ក្រុមហ៊ុន Samsung បានប្រកាសថា ប្រាក់ចំណេញរបស់ខ្លួនធ្លាក់ចុះអស់ប៉ុន្មានត្រីមាសជាប់ៗគ្នា គឺបន្ទាប់ពីការបិទបញ្ជីប្រចាំឆ្នាំកាលពីថ្ងៃពុធ។ ស្ថាបនិករបស់ក្រុមហ៊ុនមួយនេះបានសម្តែងការសោកស្តាយទៀតថា Samsung អាចនឹងបាត់បង់អតិថិជនបន្ថែមទៀត ខណៈដែលទូរស័ព្ទ Iphone កាន់តែលេចធ្លោ។
គួរបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងបានប្រកាសពីការធ្លាក់ចុះនៃប្រាក់ចំណេញប្រមាណ 35% កាលពីថ្ងៃពុធ ដែលជាសញ្ញាមួយបង្ហាញឲ្យយើងដឹងថា ការលក់ទូរស័ព្ទ Samsung អាចប្រឈមនឹងការធ្លាក់ចុះបន្ថែមទៀត។
យ៉ាងណាមិញ ខាងក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូងមួយនេះបាននិយាយបន្តថា ប្រាក់ចំណេញរបស់ខ្លួនបានបន្តធ្លាក់ចុះរហូតមកនូវត្រឹម 2.8 ពាន់ពាន់លានវ៉ុន (ជិត 2.1 ពាន់លានដុល្លារ) តែប៉ុណ្ណោះកាលពីក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ ប្រសិនបើយើងធៀបទៅនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០២២ ក្រុមហ៊ុនបានទទួលនូវប្រាក់ចំនេញប្រមាណ 4.3 ពាន់ពាន់លានវ៉ុន (3.5 ពាន់លានដុល្លារសហរដ្ឋអាមេរិក)ឯណោះ។
បើយោងតាមរយៈអ្នកនាំពាក្យរបស់ក្រុមហ៊ុនស្មាតហ្វូន Samsung បាននិយាយប្រាប់និយោគិនរបស់ខ្លួនថា ទីផ្សារស្មាតហ្វូនរបស់យើងនឹងងើបឡើងវិញនៅឆ្នាំ 2024 ជាពិសេសគឺជាមួយនឹងការចេញលក់ផលិតផលថ្មីៗ ដូចជាស្មាតហ្វូនដែលដំណើរការដោយ AI ជាដើម។
Samsung ដែលជាក្រុមហ៊ុនលក់ស្មាតហ្វូនឈានមុខគេរបស់ពិភពលោកជាយូរមកហើយនោះ ទីបំផុតវាក៏ត្រូវបានក្រុមហ៊ុន Apple វ៉ាដាច់ នៅក្នុងត្រីមាសទី 4 ដែលជាទូទៅមានអតិថិនជនជាច្រើនបានសម្រុកទិញiphone កាលពីពេលចុងឆ្នាំ។
តែប្រសិនបើយោងទៅតាម ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC បានសរសេរថា ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បានកាន់កាប់ 20.1% នៃចំណែកទីផ្សារនៅក្នុងពិភពលោកកាលពីឆ្នាំ 2023 ខណៈដែល Samsung មានត្រឹម 19.4% តែប៉ុណ្ណោះ ។
តែបើទោះបីជាក្រុមហ៊ុនកូរ៉េខាងត្បូងបានទទួលស្គាល់ការជ្រៀតចូលទៅក្នុងទីផ្សាពិភពលោករបស់ខ្លួន គឺមានកម្រឹតទាបជាង ក្រុមហ៊ុន Apple ក៏ពិតមែន ប៉ុន្តែស្ថាបនិករបស់ក្រុមហ៊ុនមួយនេះបានលើកឡើងថា ក្រុមហ៊ុន Samsung ពិតជាអាចប្រយុទ្ធប្រឆាំងរាល់បញ្ហាដែលកំពុងប្រឈមដោយជោគជ័យជាមិនខាន។
ប្រសិនបើយើងក៏ឡេកទៅមើលទីផ្សានាឆ្នាំ២០២៤ វាត្រូវបានក្រុមអ្នកជំនាញជាច្រើនបាននិយាយថាតម្រូវការនឹងងើបឡើងមកវិញជាបណ្តើរៗ ហេតុដូច្នេះហើយ Samsung នៅតែមានសង្ឈឹម ។ ម្យ៉ាងទៀតក្រុមអ្នកវិភាគក៏បានសង្កេតឃើញថា នៅដើមឆ្នាំ២០២៤ Samsung ហាក់ដូចជាមានសន្ទុះឡើងមកវិញបន្តិច បន្ទាប់ពីខ្លួនប្រកាសពីមុខងារ AI ថ្មីរបស់ខ្លួននោះ។
ក្រុមហ៊ុន Samsung បានរំពឹងទុកទៀតថា ប្រាក់ចំណូលនៅក្នុងឆមាសទីមួយនៃឆ្នាំ 2024 អាចនឹងបង្ហាញពីការប្រសើរឡើងក្នុងកម្រិតមធ្យមថែមទៀតផង ហើយការកើនឡើងនោះនឹងបន្តរហូតដល់ឆមាសទីពីរនៃ ឆ្នាំ២០២៤ ផងដែរ។