កូនប្រុសចំនួនបីនាក់របស់មេដឹកនាំក្រុមហាម៉ាស់គឺលោក Ismail Haniyeh ត្រូវបានគេសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដោយក្រុមយោធាអ៊ីស្រាអែល ហេតុការណ៍នេះគឺបានកើតឡើងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤។
បើយោងតាមរយៈអ្នកនាំពាក្យរបស់យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ក្រុមរបស់ខ្លួនបានធ្វើការវាយប្រហារក៏ពិតមែន តែនាពេលនោះកូនប្រុសទាំងបីរបស់មេដឹកនាំហាម៉ាសគឺពួកគេកំពុងតែធ្វើប្រតិបត្តិការជាមួយនិងក្រុមប្រដាប់អាវុធរបស់ខ្លួន។
យ៉ាងណាមិញខាងក្រុមហាម៉ាសបាននិយាយថា កូនប្រុសទាំងបីនាក់គឺ Hazem, Amir និង Mohammad ត្រូវបានយោធាអ៊ីស្រាអ៊ែលសម្លាប់នៅពេលដែលរថយន្តរបស់ពួកគេកំពុងបើកបរ តែជាអកុសលនៅពេលនោះ អ៊ីស្រាអ៊ែលកំពុងតែបំផ្ទុះនៅក្នុងជំរុំ Al-Shati របស់ហ្គាហ្សា។ ក្រុមហាម៉ាសបាននិយាយបន្តថា ទន្ទឹមនឹងការស្លាប់កូនប្រុសរបស់មេដឹកនាំហាម៉ាស គឺមានចៅៗ៤នាក់ផ្សេងទៀតរបស់លោក គឺក្មេងស្រី 3 នាក់ និងក្មេងប្រុសម្នាក់ ពួកគេក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះផងដែរ។
គួរបញ្ជាក់ថា លោក Ismail Haniyeh បច្ចុប្បន្នគឺមានវ័យ ៦១ ឆ្នាំ លោកមានកូនប្រុសស្រីសរុបចំនួន ១៣ នាក់ ហើយលោកបានបញ្ចប់កាសិក្សាមកពីប្រទេសកាតា។ លោក Ismail Haniyeh បាននិយាយប្រាប់ទូរទស្សន៍ Pan-Arab Al Jazeera TV ថាឈាមរបស់កូនប្រុសរបស់ខ្ញុំ គឺមិនគួរឱ្យអាសូដូចជាឈាមរបស់ប្រជាជនរបស់យើងនោះទេ” ។
បើយោងតាមការរៀបរាប់ពីសាច់ញាត្តិរបស់លោកបានឱ្យដឹងថា កូនប្រុសទាំងបី និងចៅបួននាក់នាពេលនោះ គឺពួកគេបានទៅលេងគ្រួសារក្នុងថ្ងៃដំបូងនៃពិធីបុណ្យ Eid al-Fitr របស់មូស្លីមនៅ Shati ដែលជាជំរុំជនភៀសខ្លួននៃសាច់ញាតិរបស់ពួកគេនៅក្នុងទីក្រុង Gaza ។
តែបើទោះបីជាក្រុមហាម៉ាស់បានព្យាយាមសិក្សា ក្នុងការស្នើរសុំឲ្យមានបទឈប់បាញ់ពីអ៊ីស្រាអែលនៅក្នុងហ្គាហ្សាអស់រយៈពេលជាងប្រាំមួយខែកន្លងមកក៏ពិតមែន ប៉ុន្តែពួកគេពិតជាមិនអាចបំពេញបាននូវការទាមទារណាមួយពីសំណាកប្រជាជនប៉ាឡេស្ទីនឡើយ។
“ការទាមទាររបស់ជនជាតិប៉ាឡេស្ទីនគឺវាពិតជាមានភាពច្បាស់លាស់ និងជាក់លាក់ តែបើទោះជាយ៉ាងនេះក្តីខាងអ៊ីស្រាអែល ហាក់ដូចជាមិនអើពើទាល់តែសោះ។ យោធាអ៊ីស្រាអ៊ែលតែងតែ ការកំណត់គោលដៅមកកូនប្រុសរបស់លោក Ismail Haniyeh រហូតមកដល់រឿងបានក្លាយទៅជាបែបនេះ។
នៅក្នុងខែទី 7 នៃសង្រ្គាមដែលមានការវាយលុកតាមផ្លូវអាកាស និងដីរបស់អ៊ីស្រាអែលបានបំផ្លិចបំផ្លាញតំបន់ហ្គាហ្សា តែចំពោះក្រុមហាម៉ាស់គឺមានឆន្ទចង់បញ្ចប់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល និងការដកខ្លួនចេញពីតំបន់ជុំវិញ និងការអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅត្រឡប់ទៅផ្ទះវិញ។
យោធាអ៊ីស្រាអែលតែងតែចាត់ទុកថា ថ្នាក់ដឹកនាំក្រុមហាម៉ាសទាំងមូលគឺជាក្រុមភេរវករ ដោយចោទប្រកាន់លោក Haniyeh និងមេដឹកនាំផ្សេងទៀតថា ជាអ្នកអូសប្រជាជនខ្លួនចូលទៅក្នុងអង្គការភេរវកម្មហាម៉ាសថែមទៀតផង”។
មេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh បានលើកឡើងថា ការវាប្រហារដែលបានកើតឡើងដំបូងកាលពីថ្ងៃទី ៧ ខែតុលា មកលើប្រទេសអ៊ីស្រាអែល ដោយពួកសកម្មប្រយុទ្ធមានមូលដ្ឋាននៅតំបន់ Gaza វាហាក់ដូចជាមិនមានភាពច្បាស់លាស់ណាមួយនោះទេ ដែលថាវាគឺជាទង្វើលរបស់ក្រុមហាម៉ាស។
លោកបាននិយាយបន្តទៀតថា ផែនការវាយប្រហារដែលត្រូវបានគេគូរឡើង សូម្បីតែក្រុមប្រឹក្សាយោធារបស់ហាម៉ាសនៅតំបន់ហ្គាហ្សា និងអ្នកដែលដឹងពីអាថ៌កំបាំងទាំងអស់ ក៏បង្ហាញពីភាពភ្ញាក់ផ្អើលរបស់ពួកគេដែរ ឧទាហរណ៍ដូជា ទាំងពេលវេលា និងទំហំវាដូចជាមិនសក្តិសមទាល់តែសោះ។