់ទីក្រុងហុងកុងបាននិយាយថា វាល្មមគ្រប់គ្រាន់ហើយ សម្រាប់ក្រុមអ្នកអភិវឌ្ឍន៍ Evergrandeដែលតែងតែបរាជ័យក្នុងការដោះស្រាយបំណុលរបស់ខ្លួនម្តងហើយម្តងទៀតនោះ នេះបើយោងតាមការចុះផ្សាយរបស់ bbc កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤។
ក្រុមហ៊ុនលក់អចលនទ្រព្យធំជាងគេទីពីរនៅក្នុងប្រទេសចិន Evergrande នាពេលនេះ បានប្រែខ្លួនទៅជាអ្នកតំណាងនៃវិបត្តិអចលនទ្រព្យដ៏ធំជាងគេរបស់ប្រទេសចិនវិញ ដោយក្រុមហ៊ុនមួយនេះបានជំពាក់បំណុលច្រើនជាង ៣០០ ពាន់លានដុល្លារសហរដ្ឋអាមេរិកទៅទៀត។
អស់រយៈពេល ២ ឆ្នាំកន្លងមកនេះ មេដឹកនាំរបស់ទីក្រុងប៉េកាំងតែងតែបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនជាសាធារណៈជុំវិញវិបត្តិអចលនទ្រព្យនៅក្នុងប្រទេសរបស់ខ្លួនកាន់ដែលកាន់តែស៊ីជម្រៅ។
យ៉ាងណាមិញ ចំពោះវិស័យអចលនទ្រព្យរបស់ប្រទេសចិន វាក៏បានរួមចំណែកប្រហែលមួយភាគបួននៃសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក។ ភាគហ៊ុន Evergrande បានធ្លាក់ចុះជាង 20% នៅក្នុងទីក្រុងហុងកុង គឺបន្ទាប់ពីមានការប្រកាសកាលពីថ្ងៃចន្ទថា ការជួញដូរភាគហ៊ុនEvergrande ត្រូវបានផ្អាកជាបណ្តោះអាសន្ន ។
តែបើទោះជាយ៉ាងណាក៏ដោយ សម្រាប់ព័ត៌មានលំអិត គឺយើងមិនទាន់ដឹងច្បាស់ទេថា ក្រុមហ៊ុនEvergrande អាចនឹងដួលរលំឬអត់នោះ ព្រោះរឿងនេះវាអាស្រ័យទៅលើរាជរដ្ឋាភិបាលចិនជាអ្នកសម្រេចចិត្ត។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃច័ន្ទ ខាងតុលាការកំពូលរបស់ប្រទេសចិន និងនាយកដ្ឋានយុត្តិធម៌របស់ហុងកុងបានចុះហត្ថលេខាលើការរៀបចំមួយដើម្បីទទួលស្គាល់គ្នាទៅវិញទៅមក និងអនុវត្តសាលក្រមរដ្ឋប្បវេណី និងពាណិជ្ជកម្មរវាងចិនដីគោក និងហុងកុងរួមគ្នា។
ប៉ុន្តែចំពោះការសម្រេចចិត្ត វាត្រូវបានក្រុមអ្នកជំនាញនិយាយថា គ្រប់យ៉ាងវាអាចនឹងមានការផ្លាស់ប្តូរ ដ៏រាបណាការប្រកាស់រំលាយក្រុមហ៊ុនEvergrande មិនទាន់ចូលជាធរមាន។
បើយោងឯកសាររបស់តុលាការ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដដែល បាននិយាយថា ក្រុមហ៊ុនបានស្នើសុំរយៈពេលបីខែបន្ថែមទៀត ដើម្បីរៀបចំផែនក្នុងការរៀបចំរចនាសម្ព័ន្ធថ្មី ។
យ៉ាងណាមិញសម្រាប់សំណើរមួយនេះ វាត្រូវបាន ចៅក្រមរបស់ហុងកុងបានពណ៌នាថា វាគឺគ្រាន់តែជាផែនការថ្មីតែប៉ុណ្ណោះ ព្រោះវា”មិនមែនជាសំណើក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញនោះឡើយ ។
គួរបញ្ជាក់ថា ប្រាក់ភាគច្រើនដែល Evergrande បានជំពាក់ គឺដោយសារតែលុយទាំងនោះក្រុមហ៊ុនខ្លួនបានយកទៅបង្វិលឱ្យអ្នកខ្ចីនៅឯចិនដីគោក បើតាមផ្លូវច្បាប់ Evergrande មានទួនាទីត្រូវតែបំពេញកាតព្វកិច្ចឲ្យម្ចាស់បំណុលរបស់ខ្លួនជាមុនសិន។ តែផ្ទុយទៅវិញ ម្ចាស់បំណុលដែលជាជនបរទេសភាគច្រើន បានជ្រើសរើសយកតុលាការនៅក្នុងទីក្រុងហុងកុងមកកាត់ក្តី ហេតុដូច្នេះហើយទើបសុំណំរឿងនេះមានលក្ខណៈស្មុគស្មាញខ្លាំង។
បើយោងតាមប្រភពជាច្រើននៅក្នុងស្រុកបានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់ Evergrande ភាគច្រើនគឺនៅក្នុងប្រទេសចិនដីគោក ហើយខាងទីក្រុងប៉េកាំង និង ហុងកុងបានប្រកាន់ភ្ជាប់នូវពាក្យស្លោកមួយឃ្លាថា “ប្រទេសមួយ ប្រព័ន្ធពីរ” នេះហើយ ទើបធ្វើឲ្យបញ្ហានេះកាន់តែពិបាកក្នុងការដោះស្រាយ។
ការអន្តរាគមពីអ្នកជំនាញរបស់ទីក្រុងហុងកុង វាបានធ្វើឲ្យបក្សកុម្មុយនិស្តចិនហាក់បីដូចជាចង់រក្សាអ្នកអភិវឌ្ឍន៍ខាងលើនេះ មានន័យថា ខាងទីក្រុងប៉េកាំងអាចនឹងជ្រើសរើសការដកចេញនូវដីការបស់តុលាការហុងកុង។ តែបើទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Evergrande គឺកំពុងតែរៀបចំផែនការក្នុងសងប្រាក់ផងដែរ ប៉ុន្តែ កាលពីខែសីហាឆ្នាំមុន ក្រុមហ៊ុនមួយនេះបានដាក់ពាក្យសុំក្ស័យធននៅសហរដ្ឋអាមេរិក រួចទៅហើយ។ តើខាងទីក្រុងអាចនឹងធ្វើការស្រោចស្រង់រឿងនេះដោយរបៀណាខ្លះនោះ លទ្ធផលយើងអាចនឹងត្រូវបានដឹងនៅខែបន្ទាប់។