ឥណ្ឌា​ ចាត់​វិធានការ​អនុវត្ត​ច្បាប់​ក្នុងការកំណត់ទៅលើសញ្ជាតិកាន់តែតឹងរឹង ហើយថែមទាំងមិន​រាប់​បញ្ចូល​អ្នក​កាន់​សាសនា​ឥស្លាមថែមទៀតផង

ប្រទេស​ឥណ្ឌា​បាន​ប្រកាស​ពី​ការធ្វើវិសោធនកម្មច្បាប់​ដែលខ្លួនបានសរសេរថា រដ្ឋាភិបាលនិង​អនុវត្ត  ​ច្បាប់​កំណត់លើសញ្ជាតិដ៏តឹងរឹង ដោយក្នុងនោះពួកគេមិន​រាប់​បញ្ចូល​អ្នក​កាន់​សាសនា​ឥស្លាមនោះឡើយ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃទី ១២​ ខែមីនា ឆ្នាំ ២០២៤។

តាមដានយើងតាមរយៈ Telegram CPN Daily

ក្រសួងកិច្ចការផ្ទៃក្នុងរបស់ឥណ្ឌាបានប្រកាសពីច្បាប់កែតម្រូវថ្មីរបស់ខ្លួនកាលពីថ្ងៃច័ន្ទ គឺនៅមុនពេលការបោះឆ្នោតសកលកំពុងតែខិតជិតមកដល់ ពោលគឺនៅពេលដែលនាយករដ្ឋមន្ត្រី Narendra Modi កំពុងតែស្វែងរកអាណត្តិទីបីដើម្បីបន្តអំណាច។

ការធ្វើវិសោធនកម្មទៅលើច្បាប់ដែលស្តីពីសញ្ជាតិ យើងអាចចាត់ទុកថា វាគឺជាការពន្លឿនដល់ជនអន្តោប្រវេសន៍ដើម្បីទទួលបាននូវសញ្ជាតិមួយស្របច្បាប់ ប៉ុន្តែក្នុងនោះរាជរដ្ឋាភិបាលរបស់ឥណ្ឌាមិនលើកទឹកចិត្តដល់អ្នកកាន់សាសនាមូស្លីមនោះដែរ។ 

ច្បាប់​ចម្រូងចម្រាស​នឹង​អនុវត្ត​ចំពោះ​ជន​ជាតិ​ភាគតិចដែលមានការបែងចែក​សាសនា វា​ហាក់ដូចជា​ធ្វើ​ទុក្ខបុកម្នេញ​ទៅលើ​មូលដ្ឋាន​សាសនាខ្លាំងជាងគេ។ តើវាអាចទៅរួចដែរឬទេ ដែរមានពាក្យចចាមរ៉ាមជាច្រើនបាននិយាយថា ច្បាប់មួយនេះត្រូវបានសភាអនុម័តដោយសារតែលោក Narendra Modi ជាអ្នកជាតិនិយមហិណ្ឌូ?

តែបើទោះជាយ៉ាងនេះក្តី ច្បាប់មួយនេះគឺត្រូវបានគណបក្សប្រឆាំងព្យាយាមតវ៉ាជាខ្លាំង ដោយពួកគេបានអះអាងថា ឥណ្ឌាមិនមែនជាប្រទេសដែលគោរពតាមច្បាប់រដ្ឋធម្មនុញ្ញពិតប្រាកដឡើយ តើពួកគេចាត់ទុកជនជាតិឥស្លាមចំនួន 200 លាននាក់ដែលរស់នៅក្នុងប្រទេសឥណ្ឌានេះជាអ្វី?

ក្រុមអ្នករិះគន់ជាច្រើនបានលើកឡើងថា ច្បាប់មួយ វាគឺជារបៀបដែលបង្ហាញពីចិត្តគំនិតរបស់លោក Modi និងគណបក្សជាតិនិយមហិណ្ឌូ Bharatiya Janata Party (BJP) ព្រោះថារបៀបវារៈរបស់ពួកគេគឺដឹងថា ជនជាតិឥណ្ឌាដែលកាន់សាសនាហិណ្ឌូគឺមានច្រើនជាង1.3 ពាន់លាននាក់ទៅទៀត ហេតុដូច្នេះហើយបើធៀបនិងជនជាតិ ម៉ូស្លីម ពួកគេនិងទទួលបាននូវការគាំទ្រច្រើនចំពោះសន្លឹកឆ្នោត  ។

នៅក្នុងពាក្យមួយឃ្លាដែលគណបក្សកាន់អំណាចក្នុងប្រទេសឥណ្ឌា តែងតែនិយាយនោះ គឺឥណ្ឌាជាប្រទេសហិណ្ឌូ។

ប្រសិនបើយើងរំលឹកឡើងមកវិញ ចាប់តាំងពីការឡើងកាន់អំណាចរបស់លោក Modi ជិតមួយទស្សវត្សរ៍មុនមក នៅពេលនោះមានអ្នករិះគន់ជាច្រើនបាននិយាយថា សីលធម៌ដែលបង្កើតខាងលោកិយ និងលទ្ធិប្រជាធិបតេយ្យដ៏បំផុតរបស់ពិភពលោកកំពុងតែដួលរលំជាបណ្តើរៗហើយ។ រាល់ការរិៈគុន ការបង្ហាញពីអារម្មណ៍ដែលប៉ះពាល់ទៅលើការដឹកនាំរបស់នាយករដ្ឋមន្ត្រីឥណ្ឌា គឺពួកគេតែងតែបាននូវការចាប់ពិរុទ្ធ និងការដាក់ទណ្ឌកម្មជានិច្ច។

ក្រោមការដឹកនាំ របស់ នាយករដ្ឋមន្ត្រី Narendra Modi ជិត១ ទស្សវត្សន៍កន្លងមកនេះ ឥណ្ឌាគឺពោលពេញទៅដោយការបែងចែក ឋានៈ និងសាសនា។ ការគ្រប់គ្រងរបស់ លោកNarendra Modi វាបានធ្វើឲ្យប្រជាជនមូស្លីមជនជាតិភាគតិចមានតែការឈឺចាប់ ជាពិសេសនៅពេលដែលោកបានសម្ពោធប្រាសាទហិណ្ឌូដ៏ធំមួយនៅលើទីតាំងរបស់វិហារអ៊ីស្លាម។

Reporter:
scroll to top