ហុងកុងដែលធ្លាប់តែល្បីថា ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងកំពង់ផែពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់ពិភពលោក គឺធ្លាប់បានទទួលនូវការកើនឡើងប្រមាណ 3.2% កាលពីក្នុងឆ្នាំ 2023 ប្រសិនបើយើងគិតត្រឹមពីការងើបឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩។ ក្រុមអ្នកជំនាញខាងសេដ្ឋកិច្ចបានរំពឹងទុកថា វិស័យអចលនទ្រព្យរបស់ទីក្រុងមួយនេះអាចនឹងនៅទ្រឹង ហើយចំណែកឯការនាំចេញវិញនឹងមានការធ្លាក់ចុះជាបន្តបន្ទាប់។
បើយោងតាមការចុះផ្សាយរបស់ Forbes កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានសរសេរថា សន្ទស្សន៍នៅក្នុងទីផ្សាភាគហ៊ុនដ៏បំផុតរបស់ហុងកុងដែលមានឈ្មោះថា Hang Seng បានបង្ហាញថា ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីទាំង 50 របស់ហុងកុងបានធ្លាក់ចុះរហូតដល់ទៅ 9% ឬស្មើនឹង 296 ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ជាសរុប នៅក្នុងបញ្ជីឈ្មោះសមាជិកទាំង 30 នាក់ វាត្រូវបានគេមើលឃើញថា ទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីទាំងនោះគឺសុទ្ធសឹងតែធ្លាក់ចុះ បូករួមទាំងលោក Li Ka-shing ដែលជាអ្នកវិនិយោគកំពង់ផែម្នាក់ដ៏ធំបំផុត និងជាអ្នកអភិវឌ្ឍន៍ ព្រមទាំងជាប្រតិបត្តិករនៃអ្នកលក់រាយផ្នែកសុខភាព និងសម្រស់ដ៏ធំបំផុតនៅអាស៊ី និងអឺរ៉ុបដ៏ដោយ។លោក Li Ka-shing គាត់គឺជាមហាលសេដ្ឋីលេខមួយរបស់ហុងកុងម្នាក់ ហើយក៏ជាលំដាប់ថ្នាក់ទី ៣៣ នៅក្នុងពិភពលោកដែរនោះ គាត់ត្រូវបានគេធ្វើកំណត់សម្គាល់ថា លោក Li តែងតែរក្សាតំណែងរបស់ខ្លួនឲ្យនៅថេរជាច្រើនឆ្នាំកន្លងមកហើយ តែក្នុងរបាយការណ៍ចុងក្រោយនេះ លោកក៏នៅតែជួបការធ្លាក់ចុះនៃទ្រព្យសម្បត្តិរបស់ខ្លួនយ៉ាងតិចក៏ 36.2 ពាន់លានដុល្លារដែរ។
ទន្ទឹមនឹងនោះ ទស្សនាវដ្តីក៏បានចាប់អារម្មណ៍ទៅលើមហាសេដ្ឋីអចលនទ្រព្យផ្សេងមួយទៀត គឺលោក Lee Shau Kee នៅតែឈរនៅលេខ 2 ទោះបីជាទ្រព្យសម្បត្តិសុទ្ធរបស់គាត់ក៏ធ្លាក់ចុះដល់ 27 ពាន់លានដុល្លារ។ ភាគហ៊ុនរបស់ Henderson Land របស់គាត់ បានធ្លាក់ចុះប្រមាណ 30% នៅក្នុងទីផ្សារ បើទោះបីជាបច្ចុប្បន្នហុងកុងបានទទួលនូវភ្ញៀវទេសចរណ៍ល្អប្រសើរជាងមុនក៏ពិតមែន តែចំពោះអាជីវកម្មសណ្ឋាគាររបស់លោកក៏អាចទទួលបាននូវការកើនឡើងភ្លាមៗនោះឡើយ។
យ៉ាងណាមិញសម្រាប់មហាលសេដ្ឋីដែលឈរនៅលេខរៀង 3 នៃហុងកុង គាត់គឺជាមហាសេដ្ឋីអចលនទ្រព្យនិងគ្រឿងអលង្ការដែលមានឈ្មោះថា Henry Cheng ។ លោកគឺជាមហាលសេដ្ឋីម្នាក់ ដែលបានថយចុះនៃទ្រព្យសម្បត្តិសុទ្ធប្រហែលជិត 7 ពាន់លានដុល្លារ ហើយប្រសិនបើយើងគិតទាំងក្រុមគ្រួសាររបស់លោកវិញនោះ ការធ្លាក់ចុះនោះប្រហែលជា 22.1 ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ។
គួរបញ្ជាក់ថា ចំពោះបញ្ជីចងក្រងខាងលើនេះផងដែរ វាត្រូវបានរៀបរៀងដោយក្រុមអ្នកជំនាញរបស់ Forbes ព្រមទាំងក្រុមអ្នកយកព័ត៌មានបុគ្គលជាច្រើននាក់ ក្រុមអ្នកវិភាគ ទីភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធ ក្រុមអ្នកសរសេរទិន្នន័យរបស់ភាគហ៊ុន ការប្រមូលទិន្នន័យពីមូលដ្ឋាន និងឯកសារពីប្រភពផ្សេងៗជាច្រើនទៀត។ យ៉ាងណាមិញសម្រាប់ទ្រព្យសម្បត្តិសុទ្ធ និងទួរលេខដែលបង្ហាញខាងលើ វាត្រូវបានក្រុមការងារ Forbes ផ្អែកលើតម្លៃភាគហ៊ុន និងអត្រាប្តូរប្រាក់គិតត្រឹមថ្ងៃបិទទីផ្សារនៅថ្ងៃទី 2 ខែកុម្ភៈ ហើយចំពោះតម្លៃសុទ្ធគឺយើងគិតទៅតាមពេលវេលាជាក់ស្តែងនៅលើ Forbes.com ដែលអាចឆ្លុះបញ្ចាំងពីការវាយតម្លៃផ្សេងៗគ្នាតិចតួច។
ចំពោះរបាយការនៅក្នុងក្រុមហ៊ុនឯកជនគឺត្រូវបានគេវាយតម្លៃដោយប្រើសមាមាត្រហិរញ្ញវត្ថុ និងការប្រៀបធៀបផ្សេងទៀតជាមួយក្រុមហ៊ុនស្រដៀងគ្នាដែលត្រូវបានជួញដូរជាសាធារណៈ។ បញ្ជីនេះក៏អាចរួមបញ្ចូលពលរដ្ឋបរទេសដែលមានអាជីវកម្ម លំនៅដ្ឋាន ឬទំនាក់ទំនងផ្សេងទៀតជាមួយទីក្រុង ឬពលរដ្ឋដែលមិនរស់នៅក្នុងទីក្រុង ផងដែរ។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ក្រុមការងារ Forbes ក៏មានទំនាក់ទំនងជាមួយនិងអាជីវកម្មសំខាន់ៗ នៅក្នុងពិភពលោកដូចគ្នាដែរ។ សម្រាប់អ្នកកែសម្រួលរក្សាសិទ្ធិក្នុងការកែប្រែព័ត៌មានណាមួយ ឬដកចេញនូវបញ្ជីរាយនាមណាមួយ ប្រសិនយើងទទួលបាននូវការធ្វើបច្ចុប្បន្នភាព ឬដោយសារព័ត៌មានថ្មីណាមួយដែលជឿជាក់បាន។