រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសថៃគឺលោក Sutin Klungsang បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងប្រដាប់អាវុធរបស់លោកមិនបានកំណត់គោលដៅទៅលើសមាជិកសភាណាម្នាក់ដែលមកពីគណបក្សកៅក្រៃនោះទេ។ ការលើកឡើងនេះគឺបានកើតឡើងបន្ទាប់ពី កងកំលាំងរបស់លោក Sutin ត្រូវបានគេស្នើសុំឲ្យចុះត្រួតពិនិត្យគេហដ្ឋាន ក៏ដូចជាបន្ទាយកងទ័ព របស់អតីតនាយករដ្ឋមន្ត្រី លោក Prayut Chan-o-cha កាលពីសប្តាហ៍មុន នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤។
លោក Sutin Klungsang បាននិយាយប្រាប់កាសែតបាងកកថា កងកម្លាំងប្រដាប់អាវុធរបស់លោកពិតជាមិនបានប្រើប្រាស់អាវុធណាមួយទៅលើលោក Jirat Thongsuwan សមាជិកសភា Chachoengsao ដែលបានអំពាវនាវឱ្យធ្វើដំណើរ ទៅកាន់គេហដ្ឋានរបស់លោកឧត្តមសេនីយ៍ Prayut ដើម្បីពិនិត្យមើលរបៀបរស់នៅរបស់គាត់ចាប់តាំងពីថ្ងៃដែលលោកបានបញ្ចប់ពីតំណែងជានាយករដ្ឋមន្ត្រី។
រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសថៃបានថ្លែងទៅកាន់ជនរួមជាតិថា៖ «កងកម្លាំងប្រដាប់អាវុធរបស់លោក និងមិនអាចចាប់អ្នកណាម្នាក់ឡើយ ប្រសិនបើអ្នកមិនប្រព្រឹត្តខុស ដូច្នេះហើយសូមអ្នកកំបារម្មណ៍។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនលោក Jirat បានស្នើឱ្យក្រសួងការពារជាតិចុះទៅត្រួតពិនិត្យរបស់ឧត្តមសេនីយ៍ Prayut ដែលយើងស្គាល់ថា វាគឺជាកន្លែងដែលគាត់បន្តរស់នៅដើម្បីត្រៀមចូលនិវត្តន៍ពីយោធា និងកិច្ចការនយោបាយ ព្រោះថាឥឡូវនេះរូបលោកគឺជាទីប្រឹក្សាឯកជនម្នាក់តែប៉ុណ្ណោះ។
មេដឹកនាំគណបក្ស United Thai Nation គឺលោកឧត្តមសេនីយ៍ Prayut ធ្លាប់មានការអនុវត្តមិនល្អកន្លងមកគឺជុំវិញការបោះឆ្នោតសកលកាលពីឆ្នាំមុន ប៉ុន្តែលោកបែរជានៅតែអាចចូលរួមជាមួយរដ្ឋាភិបាលចម្រុះនាពេលបច្ចុប្បន្នដោយគ្មានបញ្ហា។
ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ក្នុងនាមលោក Sutin ជារដ្ឋមន្ត្រីការពារជាតិ លោកបានចោទសួរពីហេតុផលរបស់លោក Jirat ក្នុងការទាមទារឱ្យមានការត្រួតពិនិត្យ។ ដោយលោកបាននិយាយបន្តថា៖ ចំពោះសំណួរមួយនេះ គឺលោកគ្រាន់តែចង់បញ្ជាក់ថា តើវាសមរម្យឬដែរក៏អត់ ខណៈដែលលោក ប្រាយុទ្ធបានរក្សាភាពស្ងៀមស្ងាត់នោះ?
គួររំលឹកថាកាលពីសប្តាហ៍មុន លោក Jirat បាននិយាយថា គាត់មិនយល់ពីមូលហេតុដែលគាត់ត្រូវបានគេរិៈគន់ ក្នុងករណីលោកបានអំពាវនាវឱ្យថ្នាក់ដឹកនាំចុះទៅត្រួតពិនិត្យគេហដ្ឋានរបស់អតីតនាយករដ្ឋមន្ត្រីនោះទេ បើទោះជាលោកបានបង្ហាញឯកសារមួយចំនួនរួចហើយនោះ ។