មានក្រុមអ្នកវិទ្យាសាស្ត្រមួយចំនួនបាននិយាយថា វាលខ្សាច់ Lala Lallia នៅប្រទេសម៉ារ៉ុក គឺមានអាយុកាលច្រើនជាង ១៣០០០ឆ្នាំ ទៅទៀត នេះបើយោងតាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៤។
ការយល់ដឹងពីអាយុកាលនៃវាលខ្សាច់ វាក៏បានជួយឲ្យក្រុមអ្នកវិទ្យាសាស្ត្រអាចយល់ដឹងបន្ថែមទៀតអំពីខ្សល់ដែលនៅទីនោះផងដែរ។ ម្យ៉ាងទៀតវាក៏បានជួយឲ្យយើងយល់ដឹងអំពីមូលហេតុនៃការកើតនៃវាលខ្សាច់ទាំងនោះថែមទៀតផង។ បើយោងតាមរយៈលោកសាស្ត្រាចារ្យ Geoff Duller នៅសាកលវិទ្យាល័យ Aberystwyth ដែលបានបោះពុម្ពផ្សាយការស្រាវជ្រាវជាមួយសាស្រ្តាចារ្យ Charles Bristow នៅសាកលវិទ្យាល័យ Birkbeck មានប្រសាសន៍ថា៖ ភ្នំវាលខ្សាច់ Lala Lallia (ឈ្មោះជនជាតិដើម Amazigh វាមានន័យថា វាគឺជាចំណុចដ៏ពិសិដ្ឋមួយដែលមានកំពស់ខ្ពស់បំផុត) ហើយវាគឺមានទីតាំងស្ថិតនៅសមុទ្រខ្សាច់ Erg Chebbi នៃភាគអាគ្នេយ៍របស់ប្រទេសម៉ារ៉ុក ដែលមានកំពស់ប្រមាណ 100 ម និងមានទទឹង 700 ម៉ែត្រ។
បើយោងទៅតាមការសិក្សាស្រាវជ្រាវពីក្រុមអ្នកជំនាញរបស់លោកបានឲ្យដឹងទៀតថា ភ្នំវាលខ្សាច់មួយនេះ គឺវាបានឈប់លូតលាស់ប្រហែលជានៅ 8,000 ឆ្នាំដំបូង ហើយបន្ទាប់មកទៀតវាក៏បានពង្រីកខ្លួនម្តងទៀតយ៉ាងឆាប់រហ័ស គឺក្នុងរយៈប្រហែលជាប៉ុន្មានពាន់ឆ្នាំមុន។
លោកបានបន្ថែមថា “ការរកឃើញទាំងនេះ ប្រហែលជានឹងធ្វើឱ្យមានមនុស្សជាច្រើនបានភ្ញាក់ផ្អើល នៅពេលដែលយើងអាចមើលឃើញពីរបៀបដែលភ្នំដ៏ធំសម្បើមនេះបានកកើតយ៉ាងឆាប់រហ័ស ម្យ៉ាងទៀតវាក៏កំពុងតែធ្វើដំណើរឆ្លងកាត់វាលខ្សាច់ប្រហែល 50 សង់ទីម៉ែត្រក្នុងមួយឆ្នាំថែមទៀតផង” ។
ការពង្រីខ្លួននៃភ្នំខ្សាច់ដ៏ធំនេះផងដែរ ក្រុមអ្នកវិទ្យាសាស្ត្របានប្រើវិធីសាស្រ្តគណនា ដោយជ្រើរើសយកគ្រាប់ខ្សាច់នៃភ្នំដែលកកើតចុងក្រោយគេ ព្រោះវាជាគ្រាប់ខ្សាច់ដែលបានប៉ះពាល់នឹងពន្លឺថ្ងៃចុងក្រោយ។
លោកសាស្រ្តាចារ្យ Duller បានពិពណ៌នាអំពីខ្សាច់ប្រភេទនោះថាជា “ថ្មដែលអាចមានសមត្ថភាពសាកថ្មបានតិចតួច” ។ ព្រោះថាពួកវាអាចរក្សាទុកថាមពលនៅក្នុងគ្រីស្តាល់ដែលកើតចេញពីវិទ្យុសកម្មនៅក្នុងបរិយាកាសធម្មជាតិបានដោយខ្លួនឯង។
លោកសាស្ត្រាចារ្យបានមានប្រសាសន៍បន្ថែមទៀតថា កាលណាខ្សាច់ត្រូវបានកប់នៅក្រោមដីកាន់តែយូរ នោះកម្រឹតនៃវិទ្យុសកម្មរបស់និងកាន់តែមានផលប៉ះពាល់ តែចំពោះថាមពលរបស់វាវិញនិងមានកាន់តែច្រើន។
នៅពេលដែលខ្សាច់មួយប្រភេទនោះត្រូវបានគេលាតត្រដាងនៅក្នុងមន្ទីរពិសោធន៍ ពួកវាក៏បញ្ចេញថាមពលក្នុងទម្រង់មួយដែលស្រាលបំផុត ហើយនៅពេលនោះអ្នកវិទ្យាសាស្ត្រគឺពិតជាអាចគណនាអាយុរបស់វាបាន។
លោកសាស្ត្រាចារ្យ Duller និយាយថា “នៅក្នុងមន្ទីរពិសោធន៍ងងឹតរបស់យើង យើងឃើញពន្លឺពីគ្រាប់ខ្សាច់ទាំងនេះយ៉ាងច្បាស់។ នៅពេលដែលពន្លឺរបស់វាកាន់តែភ្លឺ នោះមានន័យថាគ្រាប់ខ្សាច់មួយប្រភេទនោះគឺមានអាយុកាន់តែចាស់ ដែលធ្វើឲ្យយើងអាចសន្មត់ថា គ្រាប់ខ្សាច់ប្រភេទនោះគឺធ្លាប់បានកប់ក្រោមដីជាយូយាណាស់មកហើយ”។ លោកសាស្ត្រាចារ្យ Duller ពន្យល់ថា ប្រសិនបើយើងចង់ឡើងទៅលើភ្នំខ្សាច់សាស្ត្រាចារ្យ Geoff Duller វាពិតជារឿងមួយដែលលំបាកខ្លាំងណាស់។ គាត់បាននិយាយទៀតថា “នៅពេលអ្នកឡើង អ្នកប្រាកដជាយល់ថាខ្លួនរបស់អ្នកហាក់ដូចជាមានអ្វីមករុញច្រានឲ្យត្រឡប់មកវិញ។ ប៉ុន្តែប្រសិនបើយើងអាចធ្វើបាន វាពិតជារឿងដែលមានតម្លៃព្រោះថាទេសភាពនៅលើកំពូលភ្នំមានរូបរាងស្រស់ស្អាតនិងប្លែកអារម្មណ៍” ។