Blue Lagoon របស់អ៊ីស្លង់បានប្រកាសជម្លៀសប្រជាជន និងភ្ញៀវទេសចរ មុនការផ្ទុះភ្នំភ្លើងបានខិតជិតមកដល់

The Blue Lagoon វាគឺជាកន្លែង ស្ប៉ា កំដៅមួយដែលល្បីជាងគេបំផុតនៅក្នុងពិភពលោក។ The Blue Lagoon  គឺជាកន្លែងស្ប៉ាមួយដែលមានទីតាំងស្ថិតនៅក្នុងវាលកម្អែភ្នំភ្លើងមួយ ដែលមានចម្ងាយប្រហែល 5 គីឡូម៉ែត្រ (3.1 ម៉ាយ) ពី Grindavík គឺនៅពីមុខភ្នំ Þorbjörn នៅលើ ឧបទ្វីប Reykjanes ហើយវាគឺជាទីតាំងមួយដែលអំណោយផលសម្រាប់ថាមពលកំដៅក្នុងភពផែនដី។

តាមដានយើងតាមរយៈ Telegram CPN Daily

តើមានមូលហេតុអ្វីខ្លះ ដែលជម្រុញឲ្យភ្ញៀវទេសចរណ៍ជុំវិញពិភពលោក បានចាប់អារម្មណ៍ទៅទស្សនានៅទីនោះ បើទោះបីជាពួកគេដឹងថា ប្រទេសអីស្លង់អាចមានបាតុភូតធម្មជាតិកើតឡើងជាញឹកញាប់ក៏ដោយ?

អាងហែលទឹក The Blue Lagoon  វាគឺជាកន្លែងហែលទឹកមួដែលមានពណ៌ខៀវស្រង៉ាត់ គឺដោយសារតែនៅក្នុងទឹកនោះសម្បូរទៅដោយ ស៊ីលីកា។  ស៊ីលីកាគឺមានសមត្ថភាពបង្កើតឲ្យទឹកបឹងមានពណ៌សស្រទន់ ដែលជាហេតុធ្វើឲ្យអ្នកដែលបានងូតទឹកមានអារម្មណ៍ថា បឹងមួយនេះគឺពិតជាអស្ចារ្យ ព្រោះថាពួកគេអាចត្រាំក្នុងទឹកក្តៅមួយដែលមានសីតុណ្ហភាពជាមធ្យម ៣៧-៣៩°C (៩៩-១០២°F)។ 

យ៉ាងណាមិញចំពោះលក្ខខណ្ឌក្នុងការចូលទៅអាងហែលទឹកមួយនេះ គឺតម្រូវឲ្យភ្ញៀវទាំងអស់ងូតទឹកសម្អាតខ្លួនឲ្យបានស្អាតជាមុនសិន បន្ទាប់មកទើបពួកគេអាចចូលទៅស្ប៉ាកំដៅបានដោយមិនស្លៀកសម្លៀកបំពាក់។ 

តែបើទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៤ ទីភ្នាក់ងាររបស់ CNN បានរាយការណ៍ថា ប្រទេសអ៊ីស្លង់ បានជម្លៀសមនុស្សទាំងអស់ចេញពី Blue Lagoon គឺបន្ទាប់ពីអាជ្ញាធរនៅទីនោះបានរាយការណ៍ថា តំបន់មួយចំនួននៅក្បែរនោះបានជួបនឹងការរញ្ជួយដី ហើយការរញ្ជួយដីនោះក៏ត្រូវបានក្រុមអ្នកជំនាញបានលើកឡើងថា វានឹងមានបន្ទុះភ្នំភ្លើងមកកដល់នាពេលឆាប់ៗនេះ។

គួរបញ្ជាក់ថាអ៊ីស្លង់ គឺប្រទេសមួយដែលមានបន្ទុះភ្នំភ្លើងញឹកញាប់ជាងគេបំផុតនៅលើភពផែនដី។ ព្រោះថាក្នុងតំបន់ ឧបទ្វីប Reykjanes គឺត្រូវបានគ្របដណ្ដប់ដោយជ្រលងភ្នំប្រេះស្រាំ ជាមួយនឹងវាលកម្អែលភ្នំភ្លើងច្រើនជាងគេ។

Reporter:
scroll to top