យោងទៅតាមការហៅទូរស័ព្ទដែលស្ទាក់ចាប់ដោយ Military Intelligence (HUR) បានឱ្យដឹងថា កាធ្វេសប្រហែសរបស់មេដឹកនាំទីក្រុងម៉ូស្គូ គឺត្រូវបានគេយកទៅចែកចាយជាបន្តបន្ទាប់ ដោយស្តីពី ការគេចវែសនូវទំនួលខុសត្រូវរបស់លោកពូទីន លើទាហ៊ានរបស់ខ្លួនដែលបានបាត់បង់ជីវិតដោយសារការធ្វើសង្គ្រាមនៅលើទឹកដីប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន newsweek កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។
បើយោងទៅតាមការរាយការណ៍ដោយសម្ងាត់ពី HUR កាលពីថ្ងៃសុក្រ ពួកគេបានឮថា ថ្វីត្បិតតែខាងវិមានក្រឹមឡាំងបានរាយបញ្ជីឈ្មោះយុទ្ធជនដែលបានស្លាប់ ឬ “បាត់ខ្លួន” ដោយសារការធ្វើសង្គ្រាមក៏ពិតមែន តែមេដឹកនាំផ្តាច់ការរូបនេះមិនបានធ្វើតាមការសន្យារបស់ខ្លួននោះទេ បើទោះបីជាលោកពូទីនធ្លាប់បានប្រកាសក្តែងៗថា ខ្លួននឹងផ្តល់សំណងដល់ក្រុមគ្រួសាររបស់ជនគ្រោះ។
ប្រភពដដែលខាងលើបាននិយាយទៀតថា នៅក្នុងរបាយការណ៍ដែលខ្លួនទទួលបានពីយកការណ៍បានបង្ហាញទៀតថា រុស្ស៊ីនៅពេលនេះគឺកំពុងតែស្វែងរកស្ទើគ្រប់វិធីសាស្ត្រដើម្បីបញ្ចៀសនូវអ្វីជាការសន្យារបស់ខ្លួន ជាពិសេសនោះគឺការផ្តល់សំណងដល់គ្រួសាររបស់ទាហានខ្លួនដែលបានស្លាប់ ឬបាត់ខ្លួននៅក្នុងសង្គ្រាម។
គួររំឮកថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន លោកធ្លាប់បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីខែមករា ឆ្នាំ 2023 ដោយស្តីពីសន្យារបស់ខ្លួនជាមួយនិងទាហ៊ាន ដែលក្នុងនោះកិច្ចសន្យានោះបានសរសេរថា លោកសូមសន្យាថា លោកនឹងធ្វើការបង់ប្រាក់ឱ្យក្រុមគ្រួសាររបស់ទាហ៊ានខ្លួនដែលបានបាត់បង់ជីវិត ឬក៏បាត់ខ្លួន ក្នុងកំឡុងពេលធ្វើសង្គ្រាមជាមួយនិងប្រទេសអ៊ុយ ហើយប្រសិនបើមានទាហានណាម្នាក់បានជួបបញ្ហាដូចចែងលើ នោះលោកនឹងសងសំណងដល់ក្រុមគ្រួសារអ្នកស្លាប់ចំនួន 5 លានរូប្លែ ឬ 53,800 ដុល្លារសហរដ្ឋអាមេរិក។ ហើយប្រសិនបើក្នុងករណីដែលទាហ៊ានរបស់យើងរងរបួសនៅសមរភូមិ ដែលធ្វើឲ្យពួកគេបាត់បង់កាយសាមទាណាមួយនោះលោកនិងបង់ប្រាក់ចំនួន 3 លានរូប្លែ (32,280 ដុល្លារ) ។
តើការសន្យាវាគ្រាន់តែជាការលួងចិត្តមែនដែរឬទេ សម្រាប់ប្រទេសដែលប្រកាន់យកនូវរបបកុំម្មុយនីស?
កាលពីដើមខែមិថុនាឆ្នាំ 2023 គឺមានម្តាយរបស់ទាហានរុស្ស៊ីម្នាក់ដែលមានឈ្មោះថា Mikhail Cherkasov លោកស្រីបាននិយាយប្រាប់វិទ្យុអឺរ៉ុបសេរី / វិទ្យុសេរីភាព ថា លោកស្រីត្រូវបានទាហ៊ានម្នាក់ដែលរួមដំណើរជាមួយកូនគាត់នោះបានប្រាប់ថា កូនប្រុសរបស់អំស្រីត្រូវបានគេសម្លាប់ក្នុងសង្គ្រាមកាលពីដើមខែ។ តែបើទោះជាយ៉ាងណាក៏ដោយ ខាងយោធារបស់រុស្ស៊ីបានបញ្ជាឱ្យបុរសម្នាក់នោះចាកចេញពីសាកសពរបស់កូនប្រុសគាត់ដោយ មេទាហ៊ានរបស់រុស្ស៊ីបាននិយាយថា នៅលើសមរភូមិរបស់យើងគឺមិនមាន “ផលចំណេញ”ណាមួយនោះទេ ប្រសិនបើយើងនាំយកសាកសពទៅឲ្យក្រុមគ្រួសាររបស់គេ។
យ៉ាងណាមិញបើយោងតាមការរាយការណ៍ពីទីភ្នាក់ងារស៊ើបអង្កេតរុស្ស៊ីឯករាជ្យ Mozhem Obyasnit (យើងអាចពន្យល់បាន) បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានបោះពុម្ពកាលពីខែធ្នូថា ទាហានរុស្ស៊ីម្នាក់ទៀតដែលរងរបួសយ៉ាងធ្ងន់ធ្ងរនៅជួរមុខ តែចំពោះសំណងគឺគាត់បានទទួលត្រឹមតែ ការ៉ុតពីរធុង និងខ្ទឹមបារាំងមួយថង់ពីរដ្ឋាភិបាលតែប៉ុណ្ណោះ។
បើយោងទៅតាមការរៀបរាប់ពីភរិយារបស់ទាហានដែលរងគ្រោះនោះ លោកស្រី Irina Rybkina បានប្រាប់អ្នកសារព័ត៌មានថា ប្តីរបស់នាងមានការឈឺចាប់ខ្លាំង ហើយត្រូវការវះកាត់ជង្គង់ថែមទៀតផង ប៉ុន្តែអ្វីដែលគាត់ទទួលបានពីរដ្ឋាភិបាល គឺប្តីរបស់គាត់ត្រូវបានគេបញ្ជូនឱ្យត្រឡប់ទៅសមរភូមិវិញដោយគ្មានការព្យាបាល។