យន្តហោះ Boeing 737-800 បានធ្លាក់គម្របម៉ាស៊ីន ហើយមកប៉ះនឹងស្លាបរបស់យន្តហោះក្នុងកំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុង Houston

យន្តហោះ Boeing 737-800  ដែលដំណើរការដោយក្រុមហ៊ុន Southwest Airlines បានធ្វើដំណើរទៅកាន់ទីក្រុង Houston បានត្រឡប់មកអាកាសយានដ្ឋានអន្តរជាតិ Denver វិញ ដោយសុវត្ថិភាព គឺមិនមានការស្លាប់និងរងរបួសនោះទេ បើទោះបីជាគម្របម៉ាស៊ីនរបស់យន្តហោះបានធ្លាក់ ទៅប៉ះនឹងស្លាបរបស់យន្តហោះក៏ដោយ នេះបើយោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធ។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមការចុះផ្សាយពីភ្នាក់ងារសារព័ត៌មាន CNN បានរាយការថា ក្នុងកំឡុងពេលដែលយន្តហោះម៉ាក Boeing 737-800  បានធ្វើដំណើរចាកចេញពីទីក្រុង Denver ទៅកាន់ទីក្រុង Houston ស្រាប់តែមួយសន្ទុះក្រោយមកអ្នក​ដំណើរ និង​អ្នក​បម្រើ​លើ​យន្តហោះ​ជា​ច្រើន​នាក់​បាន​ឮ​សំឡេងដូចជាមានអ្វីម្យ៉ាងបានមកបុកស្លាបរបស់យន្តហោះ។

ប្រភពដដែលបាននិយាយទៀតថា ជាធម្មតាការចំណាយពេលសម្រាប់ការហោះហើរពីទីក្រុង Denver ទៅកាន់ទីក្រុង Houston ឬពី ទីក្រុង Houston ទៅកាន់ទីក្រុង Denver គឺចំណាយពេលត្រឹមតែ ៣ ម៉ោងតែប៉ុណ្ណោះ ដោយធ្វើការហោះហើរក្នុងរយៈកំពស់ប្រមាណ 10,000 ហ្វីត។ យ៉ាងណាមិញសម្រាប់ ឧប្បតិវហេតុដែលបានកើតឡើងនៅវេលាម៉ោងម៉ោង 7 និង 49 នាទីព្រឹកម៉ោងក្នុងស្រុក ខាងក្រុមការងាររបស់ក្រុមហ៊ុន Southwest Airlines ក៏សូមអធ្យាស្រ័យដល់ដំណើរចំពោះភាពរអាក់រអួលនៃការពន្យារពេលរបស់ពួកគេផងដែរ ដោយក្រុមហ៊ុនបានបញ្ជាក់ទៀតថា ក្រុមការងាររបស់ខ្លួនតែងតែយកចិត្តទុកដាក់ទៅលើសុវត្តិភាពខ្ពស់ជាងគេបំផុត។

គួររំលឹកថា យន្តហោះ Boeing 737-800  គឺធ្លាប់​បាន​គេ​ចាត់​ទុក​ថា វាគឺជាយន្តហោះមួយប្រភេទដែល​ស័ក្តិសម​ក្នុង​ការ​ហោះហើរជាងគេក្នុងចំណោមយន្តហោះទេសចរណ៍ នេះបើយោងតាម​កំណត់ត្រា​របស់ FAAក្នុង​ខែ​ឧសភា ឆ្នាំ ២០១៥ ។ តែបើទោះជាយ៉ាងណាក៏ដោយ ខាង FAA បានប្រកាសថា ខ្លួននិងបើកការស៊ើបអង្កេតជុំវិញករណីដែលបានកើតឡើងខាងលើនេះឲ្យបានច្បាស់លាស់។ ខាង FAA បាននិយាយទៀតថា នេះគឺជាបញ្ហាចុងក្រោយបង្អស់នៃ បញ្ហាមេកានិច ដែលកន្លងមកវាតែងតែញាំញីយន្តហោះ Boeing នៅទូទាំងក្រុមហ៊ុនអាកាសចរណ៍ជាច្រើនលើកក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ ខាង FAA បាននិយាយទៀតថា យើងនិងស្វែងរកមូលហេតុឲ្យបានច្បាស់លាស់ បើទោះបីជាក្រុមហ៊ុន Boeing ធ្លាប់បានប្រឈមមុខនឹងការត្រួតពិនិត្យជាច្រើនឆ្នាំ ជាពិសេសគឺបញ្ហាដែលទាក់ទងនឹងសុវត្ថិភាពនៃយន្តហោះរបស់ខ្លួន ក៏ដោយ។

Reporter:
scroll to top