តើមានមូលហេតុអ្វីខ្លះ ដែលជំរុញឱ្យមាសកាន់តែមានតម្លៃ?
មាសគឺជាធាតុដ៏កម្រមួយដ៏មានតម្លៃ ហើយវាក៏ត្រូវបានមនុស្សជាច្រើននៅក្នុងពិភពលោក បានកែច្នៃវាមកធ្វើជាកាក់ ឬក៏យកមកធ្វើជាគ្រឿងអលង្ការជាដើម។
បើយោងតាមការចុះផ្សាយពី investopedia កាលពីដើមខែកុម្ភៈនេះបានឲ្យដឹងថា បច្ចុប្បន្នមាសមួយអោន គឺមានតម្លៃច្រើនជាង $1,870 ទៅទៀត។ ប្រភពមួយនេះបាននិយាយទៀតថា ថ្វីត្បិតតែមាសធ្លាប់បានធ្លាក់ចុះកាលពីខែមេសា ២០២២ ក៏ពិតមែន ប៉ុន្តែវាក៏នៅតែអាចឡើងថ្លៃមកវិញបាន។ បើយោងតាមការសិក្សាមួយបាននិយាយថា មាសគឺជាវត្ថុដែលនឹងកាន់តែមានតម្លៃនៅថ្ងៃអនាគត។ ជាកំណត់សម្គាល់មួយ នៅអ្វីដែលក្រុមអ្នកជំនាញបានគេចាប់អារម្មណ៍ខ្លាំងនើគឺនៅក្នុងរយៈពេល ៥០ ចុងក្រោយនេះ គឺបន្ទាប់ពីមាសនៅតែបន្តឡើងថ្លៃ ហើយតម្លៃរបស់វានឹងកាន់តែកើនឡើងបន្តទៀតដោយអាស្រ័យទៅតាមពេលវេលា។
មានឯកសារជាច្រើនបានសរសេរថា មាសគឺជាទុនបម្រុងរបស់ធនាគារកណ្តាល
ប្រភពដដែលនេះបាននិយាយទៀតថា ធនាគារកណ្តាល គឺមានទួនាទីគ្រប់គ្រងទៅលើរូបិយប័ណ្ណ និងមាសនៅក្នុងទុនបម្រុងរបស់ខ្លួន។ នៅពេលដែលធនាគារកណ្តាលធ្វើពិពិធ កម្មទុនបំរុងរូបិយវត្ថុ របស់ពួកគេ (ឆ្ងាយពី រូបិយប័ណ្ណក្រដាស នៅពេលនោះពួកគេនឹងប្រមូលទុកមាសវិញម្តង) ហើយតម្លៃមាស វានឹងកើនឡើង ព្រោះថាមានប្រទេសជាច្រើននៅក្នុងពិភពលោក បានរក្សាទុកនៅទុនបំរុងរបស់ខ្លួនជាមាសកាន់តែច្រើនដូចគ្នា។
បើយោងតាមរយៈអត្ថបទមួយដែលសរសេរដោយ Bloomberg បានរាយការណ៍ថា ធនាគារកណ្តាលពិភពលោក គឺកំពុងតែប្រមូលទិញមាសឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន គឺចាប់តាំងពីសហរដ្ឋអាមេរិកធ្លាប់បានបោះបង់ចោលនៅ ស្តង់ដារមាស ក្នុងឆ្នាំ 1971។
យ៉ាងណាមិញបន្ទាប់ពីការធ្លាក់ចុះនៃការទិញមាសរបស់ធនាគារកណ្តាលក្នុងឆ្នាំ 2020 ល្បឿននៃការទិញមាសក៏បានកើនឡើងមកវិញម្តងទៀតនៅឆ្នាំ 2021។ ម្យ៉ាងទៀតនៅក្នុងណត់ត្រាមួយផ្សេងទៀតក៏បានសរសេរទៀតថា បន្ទាប់ពីរយៈពេលជាង 50 ឆ្នាំកន្លងមក ចំនួនអ្នកដែលបានទិញមាសគឺបានកើនឡើងខ្ពស់ជាងគេ គឺនៅក្នុងឆ្នាំ 2022 គឺនៅពេលដែលធនាគារកណ្តាលរបស់ Türkiye បានសម្រុកទិញមាសខ្លាំងជាងគេ ហើយបន្ទាប់មក Uzbekistan ឥណ្ឌា និងប្រទេសកាតាជាដើម។
តើលោកអ្នកធ្លាប់មានចម្ងល់ទេថា តើមាសមានទំនាក់ទំនងយ៉ាងណាខ្លះជាមួយនឹងប្រាក់ដុល្លារអាមេរិក?
តម្លៃនៃមាស ជាទូទៅគឺមានទំនាក់ទំនងផ្ទុយគ្នាទៅនឹងតម្លៃនៃ ប្រាក់ដុល្លារអាមេរិក ដោយសារតែលោហៈធាតុមួយប្រភេទនេះត្រូវបានគេកំណត់តម្លៃជាគោលជាមួយនឹងប្រាក់ដុល្លារ។
កាលណាគេចង់ឲ្យប្រាក់ដុល្លារអាមេរិកកាន់តែរឹងមាំ អាមេរិកនឹងមាននិន្នាការថែររក្សាតម្លៃមាសឱ្យទាបជានិច ខណៈពេលដែល ប្រាក់ដុល្លារអាមេរិកកំពុងតែទន់ខ្សោយ។ តែផ្ទុយទៅវិញ នៅពេលដែលមាសធ្លាក់ថ្លៃ គឺមានមនុស្សជាច្រើនបានឆ្លៀតឳកាសសម្រុកទិញមាស ហើយវាក៏ជាកក្តាដែលជំរុញឱ្យតម្លៃមាសឡើងខ្ពស់យ៉ាងឆាប់រហ័សផងដែរ។
ជាលទ្ធផល មាសបានដើរទន្ទឹមគ្នាជាមួយនឹងអតិផរណា។ អតិផរណាបានកើតឡើង នៅពេលដែលតម្លៃទំនិញនៅក្នុងទីផ្សាបានកើនឡើង ហើយតម្លៃនៃប្រាក់ដុល្លារក៏បានធ្លាក់ចុះ។ ហេតុដូច្នេះហើយទើបមានមនុស្សជាច្រើនតែងតែយល់ថា នៅពេលដែល អតិផរណា កើនឡើង តម្លៃមាសក៏កើនឡើងដូចគ្នាដែរ។
investopedia បានសរសេរទៀតថា សម្រាប់គ្រឿងអលង្ការដែលធ្វើឡើងពីមាស គឺមានប្រហែល 44% ប៉ុណ្ណោះនៃតម្រូវការទីផ្សាកាលពីឆ្នាំ 2022 នេះបើយោងតាម ក្រុមប្រឹក្សាមាសរបស់ពិភពលោក ។ ប្រភពមួយនេះបានបង្ហាញទៀតថា ចំពោះប្រទេសដែលនិយមប្រើប្រាស់គ្រឿងអលង្ការពីមាសច្រើនជាងគេបំផុត គឺមានដូចគ្នាប្រទេសឥណ្ឌា ចិន និងសហរដ្ឋអាមេរិក។ ប្រភពដដែលមួយនេះបាននិយាយបន្តថា ប៉ុន្តែក្នុងចំណោមនៃតម្រូវការខាងលើនេះ វាក៏មាន 7.5% នៃតម្រូវការសរុបវាត្រូវបានគេសន្មតថា មាសវាត្រូវបានគេយកទៅប្រើប្រាស់ជាមួយនឹងផ្នែកឧស្សាហកម្មបច្ចេកវិទ្យាទៅវិញទេ។ ព្រោះថាមាស គឺជាលោហៈធាតុមួយ ដែលត្រូវបានគេយកទៅប្រើប្រាស់យ៉ាងទូលំទូលាយជាមួយនឹងការផលិតឧបករណ៍វេជ្ជសាស្ត្រដូចជា stents និងគ្រឿងអេឡិចត្រូនិចជាដើម តួរយ៉ាងដូចជាបន្ទះឈីប ជាដើម។
ជាទូទៅមាស វាត្រូវបានក្រុមអ្នកសេដ្ឋកិច្ចជាច្រើននៅក្នុងពិភពលោកបានឲ្យនិយមន័យថា មាសអាចដើរតួរជាអ្នកផ្គត់ផ្គង់ ផង និងជាតម្រូវការផង ។ មានន័យថា នៅពេលដែលតម្រូវការនៃការប្រើប្រាស់សម្រាប់គ្រឿងអលង្ការ និងគ្រឿងអេឡិចត្រូនិចកាន់តែកើនឡើង) តម្លៃមាសក៏កើនឡើងដូចគ្នាដែរ។
តម្លៃនៃមាសគឺបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្រ្តនៃអរិយធម៌របស់មនុស្សជាយូយាណាស់មកហើយ។ តម្លៃនៃមាស បានកើនឡើង នៅពេលដែលសង្គម បានពឹងផ្អែកទៅលើវាជាចម្បង។
ប៉ុន្តែបើទោះជាយ៉ាងនេះក្តី តម្លៃរបស់មាសក៏មានកាប្រែប្រួលដដែល ពេលខ្លះវាក៏អាចឡើងថ្លៃ ហើយពេលខ្លះវាក៏បែរជាធ្លាក់ថ្លៃទៅវិញ។ នេះដោយសារតែមាស គឺត្រូវបានគេកំណត់តម្លៃគោលជាប្រាក់ដុល្លារ ហេតុដូច្នេះហើយ នៅពេលដែលប្រាក់ដុល្លារអាមេរិកកាន់តែរឹងមាំ តម្លៃរបស់មាសក៏បានធ្លាក់ចុះ។ អត្រាអតិផរណាមួយដែលពិតប្រាកដ វាមិនមែនអាស្រ័យទៅលើតម្លៃរបស់មាសតែមួយមុខនោះទេ។ ហើយចំនែកឯការទិញមាសដោយធនាគារកណ្តាលវិញ វាក៏មិនមែនជាមូលហេតុចម្បងទាំងស្រុងដែលជះឥទ្ធិពលទៅលើការឡើងថ្លៃនៃមាសនោះដែរ យើងត្រូវដឹងថា ប្រសិនបើតម្រូវការនៃមាសកាន់តែកើនឡើង នោះវានិងកាន់តែមានតម្លៃ។